ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាក់ស៊ី​ផ្ដាច់​ព្រលឹង​ឆក់​យក​ជីវិត​ឪពុក​ម្ដាយ បន្សល់​ទុក​កូន​យ៉ាង​ឯកា

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ រថយន្ដ​តាក់ស៊ី​មួយ​គ្រឿង​បាន​បើក​ទៅ​បុក​ម៉ូតូ​ដែល​កំពុង​ជិះ​ឌុ​ប​គ្នា​០៣​នាក់​បណ្ដាល​ឲ្យ​ស្ត្រី​ជា​ម្ដាយ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ ភូមិ​អង្គ្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ​កាលពី​វេលា​ម៉ោង​០៧​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។…

ខេត្តពោធិ៍សាត់ ៖ រថយន្ដ​តាក់ស៊ី​មួយ​គ្រឿង​បាន​បើក​ទៅ​បុក​ម៉ូតូ​ដែល​កំពុង​ជិះ​ឌុ​ប​គ្នា​០៣​នាក់​បណ្ដាល​ឲ្យ​ស្ត្រី​ជា​ម្ដាយ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ ភូមិ​អង្គ្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ​កាលពី​វេលា​ម៉ោង​០៧​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

ជន​រង​គ្រោះ​ឈ្មោះ អ៊ី ផល អាយុ​៦៧​ឆ្នាំ​ជា​ម្ដាយ រី​ឪពុក​ឈ្មោះ​កែវ ឌី អាយុ​៥៥​ឆ្នាំ និង​កូន​ដែល​នៅ​រស់​ជា​អ្នក​បើក​ម៉ូតូ​នោះ​ឈ្មោះ​មុត ស្ងួន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រង​របួសធ្ងន់​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ ។ ជន​រង​គ្រោះ​ទាំង​០៣​នាក់​ឪពុក​ម្ដាយ​និង​កូន​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​អ្នក​បើករថយន្ដ​ឈ្មោះ​ម៉ិច វុ​ទ្ធី​ហៅ​រ៉េវ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ចំការ​ជ្រៃ​ខាងត្បូង​ឃុំ​អន្លង់​រាបស្រុក​វាល​វែង ក្រោយ​កើតហេតុ​រត់គេច​ខ្លួន​បាត់ ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​នោះ​រថយន្ដ​តាក់ស៊ី​ផ្ដាច់​ព្រលឹង​មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ស្លាក​លេខ ពោធិ៍សាត់ ២A-១៣៨៤ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត ។ លុះដល់​ចំណុច​កើតហេតុ​មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​ទៅ​បុក​ម៉ូតូ​ជិះ​គ្នា​០៣​នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​បាក់ដៃ​បាក់ជើង​បែកក្បាល​ហូរ​ឈាម​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។ មួយសន្ទុះ​ក្រោយមក​ស្ត្រី​ជា​ម្ដាយ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​ឪពុក​បាន​ស្លាប់​តាម​ផ្លូវ​ខណៈ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

រថយន្ដ​បង្ក​គ្រោះថ្នាក់ និង​ម៉ូតូ​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ ដើម្បី​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់ ។ ចំណែក​សាកសព​ជន​រង​គ្រោះ​បាន​ប្រគល់​ជូន​បងប្អូន​សាច់ញ្ញាតិ​នៃ​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ