ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀង​រាល់​ព្រឹក​អ្នកទេសចរ​ភ្លូក​ទឹក​ភ្លូក​ដី​​រាប់​ម៉ឺន​នាក់មក​​អង្គរវត្ត

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាំងពី​ឆ្នាំ​១៩៩៨ ជា​ពេល​ដែល​កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញលេញ​លើ​ផ្ទៃ​ប្រទេស ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ឲ្យ​កិត្តិសព្ទ​អង្គរ​ខ្ចរខ្ចាយ​កាន់តែ​ខ្លាំង​ឡើង​ទៅ​កាន់​ឆាក​អន្តរជាតិ ។…

ខេត្តសៀមរាប ៖ តាំងពី​ឆ្នាំ​១៩៩៨ ជា​ពេល​ដែល​កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញលេញ​លើ​ផ្ទៃ​ប្រទេស ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ឲ្យ​កិត្តិសព្ទ​អង្គរ​ខ្ចរខ្ចាយ​កាន់តែ​ខ្លាំង​ឡើង​ទៅ​កាន់​ឆាក​អន្តរជាតិ ។

ក្រោម​ដំបូល​សន្តិភាព និង​ស្ថិរភាព​ន​យោ បាយ​នេះ រមណីយដ្ឋាន​អង្គរ​ក៏​កំពុង​តែ​បន្ត​ភាព​ល្បីល្បាញ និង​កាន់តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កាន់តែ ច្រើន​ឡើង​ៗ​ឥត​ឈប់​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ អង្គរ​ធ្លាប់​ទទួល​បាន​ចំណាត់​លេខ​១​ជាប់​គ្នា​ពី​ស្ថាប័ន​វាយតម្លៃ​ធំ​ៗ​លើ​លោក​ដូច​ជា​Archaeo madness, Trip Adrisor, Lonely planet
ជាដើម ។

ប្រាសាទអង្គរវត្ត​គឺជា​សក្ខីភាព​មួយ​ដែល​បញ្ជាក់​លើ​ករណី​នេះ ដោយ​កំណើន​នៃ​ភ្ញៀវ​ទេសចរ​ឥត​ថមថយ និង​មាន​តែ​កើនឡើង​នូវ​ចំនួន​អ្នក​ចូល​ទស្សនា ។ ជាក់ស្តែង​ជា​រៀង​រាល់​ព្រឹក ដែល​ព្រះអាទិត្យ​មិន​ទាន់​រះ​ផង ភ្ញៀវ​ទេសចរ​បាន​សម្រុក​ទៅ​មើល​ទិដ្ឋភាព​ថ្ងៃ​រះ​នៅ​ប្រាសាទ​នេះ​រាប់​ពាន់​នាក់​រួច​ទៅ​ហើយ ។

នៅ​រៀង​រាល់​ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត ភ្ញៀវ​ជាតិ​អន្តរជាតិ​រាប់​ម៉ឺន​នាក់​បាន​ទៅ​រង់ចាំ​ទស្សនា​ពុំដែល​ខកខាន​ម្តងណា​ឡើយ ។

ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កាន់​រមណីយដ្ឋាន​អង្គរ​នេះ ក្រៅពី​ភាព​ល្បីល្បាញ​នៃ​ភាព​អស្ចារ្យ​របស់​ប្រាសាទ​ផ្ទាល់ខ្លួន នៅ​មាន​កត្តា​ដ៏​សំខាន់​មួយទៀត ដែល​យើង​មិន​អាច​បំភ្លេច​បាន នោះ​គឺ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ពុះពារ​ដណ្តើម​មក​បាន និង​កំពុង​តែ​បន្ត​រក្សា​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត ។

នេះ​ក៏​ជា​មោទនភាព​ជាតិ​មួយ​ដែល​កូន​ខ្មែរ​គ្រប់​រូប​ត្រូវ​យល់​ដឹង និង​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា ពោល​គឺ​ថែរក្សា​ទាំង​ស្នាដៃ​បុព្វបុរស​ដែល​បាន​បន្សល់​ទុក និង​ចូលរួម​ថែរក្សា​នូវ​សមិទ្ធផល​ដែល​ថ្នាក់ដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​បាន​ប្រឹងប្រែង​កសាង​មក​ឲ្យ​បាន​គង់វង្ស​យូរអង្វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ