ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ទេសចរណ៍​ល្បី​ៗ​ដែល​ម្នាក់ៗ​ឃើញ​ហើយ​ចង់​ទៅ

6 ឆ្នាំ មុន

វៀងចន្ទន៍​ប្រទេស​ឡាវ​ជាទី​ក្រុង​ទេសចរណ៍​មួយ​ស្ថិត​នៅ​ក្បែរ​ប្រទេស​កម្ពុជា អាច​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ដោយ​ងាយស្រួល​ទោះបីជា​មាន​ពេលវេលា​តិចតួច​ក៏​អាច​ទៅ​ទស្សនា​បាន​ដែរ ។ ទីតាំង​ទេសចរណ៍​ចំនួន​១០​គួរ​ឱ្យ​ចង់ទៅ​កម្សាន្ត​រួម​មាន ៖ ១-​ចេតិយ​ថា​ត​លួង ថា​ត​លួង ជា​វត្ថុ​ដ៏​សក្តិ​សិទ្ធិ​ស្ថិត​នៅ​ឆ្ងាយ​ពី​ទីក្រុង​ប្រហែល​៥​គីឡូម៉ែត្រ ។ ជា​ស្ថាបត្យកម្ម​របស់​ឡាវ…

វៀងចន្ទន៍​ប្រទេស​ឡាវ​ជាទី​ក្រុង​ទេសចរណ៍​មួយ​ស្ថិត​នៅ​ក្បែរ​ប្រទេស​កម្ពុជា អាច​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ដោយ​ងាយស្រួល​ទោះបីជា​មាន​ពេលវេលា​តិចតួច​ក៏​អាច​ទៅ​ទស្សនា​បាន​ដែរ ។

ទីតាំង​ទេសចរណ៍​ចំនួន​១០​គួរ​ឱ្យ​ចង់ទៅ​កម្សាន្ត​រួម​មាន ៖
១-​ចេតិយ​ថា​ត​លួង
ថា​ត​លួង ជា​វត្ថុ​ដ៏​សក្តិ​សិទ្ធិ​ស្ថិត​នៅ​ឆ្ងាយ​ពី​ទីក្រុង​ប្រហែល​៥​គីឡូម៉ែត្រ ។ ជា​ស្ថាបត្យកម្ម​របស់​ឡាវ មាន​លក្ខណៈ​ស្រ​ដៀង​ចេតិយ​ពណ៌​មាស​ឡោម​ព័ទ្ធ​ដោយ​កំផែង​តាំងពី​សត​វត្ស​ទី​៣ ដោយ​ទីនោះ​បើក​ឱ្យ​ចូល​ទស្សនា​ជា​រៀងរាល់ថ្ងៃ​តែ​ត្រូវ​តុបតែង​កាយ​សម​រម្យ​ពេល​ចូល​ទស្សនា ។

២-​ទ្វារ​ជ័យ ឬ​«​ប្រា​ទូ​សៃ »
ទ្វារ​ជ័យ​គឺជា​និមិត្តរូប​ដ៏​សំខាន់​របស់​ក្រុង​វៀងចន្ទន៍ ស្ថិត​នៅ​លើ​ផ្លូវ «​ឡាន​ឆាង​» កសាង​ឡើង​កាលពី​ឆ្នាំ​១៩៥៧ ជា​វិមាន​អនុស្សាវរីយ៍​រំលឹក​ដល់​វីរបុរស​ក្នុង​ការ​តស៊ូ​ទាមទារ​ឯក​រាជ្យ​ពី​ប្រទេស​បារាំង ។

៣-​វត្ត​ស៊ី​សាកេ​ត
ជា​វត្ត​ដ៏​សំខាន់​របស់​ក្រុង​វៀងចន្ទន៍ និង​ជា​វត្ត​បុរាណ​មួយ​បាន​សាងសង់​តាំងពី​ឆ្នាំ​១៨១៨ ដោយ​ព្រះ​ចៅ​អនុវង្ស តួអង្គ​វត្ត​ស្ថិត​នៅ​កណ្តាល​ក្រុង តាម​បណ្តោយ​ផ្លូវ​ឡាន​ឆាង ។ អ្វី​ដែល​លេចធ្លោ គឺ​វិហារ​បុរាណ​ដ៏​ចំណាស់ និង​នៅ​មាន​ស្ថាបត្យកម្ម​បែប​ដើម​ប្រកបដោយ​ភាព​ស្រស់​ស្អាត ។

៤-​វិហារ​ព្រះ​កែវ
វិហារ​ព្រះ​កែវ ជាទី​កន្លែង​ធ្លាប់​ច្នៃប្រឌិត​ពី​គ្រឹះ​ព្រះ​កែវ​មរកត ។ វិហារ​ព្រះ​កែវ​កាល​ដើម​ឡើយ​សាងសង់​ដោយ​សម្តេចព្រះ​ចៅ​ឆៃ​សេដ្ឋា​ធិ​រាជ ប៉ុន្តែ​ក្រោយមក​បាន​ជួសជុល​ជា​ថ្មី ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ «​សុ​ផា​នុ​វង្ស​» ។

៥-​សារមន្ទីរ​ជាតិ​ឡាវ
ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​«​សាម​សែន​ថៃ​» ជាទី​តាំង​ទេសចរណ៍​នៅ​វៀងចន្ទន៍ ។ ទីកន្លែង​នោះ​មាន​រក្សា​ទុក​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ និង​វត្ថុ​បុរាណ​របស់​ឡាវ​យ៉ាងច្រើន ហើយ​អគារ​នេះ​មាន​ស្ថាបត្យកម្ម​នៅ​ក្នុង​យុគ​ស​សម័យ​អាណានិគម​បារាំង លាយឡំ​ជាមួយ​រូប​សិល្បៈ​បែប​បុរាណ​របស់​ឡាវ ។

៦-​ឧទ្យាន​ព្រះពុទ្ធ
ជាទី​តាំង​ដ៏​សំខាន់​មួយ​នៅ​ក្រុង​វៀងចន្ទន៍​នៅ​ឆ្ងាយ​ពី​ក្រុង​ប្រហែល​២៦​គីឡូម៉ែត្រ ស្ថិត​នៅ​បរិវេណ​វត្ត​សៀង​ឃួ​ន ជា​ឧទ្យាន​សម្បូរ​ដោយ​រូបចម្លាក់​របស់​ព្រះ​វិស្ណុ ព្រះ​សិវៈ និង​ព្រះ​ពុទ្ធរូប​ផ្សេង​ៗ​ទាំង​តូច និង​ធំ ។

៧-​វត្ត​ស៊ី​មឿង
ជា​វត្ត​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​វៀងចន្ទន៍ ស្ថិត​នៅ​បណ្តោយ​ផ្លូវ​សេដ្ឋា​ធិ​រាជ សាងសង់​ឡើង​នៅ​ឆ្នាំ​១៥៦៣ ជា​វត្ត​ចំណាស់ ជា​ស្ថាបត្យកម្ម​ដ៏​គួរ​ឲ្យ​ចង់​គយគន់ និង​ជាទី​តាំង​នៃ​បង្គោល​ឡាក់​របស់​ក្រុង ហើយ​ក៏​ជាទី​តាំង​ដ៏​សក្តិ​សិទ្ធិ​នៃ​ក្រុង​វៀងចន្ទន៍ ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​គឺ​ព្រះ​ឧបោសថ ។

៨-​ផ្សារណាត់​រាត្រី
ជា​វិធីសាស្ត្រ​នៃ​ការ​រស់នៅ​របស់​ពលរដ្ឋ​នៅ​វៀងចន្ទន៍ ដោយ​ពួក​គេ​និយម​ដើរ​កម្សាន្ត​នៅ​ផ្សារណាត់​រាត្រី ។ ភាព​លេចធ្លោ​នៅ​ទីនោះ​គឺ​តូប​នីមួយ​ៗ​មាន​ក្រណាត់​ពណ៌​ក្រហម លក់ទំនិញ​ជា​ច្រើន​ប្រភេទ​មាន​តម្លៃ​ថោក​សមរម្យ ។

៩-​ហាង​កាហ្វេ «Joma Bakery»
មិនមែន​ជាទី​តាំង​ដើរ​កម្សាន្ត​ទេ ប៉ុន្តែ​ហាង «Joma Bakery»​ចាត់​ទុក​ថា​ជាទី​តាំង​ដ៏​សំខាន់​នៅ​ក្រុង​វៀងចន្ទន៍​មាន​ចំនួន​៣​សាខា ដោយ​សាខា នីមួយ​ៗ​តុបតែង​យ៉ាង​ស្អាត​មាន​ភេសជ្ជៈ​សម្រាប់​ទទួល​បាន​ច្រើន​រសជាតិ​តាម​ចំណង់ចិត្ត​។

១០-​ក្រុង​វ៉ាង​វៀង
វ៉ាង​វៀង​ជាទី​ក្រុង​តូច ស្ថិត​នៅ​ខេត្ត​វៀងចន្ទន៍ ឆ្ងាយ​ពី​ទីក្រុង​ប្រហែល​១៥៦​គីឡូម៉ែត្រ ជាទី​ក្រុង​ទេសចរណ៍​នៅ​កណ្តាល​ជ្រលង​ភ្នំ បាន​ទទួល​ការ​ពេញ​និយម​បំផុត​ពី​ភ្ញៀវ​ទេសចរ​នៅ​លើ​លោក ព្រោះ​ទីកន្លែង​នោះ​មាន​តែ​ទេសភាព​ធម្មជាតិ អ្នកស្រុក​អាច​រស់នៅ​ជា​លក្ខណៈ​សាមញ្ញ​ដូច​មនុស្ស​សម័យ​ដើម ជាទី​ក្រុង​គួរ​ឱ្យ​ចង់​សម្រាក​លំហែ​កាយ និង​ទស្សនា​ទេសភាព​ធម្មជាតិ​ដ៏​ប្រណីត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ