ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

20​ឆ្នាំ​ខាង​មុខ​ទៀត​ចិន​ត្រូវការ​យន្តហោះ6.103​គ្រឿង

6 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​ការ​ព្យាករណ៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ដោយ​ក្រុមហ៊ុន AVIATION INDUSTRY CORPORATION OF CHINA…

ប្រទេស​ចិន ៖ យោង​តាម​ការ​ព្យាករណ៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ដោយ​ក្រុមហ៊ុន AVIATION INDUSTRY CORPORATION OF CHINA (AVIC) ថា ចិន​នឹង​ត្រូវការ​យន្តហោះ​ពាណិជ្ជកម្ម​ថ្មី​៦.១០៣​គ្រឿង បន្ថែម​ទៀត​រយៈពេល​២០​ឆ្នាំ​ខាង​មុខ ។

របាយការណ៍​មួយ​មាន​ចំណងជើង​ថា «​ទស្សនវិស័យ​ទីផ្សារ​ស៊ី​វិល​សម្រាប់​អាកាស​ចរណ៍​ស៊ី​វិល​» និយាយ​ថា ក្នុង​ចំណោម​យន្តហោះ​ពាណិជ្ជកម្ម​ថ្មី​ទាំងនេះ នឹង​រួម​មាន​យន្តហោះ​ដឹក​ជញ្ជូន​ធុន​ធំ​៥.១២០​គ្រឿង និង​យន្តហោះ​តំបន់​៩៨៣​គ្រឿង ។ ដល់​ដំណាច់​ឆ្នាំ​២០៣៦ ចំនួន​យន្តហោះ​សម្រាប់​ដឹក​អ្នកដំណើរ​របស់​អាកាសចរណ៍​ស៊ី​វិល​ចិន​នឹង​ឡើង​ដល់​៧.០៧៩​គ្រឿង ក្នុង​នោះ​យន្តហោះ​ធុន​ធំ និង​ធុន​មធ្យម​នឹង​មាន​៦.០៦៥​គ្រឿង ហើយ​យន្ត​ហោះ​តំបន់​នឹង​មាន​ដល់​១.០១៤​គ្រឿង ។

ក្នុង​ដំណាក់កាល​នេះ កង​យន្តហោះ​កា​ហ្គោ​លើ​ទីផ្សារ​អាកាសចរណ៍​ស៊ី​វិល​ចិន​នឹង​ឡើង​ដល់​៧៤៨​គ្រឿង ។

យោង​តាម​របាយការណ៍​នេះ​ថា កំណើន​ស្ថិតស្ថេរ​នៃ​សេដ្ឋកិច្ច​ចិន ទេសចរណ៍ ការ​រស់​នៅ​ទីក្រុង​ច្រើន និង​ទំនើប​កម្ម​នៃ​ជីវភាព​រស់នៅ​ជា​កត្តា​សំខាន់​នៃ​កំណើន​សេចក្តី​ត្រូវការ​ខាង​យន្តហោះ ។ កំណើន​យ៉ាង​ខ្លាំង​នៃ​ការ​ធ្វើ​ដំណើរ​ជា​អន្តរជាតិ​ក៏​នឹង​លើកទឹកចិត្ត​ដែរ ដល់​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ឱ្យ​ទិញ​បណ្តា​យន្តហោះ​ដឹក​អ្នកដំណើរ​ធំ​ៗ ។ ចំណែក​ទីផ្សារ​អាកាសចរណ៍​តំបន់​របស់​ប្រទេស​ក៏​មាន​កំណើន​យ៉ាង​រហ័ស​ដែរ ដោយ​សារ​ការ​ជួយ​ទ្រទ្រង់​របស់​រដ្ឋាភិបាល​ក្នុង​ការ​កសាង​ព្រ​លាន​យន្តហោះ​ច្រើន​ថែម​ទៀត។

ក្នុង​ឆ្នាំ​២០១៦ ចំនួន​យន្តហោះ​របស់​អាកាសចរណ៍​ស៊ី​វិល​ចិន​មាន​ដល់​២.៩៥០​គ្រឿង ក្នុង​​​នោះ​មាន​យន្តហោះ​ដឹក​អ្នកដំណើរ​២.៨១៨​គ្រឿង និង​យន្តហោះ​កា​ហ្គោ​១៣២​គ្រឿង ។ ចំនួន​យន្តហោះ​ដែល​កើន​មាន​ដល់​៣០០​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ