ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជ​រដ្ឋ​ភិ​បាល​កំពុង​តែ​បង្កើត​ឱកាស សម្រាប់​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ប្រធាន​គណៈកម្មាធិការ​អាហារូបករណ៍ និស្សិត​ក្រីក្រ និង​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន…

ខេត្តក្រចេះ ៖ ប្រធាន​គណៈកម្មាធិការ​អាហារូបករណ៍ និស្សិត​ក្រីក្រ និង​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន មាន​ប្រសាសន៍​ប្រាប់​ទៅ​ក្រុម​និស្សិត​ទាំង​ចំនួន​ជិត​២​ពាន់​នាក់​ថា ថ្នាក់ដឹកនាំ​កំពុង​តែ​តស៊ូ​បង្កើត ឱកាស​សម្រាប់​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​។ ហើយ​ទន្ទឹម​នឹង​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​បាន​ឆ្លង កាត់​ជំនាន់​ជា​ច្រើន​រហូត​តែ​ទួល​បាន​សន្តិភាព ស្ថិរភាព​ពេញលេញ ដូច្នេះ​ធនធានមនុស្ស​ជា​កត្តា ដ៏​ចាំបាច់​សម្រាប់​ជា​ការ​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​សង្គម​ជាតិ​។ ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់ បរិញ្ញាបត្រ​ជាន់ខ្ពស់ ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្រ​រង​ជូន​ដល់​និស្សិត​សាខា​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច​ខេត្តក្រចេះ ចំនួន​១.៨០០​អង្គ​/​នាក់ ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា​។

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​សម្តែង ការ​លើកទឹកចិត្ត​ដល់​ក្រុម​សិស្ស ដែល​បាន​ខិតខំ​តស៊ូ​ពុះពារ​ហូត ទទួល​បាន​ជ័យ​លា​ភី​ដ៏​ត្រចះត្រចង់​ដូច​មាន​ស្រាប់​នៅ​ថ្ងៃនេះ និង​ត្រូវ​យកចំណេះ​ដឹង ដែល​បាន​សិក្សា​នេះ ទៅ​ប្រើប្រាស់ ប្រកប​កិច្ច​ការងារ​ដោយ​ក្រមសីលធម៌​ដើម្បី​ប្រយោជន៍​ក្រុម​គ្រួសារ និង​សង្គម​ជាតិ​។ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​លើក​ឡើង​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់​យក​វិស័យ​អប់​រំជា​វិស័យ​ស្នូល ជា​បុព្វ​ចម្បង​សម្រាប់​ហេតុ​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ កម្ពុជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ទាំង​នៅ​ក្នុងស្រុក ក៏​ដូច​ជា​នៅ​ក្នុង​តំបន់ និង នៅ​លើ​ពិភពលោក​។

ស្រប​តាម​និន្នាការ​នយោបាយ និង​សេដ្ឋកិច្ច​នៃ​ចរន្ត​សកលភាវូបនីយកម្ម និង​បន្ត​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា ដែល​រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​ការ អភិវឌ្ឍន៍​ធនធានមនុស្ស​ប្រកបដោយ​គុណភាព និង​ការ​ប្រើ ប្រាស់​មូលធន​បញ្ញា​របស់​ជាតិ ប្រកបដោយ​ប្រសិទ្ធភាព​គឺជា​ចក្ខុវិស័យ​រយៈពេល​វែង​សម្រាប់​ការ អភិវឌ្ឍន៍​ប្រទេស​ជាតិ​។ នាយក​គ្រប់គ្រង​សាលា​សកល​វិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច​ខេត្តក្រចេះ​ហៅ​កាត់​ថា UME សាខា​ខេត្តក្រចេះ លោក ទេព វាសនា បាន​បញ្ជាក់​ប្រាប់​ថា សិស្ស​និស្សិត​ចំនួន​១៨០០ អង្គ​/​នាក់ ទទួល​បានការ​ផ្តល់​សញ្ញាបត្រ​ជ័យ​លា​ភី​បញ្ជាក់​ការ​សិក្សា ពី​កម្រិត ថ្នាក់បណ្ឌិត អនុ​បណ្ឌិត និង​កម្រិត​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​រង​។ សិស្ស​និស្សិត​ទាំងអស់​មក​ពី​តាម​បណ្តា​ខេត្ត ផ្សេង​ៗ ពិសេស​នៅ​តំបន់​ភូមិភាគ​ឥ​សាន បាន​មក​សិក្សា​រៀនសូត្រ​នៅ​សកល​វិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច​ហៅ​កាត់​ថា UME នៅ​សាខា​ខេត្តក្រចេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ