ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ដឹក​ចឹ​ង​ៗ រឿង​អី​មិន​ផុង​ផ្លូវ (មានវីដេអូ)

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យិ​ន​ដាយ ពាក់​ស្លាក​លេខ ព្រៃវែង ៣A-០៥០០ ចំណុះ​១៥​តោន ដឹក​ទំនិញ​លើស​ទម្ងន់​ប្រមាណ​២៥​តោន​ទៅ​៣០​តាន បណ្ដាល​ឲ្យ​ស្រុត​ផុង​ផ្លូវ​ទៅ​មុខ​លែង​រួច កាលពីរ​វេលា​ម៉ោង​០៨​និង​១០​នាទី​ព្រឹក…

ខេត្តស្វាយរៀង ៖ មាន​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យិ​ន​ដាយ ពាក់​ស្លាក​លេខ ព្រៃវែង ៣A-០៥០០ ចំណុះ​១៥​តោន ដឹក​ទំនិញ​លើស​ទម្ងន់​ប្រមាណ​២៥​តោន​ទៅ​៣០​តាន បណ្ដាល​ឲ្យ​ស្រុត​ផុង​ផ្លូវ​ទៅ​មុខ​លែង​រួច កាលពីរ​វេលា​ម៉ោង​០៨​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ខាង​មុខ​ផ្ទះ​លក់​គ្រឿងសង្ហារិម យីហោ​ចែ​មុំ ផ្លូវបំបែក​ជា​បី​ជាប់​ផ្លូវជាតិ​លេខ​៣១០ ស្ថិត​នៅ​ភូមិ​រូប​គោ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ។

បើ​តាម​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​នោះ​បើកបរ​ពី​រង្វង់​មូល​រូប​គោ​ឆ្ពោះ​មក​ទិស​ខាងជើង ដឹក​ទំនិញ​លើស​ទ្រុង​ខ្ពស់កប់ពពក លុះ​មក​ដល់​ចុច​កើតហេតុ​ក៏​ស្រុត​ថ្នល់​ផុង​ជាប់​រថយន្ត​ទៅ​មុខ​លែង​រួច​តែ​ម្តង ។ មហាជន​ក៏​បាន​រិះគន់​ថា រថយន្ត​នេះ​ដឹក​ទំនិញ តាំងពី​រាជធានី​ភ្នំពេញ​រហូត​ដល់​ខេត្តស្វាយរៀង​មាន​ជញ្ជីង​បី​បួន​កន្លែង និង​មាន​មន្ត្រី​នគ​បាលច​រាច​រដាក់​ប៉ុស្តិ៍​យាម​តាម​ដងផ្លូវ​រហូត​ហេតុ​អ្វី​រថយន្ត​ដឹក​ទំនិញ​លើស​ទម្ងន់​មក​យ៉ាង​រលូន​ដូច្នេះ អ​ញ្ចឹ​ង​បានជា​ខូច​ផ្លូវ​ជួសជុល​មិន​ចេះ​ហើយ​បើ​ដឹក​យ៉ាង​ៗ​ហ្នឹង ហើយ​ពេល​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ហៅ​អ្នក​សារព័ត៌មាន​ឲ្យ​ទៅ​ថត​យក​ព័ត៌មាន​មាន​មន្ត្រី​នគរបាល​មក​ឃាត់​មិន​ឲ្យ​ថត​ទៀត ។ សមត្ថកិច្ច​យាម​តាម​ដងផ្លូវ​ជាតិ​លេខ​១​គួរតែ​រឹត​បណ្ដឹង​ច្បាប់​ចរាចរណ៍ ហើយ​កុំ​បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹក​ទំនិញ​លើស​ទម្ងន់​បែប​នេះ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ