ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋ​សប្បាយចិត្ត ត្បិតជិតបានផ្លូវថ្មីធ្វើដំណើរ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ក្នុងស្រុក​រលាប្អៀរ ពិសេស​ក្នុង​ឃុំ​ជ្រៃ​បាក់ មាន​មោទនភាព​ណាស់ សង្ឃឹមថា ក្នុង​ពេល​ខាង​មុខ​នេះ​នឹង​បាន​ផ្លូវ​មួយ​ខ្សែ អម​ដោយ​ប្រឡាយ​ទឹក ដែល​មាន​ប្រវែង​ជិត​៨​គីឡូម៉ែត្រ ជា​ជំនួយ​ឥត​សំណង…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ក្នុងស្រុក​រលាប្អៀរ ពិសេស​ក្នុង​ឃុំ​ជ្រៃ​បាក់ មាន​មោទនភាព​ណាស់ សង្ឃឹមថា ក្នុង​ពេល​ខាង​មុខ​នេះ​នឹង​បាន​ផ្លូវ​មួយ​ខ្សែ អម​ដោយ​ប្រឡាយ​ទឹក ដែល​មាន​ប្រវែង​ជិត​៨​គីឡូម៉ែត្រ ជា​ជំនួយ​ឥត​សំណង របស់​ប្រទេស​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ក្រោម​គម្រោង​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​។ លោក សាំង ឡេ​ង ជំទប់​ទី​១​ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ មាន​ប្រសាសន៍​ថា ផ្លូវ​មួយ​ខ្សែ​ដែល​ចិន​កំពុង កសាង​នេះ មាន​ប្រវែង ៧.៨០០​ម៉ែត្រ មាន​ទទឹង​១២​ម៉ែត្រ និង​មាន​ស្ពាន​ចំនួន​ពីរ​កន្លែង ដែល​ទើបបាន​ដំណើរការ​កសាង​ក្នុង​ជំហាន​១ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​កាត់​ចេញពី​ផ្លូវជាតិ​លេ​៥៣ កាត់ម​កលើ​ភូមិ​ព្រៃ​លាក់​នាង ភូមិ​អូរ​កំណប់ និង​ជំហាន​២ គឺ​ចេញពី​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ជិត​ផ្សារ​ជ្រៃ​បាក់ កាត់​ទៅ​ភូមិ​បាញ់​ឆ្គោ​ល ភូមិ​ត្រពាំង​អន ភូមិ​ឃ្លៃ និង​ភូមិ​ត្រពាំង​គ​។

លោក​បាន​បញ្ជាក់​ថា ផ្លូវ​នេះ​ជា​ផ្លូវ​សេដ្ឋកិច្ច​យ៉ាង​សំខាន់ មិនមែន​សម្រាប់​អ្នក​ឃុំ​ជ្រៃ​បាក់​មាន​១៦​ភូមិ​ប៉ុណ្ណឹង​ទេ គឺ​សម្រាប់​ស្រុក​រលាប្អៀរ និង​ខេត្ត​ផ្សេង​ផង​ដែរ​។ សព្វ​ថ្ងៃនេះ​ផ្លូវ​ខាងលើ កំពុង​រង​ការ​ខូចខាត​ខ្លាំង​ណាស់ បើក​ម៉ូតូ រថយន្ត​ស្ទើរតែ​មិនកើត ព្រោះ​មាន​ក្រឡុក​ធំ​ៗ​ណាស់​។ ពេល​នេះ បាន​ក្រសួង​អភិវឌ្ឍន៍ជនបទ ដាក់​គម្រោង​កសាង​ផ្លូវ​នេះ ដោយ​មាន​ជំនួយ​ឥត​សំណង ពី​ប្រទេស​ចិន​ផង​នោះ ប្រជាពលរដ្ឋ​ពិតជា​មាន​សេចក្តី​រីករាយ​ក្រៃ​លែង ព្រោះ​បើ​តាម​គម្រោង​មាន​ផ្លូវ​ហើយ​មាន​ទាំង​ប្រឡាយ​ទឹក ដែល​ចាក់​បេតុង អម​ផ្លូវ​ទៀត​ផង ពិតជា​មោទនភាព​ណាស់ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជ្រៃ​បាក់​។

ក្នុង​នាម​លោក​ជា​ក្រុមប្រឹក្សា​ឃុំ​ជ្រៃ​បាក់ តំណាង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទាំងមូល សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្រសួង​អភិវឌ្ឍន៍ជនបទ និង​សូម​អរគុណ ឯកឧត្តម​អភិបាលខេត្ត លោក​អភិបាលស្រុក ដែល​បាន​គិតគូរ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ជួប​ការ​លំបាក បញ្ហា​ផ្លូវ​ធ្វើ​ដំណើរ​នេះ និង​សូម​ជួន​ពរ សម្តេច ឯកឧត្តម សូម​ជូ​ប​ប្រទះ​នូវ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ​គឺ អាយុៈ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ សូម​បញ្ជាក់​ដែរ​ថា ក្នុង​គម្រោង​កែ​លម្អ​ផ្លូវលំ​ជនបទ ជា​ជំនួយ​ឥត​សំណង​ពី​រាជរដ្ឋាភិបាល សាធារណរដ្ឋ​ប្រជាមានិត​ចិន សរុប​មាន​ផ្លូវ​៦​ខ្សែ មាន​ទីតាំង​ក្នុង​ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ និង​កំពង់ចាម មាន​ប្រវែង​សរុប ៣៥,៥​គីឡូម៉ែត្រ និង​មាន​ស្ពាន​សរុប​ប្រវែង​១២៥​ម៉ែត្រ រយៈពេល​សាងសង់​២៤​ខែ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ