ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កម្រ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​លក់​ឆត្រ​ក្បែរ​ដងផ្លូវ បុរស​ប៉ា​គី​ស្ថាន​ម្នាក់​កំពុង​អង្គុយ​លក់​ឆត្រ​នៅ​ក្បែរ​ដងផ្លូវ​មួយ​ក្នុង​ទីក្រុង​អុ​ី​ស្លា​មា​៉​បាត ប្រទេស​ប៉ា​គី​ស្ថាន នៅ​រដូវក្ដៅ ។ ២-​ហាត់ប្រាណ​នៅ​អា​លឺ្ល​ម៉​ង់ កីឡាករ​ជនជាតិ​អា​លឺ​ម៉​ង់ លោក Alex Leist…

១-​លក់​ឆត្រ​ក្បែរ​ដងផ្លូវ
បុរស​ប៉ា​គី​ស្ថាន​ម្នាក់​កំពុង​អង្គុយ​លក់​ឆត្រ​នៅ​ក្បែរ​ដងផ្លូវ​មួយ​ក្នុង​ទីក្រុង​អុ​ី​ស្លា​មា​៉​បាត ប្រទេស​ប៉ា​គី​ស្ថាន នៅ​រដូវក្ដៅ ។

២-​ហាត់ប្រាណ​នៅ​អា​លឺ្ល​ម៉​ង់
កីឡាករ​ជនជាតិ​អា​លឺ​ម៉​ង់ លោក Alex Leist កំពុង​ហ្វឹកហាត់​របាំ Capoeira ជា​របាំ​លំនាំ​តាម​ប្រេ​ស៊ី​ល នៅ​បរិវេណ​ឆ្នេរ​ផ្លា​មីង​ហ្គោ ក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ ប្រទេស​ប្រេ​ស៊ី​ល ។

៣-​ខ្មោច​បា​ឡែ​ន «humpback whale» មាន​តែ​មួយ​កំណាត់​ខ្លួន
ខ្មោច​បា​ឡែ​ន «humpback whale3» ឬ​បា​ឡែ​ន​ខ្នង​គម​ត្រូវ​ស្រង់​ឡើង​គោ​គ នៅ​ក្រុង​ឈី​តុង ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន​ដើម្បី​កុំ​ឲ្យ​ស្អុយ​ពុល​បរិស្ថាន កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

៤-​ហាត់ប្រាណ​ទាំង​កណ្ដាល​អាកាសធាតុ​ពុល
ពលរដ្ឋ​ឥណ្ឌា​ចំនួន​២​នាក់ កំពុង​ហាត់ប្រាណ​នៅ​កណ្ដាល​អាកាសធាតុ​ពុល​នៅ​ក្បែរ «India Gate» ក្រុង​ញូ​វ​ដេ​លី ខណៈ​ពេល​បច្ចុប្បន្ន​ក្រុង​ខាងលើ​បាន​គ្របដណ្ដប់​ដោយ​ផ្សែង​ពុល ។

៥-​រថយន្ត​ស្ព័​រ​ទទួល​ការ​ខូចខាត​នៅ​កូរ៉េ​ខាងត្បូង
រថយន្ត​ស្ព័​រ​ពណ៌​លឿង​មួយ​គ្រឿង​ទទួល​ការ​ខូចខាត ក្រោយ​ពី​ដុំឥដ្ឋ​ធ្លាក់​ពីលើ​ដោយ​សារ​​ការ​រញ្ជួយ​ដី​នៅ​ក្រុង​ប៉ូ​ហាង ក្នុង​កំរិត​៥,៤​រិ​ក​ស្ទ័​រ ចាត់​ទុក​ថា​ជា​កំលាំង​រំញោច​លំដាប់​ទី​២ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

៦-​យក​អន្ទង់​ដាក់​ក្នុង​រន្ធ​គូទ
បុរស​ជនជាតិ​ចិន​ម្នាក់​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​អាកា​រៈ​ស្រវឹង និង​ឈឺពោះ​នៅ​ពេល​គ្រូពេទ្យ​ពិនិត្យ​ក៏​ឃើញ​មាន​អន្ទង់​នៅ​ក្នុង​រន្ធ​គូទ ។

៧-​ហោះហើរ​បង្កើត​ជា​រូប​លិង្គ
អាកាសយានិក​ជនជាតិ​អា​មេ​រិ​កម្នា​ក់បាន​បើក​យន្តហោះ​ប្រដេញ​«F/A-18»​បាញ់​ផ្សែង​ជា​រូប​លិង្គ​ដ៏​ធំ​នៅ​លើ​លំហ​ក្នុង​រដ្ឋ​វ៉ា​ស៊ីន​តោន និង​បង្កើត​ចំណាប់អារម្មណ៍​ដល់​ពលរដ្ឋ។

៨-​ទី​បេ​មាន​រញ្ជួយ​ដី​ខូចខាត​ដល់​ផ្ទះសម្បែង និង​គ្មាន​របួស
នាយកដ្ឋាន​នៃ​រញ្ជួយ​ដី​ប្រទេស​ចិន​«CENC» បង្ហើប​ឲ្យ​ដឹង​ថា គ្មាន​របាយការណ៍​របួស ឬ​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​មួយ​នៅ​ក្រុង​លី​ន​ជឺ តំបន់​ទី​បេ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

៩-​រថយន្ត​ដឹក​ទំនិញ​គំរូ «Tesla Semi3» ដើរ​ដោយ​ចរន្ត
រថយន្ត​គំរូ «Tesla Semi» ដើរ​ដោយ​ចរន្ត​មាន​លក្ខណៈ​សន្សំ​សំចៃ និង​បញ្ចូល​ចរន្ត​មួយ​លើក​រត់​បាន​ចំងាយ​ផ្លូវ​៨០០​គីឡូម៉ែត្រ នឹង​ចាប់ផ្ដើម​ផលិត​ឲ្យ​ប្រើប្រាស់​នៅ ឆ្នាំ​២០១៩​។

១០-​ពលរដ្ឋ​ស៊ី​ម​បា​វ៉េ​ដើរ​ជា​ក្បួន​បណ្ដេញ​លោក​មូ​ហ្គា​បេ
ពលរ​ដ្ឋេ​ជា​ច្រើន​ម៉ឺ​ន​នាក់​ដើរ​ជា​ក្ប​ន នៅ​លើ​ដងផ្លូវ​ក្នុង​ប្រទេស​ស៊ីម​បា​វ៉េ ទាមទារ​ឲ្យ​លោក​មូ​ហ្គា​បេ​ចេញពី​តំណែង​និង​កោតសរសើរ​ដល់​កងទ័ព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ