ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំឡុងខែតុលាឆ្នាំ២០១៧អ្នកដំណើរដែលចេញចូលកម្ពុជា.ថៃតាមច្រកទ្វាអន្តជាតិនិងច្រកទ្វារតំបន់មានចំនួន៧១៧.៣៩២នាក់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ អំឡុង​ខែតុលា ឆ្នាំ​២០១៧ អ្នកដំណើរ​ដែល​ចេញចូល​កម្ពុជា​-​ថៃ​តាម​ច្រក​ទ្វា​អន្តជាតិ​ប៉ោយ​ប៉ែ​ត និង​ច្រក​ទ្វារ​តំបន់​ម៉ា​ឡៃ និង​ច្រក​តំបន់​បឹង​ត្រកួន​មាន​សរុប​ចំនួន​៧១៧.៣៩២​នាក់ ។ ដោយ​យោង​តាម​តួលេខ​ប្រចាំ​ខែតុលា ឆ្នាំ​២០១៧…

បន្ទាយ​មាន​ជ័យ ៖ អំឡុង​ខែតុលា ឆ្នាំ​២០១៧ អ្នកដំណើរ​ដែល​ចេញចូល​កម្ពុជា​-​ថៃ​តាម​ច្រក​ទ្វា​អន្តជាតិ​ប៉ោយ​ប៉ែ​ត និង​ច្រក​ទ្វារ​តំបន់​ម៉ា​ឡៃ និង​ច្រក​តំបន់​បឹង​ត្រកួន​មាន​សរុប​ចំនួន​៧១៧.៣៩២​នាក់ ។ ដោយ​យោង​តាម​តួលេខ​ប្រចាំ​ខែតុលា ឆ្នាំ​២០១៧ របស់​គណៈកម្មាធិការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​អ្នកដំណើរ​ចេញចូល​កម្ពុជា​-​ថៃ​មាន​ចំនួន​៦៩២.៦១៦​នាក់ ស្រី​៣៤៨.៣២៦​នាក់ និង​ប្រុស​៣៤៤.២៩០​នាក់ ក្នុង​នោះ​មាន​សញ្ជាតិ​ខ្មែរ​ចំនួន ៦០២.០២៨​នាក់ ស្រី​៣០៤.៣៧៣​នាក់ មាន​សញ្ជាតិ​បរទេស​ចំនួន​៩០.៥៨៨​នាក់ ស្រី​៤៣.៩៥៨​នាក់ ភ្ញៀវ​បរ​ទេសចរ​បរទេស​ចំនួន​៧៧.៣៣៨​នាក់ ។

មាន​ពលករ​ចេញចូល​ទៅ​ធ្វើការ​នៅ​បរទេស​មាន​ចំនួន​១២.២៩១​នាក់​តាម​រយៈ​៣៦​ក្រុមហ៊ុន និង​ពលរដ្ឋ​ថៃ​ចូល​មក​លេង​កាស៊ីណូ​មាន​ចំនួន​៣៦.៥៧២​នាក់ ស្រី​២១.០០២​នាក់ និង​ថៃ​ចេញ​មាន​ចំនួន​៣៦.៣៣២​នាក់ ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​មាន​៨៦​លើក​ស្មើ ៣.៥៣៨​នាក់ ស្រី​១.១៥៧​នាក់ មាន​កុមារ​៣៨៧​នាក់ ។

ដោយឡែក​នៅ​ច្រក​ទ្វារ​តំបន់​ព្រំដែន​ម៉ា​ឡៃ​ស្រុក​ម៉ា​ឡៃ​អ្នកដំណើរ​ឆ្លងកាត់​ចេញចូល​កម្ពុជា​-​ថៃ​មាន​ចំនួន​២២.០៥៥​នាក់ ស្រី​១៣.០៧៧​នាក់ កុមារ​៨៤៩​នាក់ ក្នុង​នោះ​មាន​សញ្ជាតិ​ខ្មែរ​ចំនួន​២១.៤៤៩​នាក់ ស្រី​១២.៨៤៧​នាក់ សញ្ជាតិ​បរទេស​មាន​ថៃ​ចំនួន​៦០៦​នាក់ ស្រី​២៣០​នាក់ និង​មធ្យោបាយ​ចេញចូល​ចំនួន​៣២៣​គ្រឿង និង​មនុស្ស​១.៤២៥​នាក់ ស្រី​៧៧៣​នាក់ ។ ច្រក​ទ្វារ​តំបន់​ព្រំដែន​បឹង​ស្រុក​ថ្មពួក​អ្នកដំណើរ​ចេញចូល​កម្ពុជា​-​ថៃ​មាន​ចំនួន​២.៧២១​នាក់ កុមារ​១៦៥​នាក់ ប្រជាពលរដ្ឋ​ថៃ​ចូល​មក​កម្ពុជា​ចំនួន​១.១០១​នាក់ ស្រី​២០១​នាក់​កុមារ​១១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ