ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​ព្រះ​អើយ​មើលចុះ​អាណោចអាធម៌​ខ្លាំង​ណាស់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទៅ​ហូប​ការ​មិត្តភក្តិ​ត្រឡប់​មក​វិញ​បើករថយន្ត​បុក​គូទ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង​ចត​តាម​ផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​មួយ​កំណាត់​ខាង​មុខខូច​ខាត​អស់ទាំង​ស្រុង​ធ្វើ​ឲ្យ​បុរស​ជា​អ្នក​បើករថយន្ត​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​មិត្តភក្តិ​៤​នាក់​ទៀត​រង​របួសធ្ងន់ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស…

រាជធានី​ភ្នំពេញ ៖ ទៅ​ហូប​ការ​មិត្តភក្តិ​ត្រឡប់​មក​វិញ​បើករថយន្ត​បុក​គូទ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង​ចត​តាម​ផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​មួយ​កំណាត់​ខាង​មុខខូច​ខាត​អស់ទាំង​ស្រុង​ធ្វើ​ឲ្យ​បុរស​ជា​អ្នក​បើករថយន្ត​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​មិត្តភក្តិ​៤​នាក់​ទៀត​រង​របួសធ្ងន់ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឆៃ សេង​ហាក់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ពង​ទឹក ខណ្ឌដង្កោ ជា​អ្នក​បើករថយន្ត ។ ចំណែក​ជន​រង​គ្រោះ​រង​របួស​ទី​១-​ឈ្មោះ វ៉ា វ​ណ្ណា អាយុ​២៧​ឆ្នាំ ភេទ​ប្រុស មុខរបរ​បុគ្គលិក​អង្គការ ស្នាក់​នៅ​ភូមិ​តានី ឃុំ​ក្រាំងចេក ស្រុក​ឧត្ដុ​ង ខេត្ដកំពង់ស្ពឺ​, ទី​២-​ឈ្មោះ ឃុ​យ ខេ​ម​រិ​ន អាយុ​២៣​ឆ្នាំ​, ទី​៣-​ឈ្មោះ ហែម វាសនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ទី​៤-​ឈ្មោះ រក្សា វង្ស ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ដ​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AB-០៩៦២ ធ្វើ​ដំណើរ​ក្នុង​រថយន្ដ​មាន​៥​នាក់ ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បុក​គូថ​រថយន្ដ​ធុន​ធំ​ដឹក​ទំនិញ ពាក់​ស្លាក​លេខ ស្វាយ​រៀង ៣A-០៥៦២ ដែល​ចត​នៅ​តាម​ផ្លូវ​បុក​ពេញ​មួយ​ទំហឹង​បណ្ដាល​ឱ្យ​រថយន្ត​ខ្ទេច​ទាំងស្រុង​មួយ​កំណាត់​មុខ​កៀប​អ្នក​បើករថយន្ដ និង​អ្នក​អង្គុយ​ខាង​មុខ​ជាប់​ក្នុង​រថយន្ដ​២​នាក់ និង​៣​នាក់​ទៀត​ត្រូវ​រថយន្ដ​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ដោយឡែក​រថយន្ដ​ធន់​ធំ​មិន​បាន​នៅ​កន្លែង​កើតហេតុ​នោះ​ទេ​បាន​បើក​រត់គេច​មក​ដល់​រង្វង់​មូល​គួរ​ស្រូវ​ដីក្រហម​ទើប​ចត​ទុក​ចោល​រួច​អ្នកបើកបរ​រថយន្ដ​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

បើ​សម្ដី​ពី​ជន​រង​គ្រោះ​ឈ្មោះ ឃុ​យ ខេ​ម​រិ​ន ដែល​មាន​របួសស្រាល​ជាងគេ​បន្តិច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពួក​គេ​ទាំង​៥​នាក់​បាន​នាំ​គ្នា​ទៅ​ញុំ​ា​ការ​មិត្តភក្តិ​នៅ​ភូមិ​កើតហេតុ​ខាងលើ​តែ​មុន​ពេល​ដែល​ចេញ​ទៅ​ញាំ​ការ​នោះ​ពួក​គេ​បាន​ទៅ​ផឹក​នៅផ្ទះ​មិត្តភក្តិ​ផ្សេង​ទៀត​អស់​ស្រា​បៀរ​២​កេស​ទើបបាន​នាំ​គ្នា​ទៅ​ញុំ​ា​ការ​មិត្តភក្តិ​តែ​ម្ដង​ពេល​ទៅ​ដល់​រោងការ​ពួក​គេ​បាន​ចូល​ហើយ​ក៏​ចាប់ផ្ដើម​ហូប​បណ្ដើរ និង​ផឹក​បណ្ដើរ កំពុង​តែ​ហូប​យ៉ាង​សប្បាយ​ទើបតែ​អស់​គ្រឿងក្លែម​៨​មុខ​ស្រាប់​ឈ្មោះ ឆៃ សេង​ហាក់ ជន​រង​គ្រោះជា​អ្នក​ស្លាប់ បាន​ខឹង​ជាមួយ​ម្ចាស់​ដើមការ​ក៏​បាន​ដើរ​ចេញពី​តុ​ឡើង​បើករថយន្ត​តែ​ម្នាក់ឯង​ចេញ​ទៅ​បាត់​មួយសន្ទុះ​ក្រោយមក​ក៏​ឈ្មោះ ឆៃ សេង​ហាក់ បាន​បើកឡាន​មក​យក​ពួក​គេ​៤​នាក់​ដែល​កំពុង​តែ​អង្គុយ​ចាំ​នៅផ្ទះ​ការ​លុះ​ពេល​ដែល​បើករថយន្ត​ចេញពីរ​រោងកា​ក៏​បាន​ប៉ះ​ដៃចង្កូត​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ដែល​បើក​បញ្ច្រាសទិស​គ្នា​ពេល​នោះ​ឈ្មោះ ឃុ​យ ខេ​ម​រិ​ន បាន​ប្រាប់​ថា បើកឡាន​ឱ្យ​ស្រួល​ប៉ះ​ម៉ូតូ​គេ​ហើយ ស្រប​ពេល​នោះ​មោះ ឆៃ សេង​ហាក់ បាន​បួង​ចង្កូត​គេច​ពី​ម៉ូតូ​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ធន់​ធំ​ដែល​ចត​ទុក​ចោល​តែ​ម្ដង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ