ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា និង​ដំណោះស្រាយ​មួយ​ចំនួន​សម្រាប់ iPhone X

6 ឆ្នាំ មុន

iPhone X អាច​នឹង​មាន​ចំណុច​ជា​ច្រើន​ខុស​ពី iPhone ដទៃ ប៉ុន្តែ​វា​នៅ​តែ​មាន​បញ្ហា​មួយ​ចំនួន ។ ខាងក្រោម​នេះ គឺជា​បញ្ហា​ដែល​អ្នក​ប្រើប្រាស់​ប្រទះ​ឃើញ និង​ដំណោះស្រាយ​ផង​ដែរ…

iPhone X អាច​នឹង​មាន​ចំណុច​ជា​ច្រើន​ខុស​ពី iPhone ដទៃ ប៉ុន្តែ​វា​នៅ​តែ​មាន​បញ្ហា​មួយ​ចំនួន ។ ខាងក្រោម​នេះ គឺជា​បញ្ហា​ដែល​អ្នក​ប្រើប្រាស់​ប្រទះ​ឃើញ និង​ដំណោះស្រាយ​ផង​ដែរ ។

១-​បញ្ហា​ស្គ្រី​ន ៖
បន្ទាប់​ពី​បាន​ដាក់​លក់ iPhone X មិនយូរ​ប៉ុន្មាន Apple បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ទាក់ទង​នឹង​បច្ចេកវិទ្យា​ស្គ្រី​ន OLED របស់​ទូរស័ព្ទ ។ ក្រុមហ៊ុន​នេះ​កត់​សម្គាល់ថា ពេល​ខ្លះ រូបភាព​អាច​ផ្តិត​ជាប់​នឹង​ស្គ្រី​ន មាន​ន័យ​ថា បើ​អ្នក​ដំណើរការ​កម្មវិធី​អ្វីមួយ​យូរ​ពេក រូបភាព​លើ​កម្មវិធី​នេះ អាច​ផ្តិត​ជាប់​នឹង​ស្គ្រី​ន​ទូរស័ព្ទ​។ ដូច្នេះ ពេល​ចូល​ទៅ​ប្រើ​កម្មវិធី​ផ្សេង អ្នក​នៅ​តែ​មើលឃើញ​ស្នាម​រូបភាព​កម្មវិធី​មុន​ដដែល ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ Apple ផ្តល់​យោបល់​ឲ្យ​អ្នក​ប្រើប្រាស់​បន្ថយ​ពន្លឺ​ទូរស័ព្ទ ។ ដើម្បី​ធ្វើ​ដូច្នេះ​បាន សូម​ចូល​ទៅ​កាន់ Control Center និង​ទាញ​ពន្លឺ​ចុះ ជា​ការ​ស្រេច ។
វិធី​មួយទៀត គឺ​បើក Auto-Lock មាន​ន័យ​ថា ទូរស័ព្ទ​នឹង Lock ដោយ​ខ្លួនឯង នៅ​ពេល​មិន​ប្រើប្រាស់ ។ ដើម្បី​បើក​វា សូម​ចូល​ទៅ​កាន់ Settings រួច​ចុច​ចូល Displays & Brightness និង​ជ្រើស​យក Auto-Lock ។

២-​ទូរស័ព្ទ​មិន​ដំណើរការ​ពេល​សីតុណ្ហភាព​ទាប​ពេក ៖
អ្នក​ប្រើប្រាស់​មួយ​ចំនួន​រាយការណ៍​ថា iPhone X មិន​ដំណើរការ​ពេល​ដែល​ពួក​គេ​ស្ថិត​ក្នុង​សីតុណ្ហភាព​ទាប​ខ្លាំង ។ ដើម្បី​ដោះស្រាយ​វា អ្នក​ប្រើប្រាស់​មួយ​ចំនួន​ថា គ្រាន់តែ Lock រួច Unlock ទូរស័ព្ទ​របស់​អ្នក​ឡើង​វិញ​ជា​ការ​ស្រេច ។ Apple ក៏​បាន​អះអាង​ថា ពួក​គេ​នឹង​ដោះស្រាយ​បញ្ហា​នេះ​តាម​ការ Update ផង​ដែរ ។

៣-​ការ​បែក​សំឡេង នៅ​ពេល​បើក​ឮ​ខ្លាំង ៖
អ្នក​ប្រើប្រាស់​មួយ​ចំនួន​ទៀត​និយាយ​ថា ពួក​គេ​ឮ​ការ​បែក​សំឡេង នៅ​ពេល​បើក​សំឡេង​ទូរស័ព្ទ​ខ្លាំង​ពេក ។ វា​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា បញ្ហា​នេះ​ទាក់ទិន​នឹង Hardware ឬ Software ប៉ុន្តែ Apple កំពុង​តែ​ស្វែងរក​ដំណោះស្រាយ​ហើយ ។

មុន​ពេល Apple រក​ឃើញ​ដំណោះស្រាយ យើង​អាច​បន្ថយ​សំឡេង ឬ​ប្រើប្រាស់​កាស​ត្រចៀក​ពេល​ស្តាប់​ជា​ការ​ស្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ