ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងោក​មួយភាំង​សោះ ចុះ​ទៅ​ក្នុង​ទឹក​បាត់

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​៧​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល ក្នុង​ពេល​ដែល​អ្នកបើកបរ​រថយន្ត​រ៉េ​ចង្កូត​ជ្រុល​ទៅ​ធ្លាក់​ស្ពាន​ខ្សា​ម​នៅ​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​៧​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល ក្នុង​ពេល​ដែល​អ្នកបើកបរ​រថយន្ត​រ៉េ​ចង្កូត​ជ្រុល​ទៅ​ធ្លាក់​ស្ពាន​ខ្សា​ម​នៅ​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ជន​រង​គ្រោះ​ក្នុង​រថយន្ត​ចំនួន​៧​នាក់ ទី​១- ឈ្មោះ ប៊ុ​ន​ម៉ៅ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រង​របួសធ្ងន់ ទី​២- ឈ្មោះ សោម​វឿ​ន ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ទី​៣- ឈ្មោះ ម៉ៅ សុ​ឃឿ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទី​៤- ម៉ៅ សុ​គឿ​ន ភេទ​ស្រី អាយុ​២៦​ឆ្នាំ ទី​៥- សែន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៦​ឆ្នាំ ទី​៦- ឈ្មោះ​សែន វាសនា ភេទ​ប្រុស អាយុ​៥​ឆ្នាំ និង​ទី​៧- ឈ្មោះ សែន សីហា ភេទ​ប្រុស អាយុ​៧​ខែ ជន​រង​គ្រោះ​ទាំងនេះ​រង​របួសស្រាល ។ ទាំងអស់​គ្នា​រស់នៅ​ក្នុង​រស់នៅ​ភូមិ​សាមគ្គីភាព ឃុំ​វា​ពុំ ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្រុម​គ្រួសារ​នេះ​បាន​ជិះ​រថយន្ត​ស៊េរី​ឆ្នាំ​៨៩ ពណ៌​ស ស្លាក​លេខ ជ​ភ្នំពេញ​២B-៤៩៥១ ធ្វើ​ដំណើរ​ពី​ឡែ​ម​ខេត្តបាត់ដំបង ឆ្ពោះ​មក​ស្រុក​ឧត្តុង្គ​ខេត្តកំពង់ស្ពឺ ពេល​បើក​ពី​ខេត្តបាត់ដំបង គឺ​ឪពុក​ជា​អ្នក​បើក​រហូត​ដល់​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​ឪពុក​បាន​ឲ្យ​កូនប្រុស​បើក​វិញ លុះ​បើក​មក​ដល់​ចំណុច​គល់​ស្ពាន​ខ្សា​ម កូន​ដែល​ជា​អ្នក​បើក​ងោក​មួយ​ភ្នែ​ត​ស្រាប់តែ បណ្តាល​ឲ្យ​រថយន្ត​ធ្លាក់​ផ្លូវ​តែ​ម្តង ហើយ​ជ្រុល​ធ្លាក់​ស្ពាន​ខ្សា​ម បណ្តាល​ឲ្យ​រង​គ្រោះ​ធ្ងន់​ស្រាល​ទាំង​៧​នាក់​តែ​ម្តង និង​ត្រូវ​បាន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា សមត្ថកិច្ច​នគរបាល​បាន​ស្ទូច​រថយន្ត​មក​រក្សា​ទុក​នៅ​អធិការ​នគរបាល​ក្រុង ដើម្បី​ទុក​ដោះស្រាយ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ