ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

JiCA​ផ្តល់​បទ​ពិសោធន៍ និង​ចំណេះដឹង​វិជ្ជាជីវៈ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក អឹ​ម កុ​ច រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា មាន​ប្រសាសន៍​ថា សាស្ត្រាចារ្យ និស្សិត បញ្ញា​វន្ត​កម្ពុជា​ត្រូវ​ពួក​ប្រល័យ​ពូជ​សាន៍​ប៉ុ​ល​ពត​សម្លាប់​អស់​ស្ទើរតែ​គ្មាន​សល់…

ខេត្តស្វាយរៀង ៖ លោក អឹ​ម កុ​ច រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា មាន​ប្រសាសន៍​ថា សាស្ត្រាចារ្យ និស្សិត បញ្ញា​វន្ត​កម្ពុជា​ត្រូវ​ពួក​ប្រល័យ​ពូជ​សាន៍​ប៉ុ​ល​ពត​សម្លាប់​អស់​ស្ទើរតែ​គ្មាន​សល់ ដូច្នេះ​យើង​ត្រូវការ​បណ្តុះបណ្តាល និស្សិត មន្ត្រីរាជការ​វ័យក្មេង​ដែល​ជា​យុវជន​ដើម្បី​ជា​អ្នក​បន្តវេន​ដឹកនាំ​លើ​វិស័យ​អប់រំ ទាំង​ចំណេះដឹង និង​វិជ្ជាជីវៈ ខ្ញំ​សូម​អគុណ​ដល់​ការ​គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ហៅ​កាត់​ថា JICA ក៏​ដូច​រាជរដ្ឋាភិបាល​ជប៉ុន ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការងារ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​និស្សិត សាស្ត្រាចារ្យ និង​ថ្នាក់ដឹកនាំ​វ័យក្មេង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​អតីត​សិក្ខាកាម ថ្នាក់ដឹកនាំ​វ័យក្មេង​ទាំង​១៤​រូប ដែល​បាន​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នៅ​ប្រទេស​ជប៉ុន ហើយ​បាន​ចងក្រង​ឯកសារ និង​បាន​សហការ​ជាមួយ​JICA ក្នុង​ការ​រៀបចំ​សិក្ខាសាលា​ដើម្បី​ចែករំលែក​បទ​ពិសោធន៍ និង​ចំណេះដឹង​ដែល​បាន​សិក្សា​មក​ជួយ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី​រាជា​ការ​គ្រូ​បច្ចេកទេស​នៅ​ក្នុង​វិស័យ​អប់រំ និង​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។

លោក អ៊ឹម កុ​ច បាន​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ពិធី​សិក្ខាសាលា​ចែករំលែក​បទ​ពិសោធន៍ និង​ចំណេះដឹង​ស្តី​ពី​ការ​បណ្តុះ​ណ្តា​ល​វិជ្ជាជីវៈ​នៅ​ប្រទេស​ជប៉ុន​នា​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០១៧ នៅ​សាល​ប្រជុំ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ដែល​មាន​សិក្ខាកាម​ចូលរួម​ជាង​៦០​នាក់​។ កញ្ញា Kishida Nami តំណាង​ការិយាល័យ JICA ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​មតិ​ស្វាគមន៍​ថា កាលពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​២៨ ខែកញ្ញា​២០១៧ កន្លង​ទៅ​នេះ​រាជរដ្ឋាភិបាល​ជប៉ុន តាម​រយៈ​ការិយាល័យ​JICA ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជូន​មន្ត្រី​រាជា​ការ​ចំនួន​១៤​រូប ក្នុង​នោះ​១០​រូប​មក​ពីរ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​៤​រូប​មក​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា ដើម្បី​ចូលរួម​វគ្គ​បណ្តុះបណ្តាល​រយៈពេល​១៨​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន តាម​រយៈ​កម្មវិធី​បណ្តុះបណ្តាល​សម្រាប់​អ្នកដឹកនាំ​វ័យក្មេង ក្រោម​ប្រធានបទ “​ការ​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​”​។

កញ្ញា​បន្ត​ទៀត​ថា កម្មវិធី​បណ្តុះបណ្តាល​សម្រាប់​អ្នកដឹកនាំ​វ័យក្មេង គឺជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​របស់​JICA ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​លើកកម្ពស់ និង​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​របស់​ប្រទេស​កម្ពុជា​។ JICA បាន​ចាប់ផ្តើម​កម្មវិធី​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩៥ ដែល​រហូត​ដល់​ពេល​នេះ​មាន​សិក្ខាកាម​ដែល​ជា​មន្ត្រី​កម្ពុជា​វ័យក្មេង​ចំនួន​១,០៣៩
រូប បាន​ចូលរួម​កម្មវិធី​បណ្តុះ​ណ្តា​ល​នេះ​នៅ​ប្រទេស​ជប៉ុន លើ​វិស័យ​ផ្សេង​ៗ រួម​មាន វិស័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ អប់រំ សុខាភិបាល គោលនយោបាយ​សេដ្ឋកិច្ច​។​ល​។

កញ្ញា​បន្ត​ទៀត​ថា តាម​រយៈ​ការ​ចូលរួម​កម្មវិធី​នេះ​សិក្ខាកាម​នឹង​អាច​អភិវឌ្ឍ​នូវ​ជំនាញ និង​ចំណេះដឹង​របស់​ខ្លួន​តាម​រយៈ​ការ​រៀនសូត្រ និង​ផ្លាស់​ប្តូរ​នូវ​បទ​ពិសោធន៍ ជាមួយ​អ្នកជំនាញ និង​ការ​ចុះ​អង្កេត​ផ្ទាល់​នៅ​តាម​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ​នានា​នៅ​ប្រទេស​ជប៉ុន​។ កញ្ញា Kishida Nami ក៏​បាន​សំណូមពរ​ដល់​សិក្ខាកាម​ទាំងអស់​ប្រើប្រាស់​ចំណេះដឹង​ថ្មី​ៗ​នៅ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ របស់​លោក​អ្នក​ក្នុង​គោលបំណង​ដើម្បី​លើ​កម្ពស់​ស្ថាប័ន​របស់​លោក​អ្នក​ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​វិស័យ​អប់រំ​វិជ្ជាជីវៈ​នៅ​ប្រទេស​កម្ពុជា​ទាំងមូល​ផង​ដែរ​។ និង​មេត្តា​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ចែករំលែក​បទ​ពិសោធន៍ ចំណេះដឹង និង​ផ្លាស់​ប្តូរ​ព័ត៌មាន​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​៕ វ៉ា​ន់​ប៊ុ​ន​ធឿ​ន​ED176

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ