ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ឃើញ​ឧទ្យាន​លិង្គ​ទេ?

6 ឆ្នាំ មុន

ចាត់​ទុក​ថា ​ជា​ឧទ្យាន​សាធារណៈ​សាងសង់​ឡើង​ដើម្បី​ទាក់ទាញ​អារម្មណ៍​របស់​ស្ត្រី​ឱ្យ​មាន​សេចក្តីសុខ ដោយ​ច្នៃ​ជា​រូបសំណាក​«​អង្គ​ជាតិ​» ច្រើន​ដេរដាស​ចំនួន​៣០០​លិង្គ​ក្នុង​ទំហំ​ខុស​គ្នា រួម​ទាំង​មាន​លិង្គ​រាង​ជា​កាំភ្លើង​ធំ​ប្រវែង​១,៨​ម៉ែត្រ​តាំង​បង្ហាញ​យ៉ាង​ត្រដែត​នៅ​កណ្តាល​ឧទ្យាន ។ តាម​រឿងតំណាល​បញ្ជាក់​ថា​នារី​បរិសុទ្ធ​កូរ៉េ​ខាងត្បូង​ម្នាក់​ត្រូវ​បុរស​អ្នកនេសាទ​ជា​គូ​ដណ្តឹង​​បោះបង់​ចោល​នៅ​លើ​ដុំ​ថ្ម​ក្បែរមាត់ច្រាំង ហើយ​នាង​ត្រូវ​រលក​បោកបក់​បណ្តាល​ឱ្យ​ឈ្លក់ទឹក​ស្លាប់ និង​ដួងវិញ្ញាណ​របស់​នាង​ធ្វើ​ឱ្យ​ត្រី​ជា​ច្រើន​ភ័យ​ខ្លាច ។…

ចាត់​ទុក​ថា ​ជា​ឧទ្យាន​សាធារណៈ​សាងសង់​ឡើង​ដើម្បី​ទាក់ទាញ​អារម្មណ៍​របស់​ស្ត្រី​ឱ្យ​មាន​សេចក្តីសុខ ដោយ​ច្នៃ​ជា​រូបសំណាក​«​អង្គ​ជាតិ​» ច្រើន​ដេរដាស​ចំនួន​៣០០​លិង្គ​ក្នុង​ទំហំ​ខុស​គ្នា រួម​ទាំង​មាន​លិង្គ​រាង​ជា​កាំភ្លើង​ធំ​ប្រវែង​១,៨​ម៉ែត្រ​តាំង​បង្ហាញ​យ៉ាង​ត្រដែត​នៅ​កណ្តាល​ឧទ្យាន ។

តាម​រឿងតំណាល​បញ្ជាក់​ថា​នារី​បរិសុទ្ធ​កូរ៉េ​ខាងត្បូង​ម្នាក់​ត្រូវ​បុរស​អ្នកនេសាទ​ជា​គូ​ដណ្តឹង​​បោះបង់​ចោល​នៅ​លើ​ដុំ​ថ្ម​ក្បែរមាត់ច្រាំង ហើយ​នាង​ត្រូវ​រលក​បោកបក់​បណ្តាល​ឱ្យ​ឈ្លក់ទឹក​ស្លាប់ និង​ដួងវិញ្ញាណ​របស់​នាង​ធ្វើ​ឱ្យ​ត្រី​ជា​ច្រើន​ភ័យ​ខ្លាច ។

ក្រោយមក​មានការ​ឆ្លាក់​កំណាត់ឈើ​ចេញ​ជា​រូប​លិង្គ​តាំង​បង្ហាញ​សម្រាប់​ជាទី​សក្ការ​បួង​សួង​ធ្វើ​ឱ្យ​ត្រី និង​សត្វ​ទឹកជា​ច្រើន​វិល​មក​ប្រមូលផ្តុំ​គ្នា​យ៉ាង​កកកុញ អ្នកស្រុក​ដែល​នេសាទ​​ក៏​អាច​នេសាទ​ត្រី​បាន​ច្រើន ។ ក្រោយមក​នៅ​ឆ្នាំ​២០០៧ អ្នក​ភូមិ​បាន​សង់​ឧទ្យាន​​ឧទ្យាន​លិង្គ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើន ដោយ​ក្នុង​មួយ​ឆ្នាំ​មាន​ភ្ញៀវ​ជាង​១២.០០០​នាក់ ក្នុង​នោះ​៦០%​ជា​ស្ត្រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ