ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវលំជនបទមួយកន្លែងទួញថ្ងូរសុំឲ្យអាជ្ញាធរជួយសង្គ្រោះនៅស្រុករមាសហែក

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​០៤​ភូមិ​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​មេត្តា​ជួសជុល​ផ្លូវ​មួយ​ខ្សែ​ប្រវែង​១៨​គីឡូម៉ែត្រ​ឆ្លងកាត់​ភូមិ​បឹង​ភេ ភូមិ​ម្រាម​ខាងត្បូង ភូមិ​ត្រពាំង​ជ័រ ឃុំ​ម្រាម និង​ភូមិ​ក្រ​ញូ​ង ឃុំ​មុខ​ដា ស្រុក​រមាស​ហែក កំពុង​ខូច​ស្ទើរ​ទាំងស្រុង​ក្លាយជា​រណ្តៅ​ជង្ហុក​ល្បាប់…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​០៤​ភូមិ​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​មេត្តា​ជួសជុល​ផ្លូវ​មួយ​ខ្សែ​ប្រវែង​១៨​គីឡូម៉ែត្រ​ឆ្លងកាត់​ភូមិ​បឹង​ភេ ភូមិ​ម្រាម​ខាងត្បូង ភូមិ​ត្រពាំង​ជ័រ ឃុំ​ម្រាម និង​ភូមិ​ក្រ​ញូ​ង ឃុំ​មុខ​ដា ស្រុក​រមាស​ហែក កំពុង​ខូច​ស្ទើរ​ទាំងស្រុង​ក្លាយជា​រណ្តៅ​ជង្ហុក​ល្បាប់ និង​រង្វះ​ទឹក​ហូ​កាត់​ថ្នល់​គ្មាន​ស្ពាន​លូ​សម្រាប់​ឆ្លង ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ជា​ពិសេស​ពេល​ក្មេង​ៗ​ធ្វើ​ដំណើរ​ទៅ​សាលារៀន និង​ពេល​មាន​សមាជិកគ្រួសារ​មាន​ជម្ងឺ ឬ​ស្ត្រី​មាន​ផ្ទៃពោះ​ឆ្លងទន្លេ​ពេល​យប់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំង​បួន​ខាងលើ​បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជា​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​មេត្តា​ជួសជុល​ផ្លូវលំ​ជនបទ​ប្រវែង​១៨​គីឡូម៉ែត្រ​នេះ​ផង ។ ប្រភព​ពី​ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា ផ្លូវលំ​ប្រវែង​១៨​គីឡូម៉ែត្រ​នេះ​ខូច​ខ្ទេចខ្ទី​ដូច្នេះ​គឺ​ដោយសារ​ឈ្មួញ​ដឹក​ទំនិញ និង​ដឹកស្រូវ​តាម​រថយន្ត​ធុន​ធំ​មាន​យី​ឌុ​ប​ទាំង​ខែប្រាំង​ទាំង​ខែវស្សា ទើប​បាក់​ស្រុត​ថ្នល់​ក្លាយជា​រណ្តៅ ជង្ហុក​ជ្រៅ​ៗ បែក​ល្បាប់ រ​អឹ​ល ដាច់​ផ្លូវ​ក្លាយជា​រង្វះ​ទឹក​ហូ​គ្មាន​ស្ពាន គ្មាន​ដាក់​លូ កាត់​ថ្នល់ ធ្វើ​ឲ្យ​ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ។ ពេល​ក្មេង​ៗ​ទៅ​សាលារៀនរ​អឹ​ល​ដួល​ប្រឡាក់​សំលៀក​បំពាក់ ហើយ​កន្លែង​រង្វះ​ទឹក​ហូ​ប្រជាពលរដ្ឋ​បាន​យក​កូន​ឈើ និង​បន្ទះក្តា​តូច​ៗ​ធ្វើ​ស្ពាន​ឆ្លង​ក៏​ប៉ុន្តែ​ជួនកាល​ក្មេង​បណ្តើរ​កង់ និង​ម៉ូតូ​តាម​ស្ពាន​ក្រឡិចរ​អឹ​ល​ដួល​ធ្លាក់ទឹក​ទទឹក​សំលៀក​បំពាក់ និង​កាបូប​សៀវភៅ​ខកខាន​ទៅ​សាលា​ក៏​មាន ។

បើ​តាម​មន្ត្រី​នគ​បាល​ឃុំ​ម្រាម​បាន​ឲ្យ​ដឹង​ថា ផ្លូវលំ​មួយ​ខ្សែ​នេះ​មាន​ប្រវែង​១៨​គីឡូម៉ែត្រ​ចេញពី​ផ្លូវជាតិ​លេខ​៣១០​ឆ្លងកាត់​ភូមិ​ក្រ​ញូ​ង ឃុំ​មុខ​ដា ទៅ​ភូមិ​ត្រពាំង​ជ័រ ភូមិ​ម្រាម​ខាងត្បូង និង​ភូមិ​បឹង​ភេ ឃុំ​ម្រាម គឺ​ខូច​៥-៦​ឆ្នាំ​មក​ហើយ​មិនឃើញ​មាន​ជួសជុល​ទេ ហើយ​ការ​ខូច​ផ្លូវ​នេះ​ដែរ​គឺ​ដោយសារ​រថយន្ត​ធុន​ធំ​ៗ ដឹក​ទំនិញ​លើស​ទម្ងន់​អតិបរិមា​នៃ​ផ្លូវលំ​ឈ្មួញ​ដឹក​ទំនិញ​ពី​ប្រទេស​វៀតណាម​ចូល​មក​តាម​ស្រុក​រមាស​ហែក ឆ្លងកាត់​ទៅ​ខេត្តព្រៃវែង​ហើយ​ដឹកស្រូវ​ឆ្លងកាត់​ទៅ​ប្រទេស​វៀតណាម គឺ​ចរាចរណ៍​ទាំង​ខែប្រាំង​និង​ខែវស្សា គ្មាន​ការ​ជួសជុល ហើយ​នៅ​ក្នុង​រដូវវស្សា​ឆ្នាំ​២០១៧​នេះ ផ្លូវ​គឺ​ខូច​ស្ទើរ​ទាំងស្រុង​តែ​ម្តងមិនឃើញ​ក្រុមប្រឹក្សា​ឃុំ​លើក​គម្រោង​ជួសជុល​ឡើយ ទើប​ប្រជាពលរដ្ឋ​សំណូមពរ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ចុះ​មក​ពិនិត្យ​មើល និង​មេត្តា​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នេះ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​បួន​ភូមិ​បាន​ធ្វើ​ដំណើរ​ស្រួល​ដូច​ភូមិ​ដ៏​ទៃ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ