ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពួ​គគាត់​ចិញ្ចឹម​មាន់​បែប​ណា ទើប​ល្បី​ដល់​ក្រសួងកសិកម្ម?

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កសិករ​ពីរ​នាក់​ប្តី​ប្រពន្ធ​រស់នៅ​ភូមិ​ក្បាលដំរី ឃុំ​ជ្រេ​ស ស្រុក​កំពង់ត្រឡាច​បាន​ចាប់​អាជីព​ភ្ញាស់​កូន​មាន់​លក់ រក​ប្រាក់​ចំណូល​បាន​ច្រើន​បង្គួរ​រយៈពេល​ជាង​៣​ឆ្នាំ​បាន​កែប្រែ​ជីវភាព​ធូរធា​មួយ​កម្រិត ។ បច្ចុប្បន្ន មាន​អ្នក​ខេត្ត​នានា បាន​មក​ទិញ​កូន​មាន់​គាត់​ដើម្បី​យក​ទៅ​ចិ​ញ្ជឹ​ម​មិន​លួស​ពេល​ឡើយ…

ខេត្តកំពង់ឆ្នាំង ៖ កសិករ​ពីរ​នាក់​ប្តី​ប្រពន្ធ​រស់នៅ​ភូមិ​ក្បាលដំរី ឃុំ​ជ្រេ​ស ស្រុក​កំពង់ត្រឡាច​បាន​ចាប់​អាជីព​ភ្ញាស់​កូន​មាន់​លក់ រក​ប្រាក់​ចំណូល​បាន​ច្រើន​បង្គួរ​រយៈពេល​ជាង​៣​ឆ្នាំ​បាន​កែប្រែ​ជីវភាព​ធូរធា​មួយ​កម្រិត ។ បច្ចុប្បន្ន មាន​អ្នក​ខេត្ត​នានា បាន​មក​ទិញ​កូន​មាន់​គាត់​ដើម្បី​យក​ទៅ​ចិ​ញ្ជឹ​ម​មិន​លួស​ពេល​ឡើយ ។

យោង​តាម​បទ​សម្ភាសន៍​ជាមួយ​ភ្នាក់ងារ​កាល​រសៀល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​លោក​ប៉ែន ចាន់​ណា និង​ភរិយា​ឈ្មោះ ប៊ី ធី​រ៉េ​ន កសិករ​ភ្ញាស់​កូន​មាន់បាន​រៀបរាប់​ថា គាត់​បាន​ប្តូរ​ពី​ការ​ធ្វើ​ស្រូវប្រាំង​ដែល​មានកូន​ស្រែ​តូច​មួយ និង​ធ្វើ​បាន​តែ​មួយ​រដូវ មក​ចាប់​អាជីព​ភ្ញាស់​កូន​មាន់​រយៈពេល​៣​ឆ្នាំ​ហើយ ធ្វើ​ឲ្យ​ជីវភាព​គាត់​បាន​ធូរធារ​មួយ​កម្រិត ។

ការ​ចាប់​យកមុខ​របរ​នេះ គឺ​ដោយសារ​គាត់​បាន​ទទួល​ការ​ណែនាំ​ពី​មន្ទីរ​កសិក​កម្ម​ខេត្ត និង​ការិយាល័យ​កសិកម្ម​ស្រុក​ផង​ដែរ​ដែល​បាន​ជួយ​ផ្តល់​បច្ចេកទេស ។ គាត់​បាន​បញ្ជាក់​ថា គាត់​បាន​ទិញ​ពងមាន់​ស្រុក​ពី​អ្នក​ភូមិ​ជិត​ៗ​ដើម្បី​យក​មក​ដាក់​ភ្ញាស់ ដោយ​ពងមាន់​មួយ​គ្រាប់​ថ្លៃ​ពី​៨​រយ​ទៅ​១​ពាន់​រៀល ហើយ​ពេល​ភ្ញាស់​បាន​គាត់​លក់​ក្នុង​តម្លៃ​កូន​មាន់​មួយ​ក្បាល​ថ្លៃ​៣៧០០​រៀល ក្នុង​១​ខែ​គាត់​ភ្ញាស់​លក់​កូន​មាន់បាន​ពី​២៥០០ ទៅ​៣ ០០០​ក្បាល មាន​ទាំង​អ្នក​ក្នុង​ខេត្ត និង​អ្នក​មក​ពី​ខេត្ត​ផ្សេង​ៗ ដែល​គេ​ដឹង​តាម​រយៈ​ការ​ផ្សព្វផ្សាយ​របស់​ក្រសួងកសិកម្ម និង​តាម​រយៈ យូ​ធូប​( You Tube) ។

ចំណែក​វិធី​ភ្ញាស់​គាត់​ប្រើ​អំ​ពូ​ល​ភ្លើង​អគ្គី​ស​នី​ដែល​ជា​បច្ចេកទេស​ពាក់កណ្តាល​ស្វ័យប្រវត្តិ ព្រោះ​ត្រូវ​បង្វិល​ប្រែ​ដោយ​ដៃ​មួយ​ថ្ងៃ​ពី​៣​ទៅ​៥​ដង ។ បច្ចុប្បន្ន​គាត់​មាន​ទូរ​ភ្ញាស់​ចំនួន​៧​ទូ ។ ក្នុង​គម្រោង​របស់​គាត់​ឆ្នាំ​២០១៨ គាត់​នឹង​បង្កើន​ការ​ភ្ញាស់​ឲ្យ​ច្រើន​ព្រោះ​តម្រូវការ​ទីផ្សារ​មាន​ច្រើន ការ​ដើរ​ទិញ​ពងមាន់​ពី​អ្នក​ភូមិ​មិន​អាច​គ្រប់គ្រាន់​ឡើយ ។ ជា​ចុង​ក្រោយ​គាត់​អំពាវនាវ​ឲ្យ​កសិករ​តាម​ខេត្ត​នានា មក​ជួយ​ទិញ​កូន​មាន់​គាត់​យក​ទៅ​ចិញ្ចឹម​ចុះ​មិន​ខុស​បំណង​ឡើយ ព្រោះ​វា​មាន​សុខភាព​ល្អ​ៗ​ណាស់ ។

បើ​តាម​ការ​បញ្ជាក់​ពី​គ្រួសារ​កសិករ​ខាងលើ បាន​ប្រាប់​ពី​ហានិភ័យ​ផង​ដែរ ពី​បញ្ហា​លើ​ការ​ទិញ​ចំណី​ទីផ្សារ មិនដឹង​ថា ប៉ះ​ផលិតផល​ឬ​ចំណី​ក្លែងក្លាយ​យ៉ាងម៉េច​មិនដឹង កន្លង​មក​មាន​ម្តងនោះ​គាត់​ទិញ​ចំណី​មាន​ស្លាក​សញ្ញា​ដូច​គាត់​ធ្លាប់​ទិញ​ប្រើ មក​ឲ្យ​កូន​មាន់​ស៊ី ស្រាប់តែ​កូន​មាន់​ទន់​ជើង​ងាប់​អស់​៦​រយ​កូន ពេល​គាត់​ពិនិត្យ​ទើប​ដឹង​ថា​កូន​មាន់​មិន​ស៊ី​ចំណី​នោះ ហើយ​បាន​ដូរ​ចំណី​ថ្មី​វិញ នេះ​ជា​បទ​ពិសោធន៍​សម្រាប់​គ្រ​សារ​គាត់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ