ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកបើកអស់កម្លាំង ឲ្យកូនបើកម្ដង មានអីងោក​មួយភាំង​ធ្លាក់​ស្ពាន

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៧​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល ក្នុង​ពេល​ដែល​អ្នកបើកបរ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​ធ្លាក់​ស្ពាន​ខ្សា​ម នៅ​ម៉ោង​១១​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​ផ្លូវជាតិ​លេខ​៥…

ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៧​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល ក្នុង​ពេល​ដែល​អ្នកបើកបរ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​ធ្លាក់​ស្ពាន​ខ្សា​ម នៅ​ម៉ោង​១១​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​នៅ​ក្នុង​រថយន្ត​មាន​ចំនួន​៧​នាក់ នៅ​មុន​ពេល​កើតហេតុ ក្រុម​គ្រួសារ​នេះ បាន​ជិះ​រថយន្ត​របស់​ខ្លួន​ម៉ាក​តូ​យូ​តា​កាម​រី ស៊េរី​ឆ្នាំ​១៩៨៩ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២B-៤៩៥១ ធ្វើ​ដំណើរ​ពី​ខេត្តបាត់ដំបង ឆ្ពោះ​មក​ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ ពេល​បើក​ពី​ខេត្តបាត់ដំបង គឺ​ឪពុក​ជា​អ្នក​បើក រហូត​ដល់​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ឪពុក​បាន​ឲ្យ​កូនប្រុស​បើក​វិញ លុះ​បើក​មក​ដល់​ចំណុច​គល់​ស្ពាន​ខ្សា​ម កូន​ដែល​ជា​អ្នកបើកបរ​ងោក បណ្ដាល​ឲ្យ​បើករថយន្ត​ធ្លាក់​ផ្លូវ​តែ​ម្តង ហើយ​ជ្រុល​ធ្លាក់​ស្ពាន​ខ្សា​ម បណ្ដាល​ឲ្យ​រង​គ្រោះ​ធ្ងន់​ស្រាល​ទាំង​៧​នាក់​តែ​ម្តង និង​ត្រូវ​បាន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។

គ្រោះថ្នាក់​ខាងលើ​នេះ ចាត់​ទុក​ថា​មានសំណាង​ហើយ ដែល​នៅ​ក្រោម​ស្ពាន​ពុំ​មានទឹក​ច្រើន​ដូច​ខែវស្សា បើ​ដូច្នេះ​ទេ នឹង​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជា​មិន​ខាន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ