ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយម៉្លេះ! រថយន្តក្រុង​ដូច​សណ្ឋាគារ​ផ្កាយ​៥​

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​អំឡុង​ពេល​នៃ​ដំណាច់ឆ្នាំ​២០១៧ នេះ​ជា​ពេល​ដែល​អ្នកទេសចរ​នៅ​លើ​ពិភពលោក​មាន​ចំណាប់អារម្មណ៍​ដើរ​លេង​កម្សាន្ត ។ ចំពោះ​ប្រទេស​ណា​ដែល​មាន​ធម្មជាតិ​ស្រស់​ស្អាត​គួរ​ឲ្យ​ចង់​គយគន់ ទាំង​នៅ​តំបន់​ភ្នំ ខ្ពង់រាប និង​វាលទំនាប គឺជា​ចំណុច​ទាក់ទាញ​អ្នកទេសចរ ។…

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​អំឡុង​ពេល​នៃ​ដំណាច់ឆ្នាំ​២០១៧ នេះ​ជា​ពេល​ដែល​អ្នកទេសចរ​នៅ​លើ​ពិភពលោក​មាន​ចំណាប់អារម្មណ៍​ដើរ​លេង​កម្សាន្ត ។

ចំពោះ​ប្រទេស​ណា​ដែល​មាន​ធម្មជាតិ​ស្រស់​ស្អាត​គួរ​ឲ្យ​ចង់​គយគន់ ទាំង​នៅ​តំបន់​ភ្នំ ខ្ពង់រាប និង​វាលទំនាប គឺជា​ចំណុច​ទាក់ទាញ​អ្នកទេសចរ ។ លើស​ពី​នេះ​ប្រសិនបើ​ប្រទេស​​ទាំងនោះ​មាន​ទីតាំង​កម្សាន្ត​សប្បាយ មាន​ក្លឹ​ប​កម្សាន្ត និង​មាន​សុវត្ថិភាព​ចំពោះ​ការ​​ដើរ​កម្សាន្ត​រឹតតែ​ទាក់ទាញ​អ្នកទេសចរ​ថែម​ទៀត ។

ជាក់ស្ដែង​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​មាន​រថយន្តក្រុង​ទំនើប​មួយ​យ៉ាង​ពិសេស​សម្រាប់​ការ​ធ្វើ​ដំណើរ​​កម្សាន្ត ។ រថយន្ត​នោះ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​«The Volkner Mobil Performance» ហៅ​ថា​រថយន្ត​ផ្ទះ​មាន​តម្លៃ​ជិត​២​លាន​ដ​ល្លារ ។ រថយន្ត​ផ្ទះ​ចេញ​ម៉ូ​ដ​ដោយ​​ជនជាតិ​អា​ល្លឺ​ម៉​ង់ ផ្នែក​ខាងក្នុង​ម​តុបតែង​ឧបករណ៍​ប្រើប្រាស់​គ្រប់​ប្រភេទ​សម្រាប់​ក្រុម​គ្រួសារ ហើយ​នៅ​ផ្នែក​ខាងក្នុង​មាន​កន្លែង​សម្រាប់​ចត​រថយន្ត ។ មាន​ន័យ​ថា​ រថយន្ត​ប្រភេទ​នេះ​គឺជា​សណ្ឋាគារ​កម្រិត​ផ្កាយ​៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ