សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា ផ្ទះចំណាស់មួយខ្នងនៅក្រុងស៊ីដនី ប្រទេសអូស្ត្រាលីលក់បានក្នុងតម្លៃខ្ពស់ដល់ទៅ១,២លានដុល្លារឯណោះ ។ ផ្ទះដែលមានតម្លៃខ្ពស់នោះគេអាចយល់ច្រឡំថា ជាផ្ទះតុបតែងលម្អស្រស់ស្អាត មានទីធ្លាធំទូលាយ និងនៅកណ្តាលទីក្រុង ។ ប៉ុន្តែតាមពិតវាមិនបែបនោះទេ គឺជាផ្ទះចំណាស់មានអាយុប្រហែល១០០ឆ្នាំ នៅភូមិមួយ ស្ថិតក្នុងក្រឡាផ្ទៃ២៣០ម៉ែត្រក្រឡា ហើយស្ថិតក្នុងសភាពទ្រុឌទ្រោមទាំងនៅផ្នែកខាងក្រៅ និងខាងក្នុង ។
មានបន្ទប់គេងចំនួន៣ ផ្ទះនោះគ្មានគ្រឿងសង្ហារិម មានតែធ្នើដាក់ទំនិញ និងកន្លែងលាងដៃនៅក្នុងផ្ទះបាយ ដោយសាងសង់ជាប់នឹងជញ្ជាំងផ្ទះស្ថិតក្នុងសភាពចាស់ទ្រុឌទ្រោម ។
គឺជាលើកដំបូងហើយដែលផ្ទះមួយខ្នងនោះត្រូវប្តូរម្ចាស់ ក្រោយពីលក់ជាលើកដំបូងក្នុងសម័យមុនសង្គ្រាមលោកលើកទី១នៅឆ្នាំ១៩១៥ ក្នុងតម្លៃត្រឹមតែ៤០០ដុល្លារ ដោយអាយុរបស់ផ្ទះមានរយៈពេលជា១០០ឆ្នាំ និងជារឿងនឹកស្មានមិនដល់មួយដែលលក់បានតម្លៃខ្ពស់ ។
ផ្ទះមួយខ្នងនោះបានដាក់ដេញថ្លៃនៅថ្ងៃទី១៨ វិច្ឆិកា ២០១៧ បានទៅលើលោក Jenny និងនាងPhil Tonthat ទិញក្នុងតម្លៃ១,២លានដុល្លារ ។ វាស្ថិតនៅតាមបណ្តោយផ្លូវ «Marrickville» ខណ្ឌអុីនន័រវែស ក្រុងស៊ីដនី ប្រទេសអូស្ត្រាលី សម្រាប់តម្លៃជាមធ្យមរបស់ផ្ទះធម្មតាស្ថិតនៅតំបន់នោះប្រហែល១,៥លានដុល្លារ ៕
ចែករំលែកព័តមាននេះ