ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ទៅ​មើល​ពាង​ទ្រ​ផ្ទះ​បណ្តែត​ទឹក ស្រាប់តែ​ត្រូវ​ពាង​បឺត​ស្រូប​តែ​ម្តង

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុរស​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ម្នាក់​បាន​ស្លាប់ ខណៈ​ចុះ​ទឹក​មើល​ពាងទឹក​ដាក់​ផ្កាប់​ដើម្បី​ទ្រ​ផ្ទះ​ឲ្យ​អណ្តែត​ឡើង ប៉ុន្តែ​ជា​អកុសល​ត្រូវ​បាន​ពាង​បឺត​ស្រូប​ចូល​បណ្តាល​ឲ្យ​ដាច់ខ្យល់​ស្លាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ភូមិ​យុគន្ធរ…

ខេត្តកំពង់ឆ្នាំង ៖ បុរស​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ម្នាក់​បាន​ស្លាប់ ខណៈ​ចុះ​ទឹក​មើល​ពាងទឹក​ដាក់​ផ្កាប់​ដើម្បី​ទ្រ​ផ្ទះ​ឲ្យ​អណ្តែត​ឡើង ប៉ុន្តែ​ជា​អកុសល​ត្រូវ​បាន​ពាង​បឺត​ស្រូប​ចូល​បណ្តាល​ឲ្យ​ដាច់ខ្យល់​ស្លាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ភូមិ​យុគន្ធរ ភូមិ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ជន​រង​គ្រោះ​មានឈ្មោះ អម ថា អាយុ​៣៧​ឆ្នាំ ប្រ​ព​ន្ឋ​ឈ្មោះ ឈិ​ន សុភា អាយុ​៣៣​ឆ្នាំ គ្រួសារ​នេះ​មានកូន​៤​នាក់​ក្នុង​បន្ទុក ។
សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ស្ថានភាព​ទឹក​គោក​រាក់ បុរស​រងរ​គ្រោះ​បាន​អូស​ផ្ទះទឹក​ចុះ​ទៅ​រក​កន្លែង​ទឹក​ជ្រៅ ពេល​កំពុង​អូស​នោះ​បាន​ជាប់​នឹង​ទង្គត់​ឈើ ទើប​បុរស​រង​គ្រោះ​បាន​ចុះ​មុជទឹក​ទៅ​ដោះ ប៉ុន្តែ​ជា​អកុសល​ពេល​ចុះ​ទៅ​នោះ​ត្រូវ​ទំនាញ​ខ្យល់​ក្នុង​ពាងទឹក​ផ្កាប់​ដែល​ដាក់​ទ្រ​ផ្ទះ ស្រូប​ទាញ​យក​ជាប់​ក្នុង​ពាងទឹក​មិន​អាច​រើ​ចេញ​រួច បណ្តាល​ឲ្យ​ថប់ដង្ហើម​ស្លាប់​តែ​ម្តង ។ ដោយឡែក​ប្រពន្ធ​ដែល​នៅ​លើ​ផ្ទះ​បាត់​ប្តី​យូ​ពេក កើតការ​សង្ស័យ​បាន​ហៅ​អ្នក​ជិតខាង​ឲ្យ​ជួយ​មើល ហើយ​ក៏​បាន​នាំ​គ្នា​ចុះ​ទឹក​មើល ឃើញ​ស្លាប់​ក្នុង​ពាងទឹក​បាត់​ទៅ​ហើយ ។ នៅ​ពេល​នោះ​ប្រជាពលរដ្ឋ​ស្រង់​សព​ជន​រង​គ្រោះ​ពី​ក្នុង​ទឹក​ឡើង ស្រប​ពេល​ជាមួយ​គ្នា​នោះ​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​បាន​ពិនិត្យ​ធ្វើ​កុសល់​វិ​ច្ច័​យ បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតមែន ហើយ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​តាម​ប្រពៃណី ។
សូម​បញ្ជាក់ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​មាន​ករណី​ពាងទឹក​ទ្រ​ផ្ទះ​បណ្តែត​ទឹក​បឺត​ស្រូប​យក មនុស្ស​បណ្តាល​ឲ្យ​ស្លាប់ ហេតុនេះ​សូម​បងប្អូន​មាន​មានផ្ទះ​បណ្តែត​ទឹក ដោយ​ការ​ប្រើ​ពាង​ទ្រ​ផ្ទះ សូម​មានការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ