ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទៅមើលពាងទឹកផ្កា.ប់ ដូចទៅសម្លា.ប់ជីវិតខ្លួនឯង

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ជា​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ម្នាក់​បាន​ស្លាប់ ខណៈ​ចុះ​មើល​ពាងទឹក​ដាក់​ផ្កាប់​ ដើម្បី​ទ្រ​ផ្ទះ​ឱ្យ​អណ្តែត​ឡើង ប៉ុន្តែ​ជា​អកុសល​ត្រូវ​បាន​ពាង​បឺត​ស្រូប​ចូល​បណ្តាលឱ្យ​ឈ្លក់ទឹក​ដាច់ខ្យល់​ស្លាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ វិច្ឆិកា នៅ​ភូមិ​យុគន្ធរ…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ជា​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ម្នាក់​បាន​ស្លាប់ ខណៈ​ចុះ​មើល​ពាងទឹក​ដាក់​ផ្កាប់​ ដើម្បី​ទ្រ​ផ្ទះ​ឱ្យ​អណ្តែត​ឡើង ប៉ុន្តែ​ជា​អកុសល​ត្រូវ​បាន​ពាង​បឺត​ស្រូប​ចូល​បណ្តាលឱ្យ​ឈ្លក់ទឹក​ដាច់ខ្យល់​ស្លាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ វិច្ឆិកា នៅ​ភូមិ​យុគន្ធរ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ អម ថា អាយុ​៣៧​ឆ្នាំ ប្រ​ព​ន្ឋ​ឈ្មោះ ឈិ​ន សុភា អាយុ​៣៣​ឆ្នាំ គ្រួសារ​នេះ​មានកូន​៤​នាក់​ក្នុង​បន្ទុក ។ ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ដោយសារ​ស្ថានភាព​ទឹក​គោក​រាក់ បុរស​រង​គ្រោះ​បាន​អូស​ផ្ទះទឹក​ចុះ​ទៅ​រក​កន្លែង​ទឹក​ជ្រៅ ពេល​កំពុង​អូស​នោះ​បាន​ជាប់​នឹង​អង្គត់​ឈើ ទើប​បុរស​រង​គ្រោះ​ចុះ​មុជទឹក​ទៅ​ដោះ ប៉ុន្តែ​ជា​អកុសល ពេល​ចុះ​ទៅ​នោះ​ត្រូវ​ទំនាញ​ខ្យល់​ក្នុង​ពាងទឹក​ផ្កាប់​ដែល​ដាក់​ទ្រ​ផ្ទះ​ស្រូប​ទាញ​យក​ជាប់​ក្នុង​ពាងទឹក​មិន​អាច​រើ​ចេញ​រួច បណ្តាល​ឱ្យ​ថប់ដង្ហើម​ស្លាប់​តែ​ម្តង ។

ដោយឡែក​ប្រពន្ធ​ដែល​នៅ​លើ​ផ្ទះ​បាត់​ប្តី​យូរ​ពេក កើតការ​សង្ស័យ​បាន​ហៅ​អ្នក​ជិតខាង​ឱ្យ​ជួយ​មើល ហើយ​ក៏​បាន​នាំ​គ្នា​ចុះ​ទឹក​មើល ឃើញ​បុរស​ម្ចាស់ផ្ទះ​ស្លាប់​ក្នុង​ពាងទឹក​បាត់​ទៅ​ហើយ ។អ្នក​រស់នៅ​ជិតខាង​បាន​ទាញ​សព​ជន​រង​គ្រោះ​ពី​ក្នុង​ទឹក មក​ដាក់​លើ​ផ្ទះ ស្រប​ពេល​ជាមួយ​គ្នា​នោះ សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើកោសល្យ​វិ​ច្ច័​យ​ហើយ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតមែន ហើយ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោម​ក្តី​សោកសង្រេង​ពី​ក្រុម​គ្រួសារ ដែល​បាន​បន្សល់​ទុក​ក្មេង​កំព្រា​ឪពុក​ចំនួន​៤​នាក់ ។

សូម​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​មាន​ករណី​ពាងទឹក​ទ្រ​ផ្ទះ​បណ្តែត​ទឹក​បឺត​ស្រូប​យក​មនុស្ស​បណ្តាល​ឱ្យ​ស្លាប់ ព្រោះ​ជារឿយ​ៗ​គេ​សង្កេត​ឃើញ​មាន​ជន​រង​គ្រោះ​បាន​ស្លាប់​របៀប​នេះ​ជា​ញឹកញាប់​ណាស់​មក​ហើយ ហេតុនេះ​សូម​បងប្អូន​មានផ្ទះ​បណ្តែត​ទឹក​ដោយ​ការ​ប្រើ​ពាង​ទ្រ សូម​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ