ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​លឿន​ជាងគេ​លើ​ពិភពលោក វិល​កង់​ជា​លើក​ដំបូង

6 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ រថយន្ដ Bloodhound SSC ដែល​ប្រើ​លឿន​១.៦០៩​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង បាន​បំបែក​ឯតទគ្គ​កម្ម​ជា​រថយន្ដ​ដែល​មាន​ល្បឿន​លឿន​ជាងគេ​បំផុត​លើ​លោក ។ រថយន្ត​នេះ​ត្រូវ​បាន​បើក​សាកល្បង​ជា​លើក​ដំបូង​នៅ​លើ​ផ្លូវ​រត់​ចម្ងាយ​ជាង​៣​គីឡូម៉ែត្រ​ក្នុង​ព្រ​លាន​យន្តហោះ…

ទីក្រុង​ឡុ​ង​ដ៍ ៖ ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ រថយន្ដ Bloodhound SSC ដែល​ប្រើ​លឿន​១.៦០៩​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង បាន​បំបែក​ឯតទគ្គ​កម្ម​ជា​រថយន្ដ​ដែល​មាន​ល្បឿន​លឿន​ជាងគេ​បំផុត​លើ​លោក ។ រថយន្ត​នេះ​ត្រូវ​បាន​បើក​សាកល្បង​ជា​លើក​ដំបូង​នៅ​លើ​ផ្លូវ​រត់​ចម្ងាយ​ជាង​៣​គីឡូម៉ែត្រ​ក្នុង​ព្រ​លាន​យន្តហោះ Newquay ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស​អង់គ្លេស ។

រថយន្ដ Bloodhound ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និក EJ200 ដែល​ជា​ទូទៅ គេ​ឃើញ​ម៉ាស៊ីន​នេះ​មាន​តែ​ក្នុង​យន្ដហោះ Eurofighter Typhoon និង​គ្រាប់​រ៉ុ​ក​កែ​ត​ប៉ុណ្ណោះ​។ ម៉ាស៊ីន​មាន​ប្រវែង​ជាង​១៣​ម៉ែត្រ ហើយ​វា​មើលទៅ​ដូច​ជា​មី​ស៊ី​ល​ច្រើន​ជាង​ដូច​រថយន្ត ។

បើ​តាម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លោក Richard Noble បាន​និយាយ​ថា គម្រោង​ទឹកប្រាក់​៨៥​លាន​ដុល្លារ គឺជា​បញ្ហា​ចោទ​ដ៏​សំខាន់ មួយ ។ លោក​ថា ៖« យើង​មិនដឹង​អំពី​បន្ទុក​ការងារ​ចាំបាច់​ដើម្បី​ឈាន​ដល់​ដំណាក់កាល​នេះ​ទេ ។ យើង​កំពុង​តែ​ស្នើ​សុំ​ឲ្យ​អ្នក​ចាប់អារម្មណ៍​មក​វិនិយោគ ទាំង​ពួក​គេ​មិន​ទាន់​ដឹង​ថា អនាគត​គម្រោង​នេះ​នឹង​ទៅ​ជា​យ៉ាងណា » ។

បញ្ហា​សំខាន់​បំផុត​នោះ គឺ​ផ្លូវ​បើកបរ​ត្រូវ​តែ​ស្រឡះ​ល្អ​ដូច​ផ្លូវ​យន្តហោះ​ដែរ ទើប​វា​អាច​បើកបរ​ក្នុង​ល្បឿន​លឿន​បាន ។ បើ​ផ្លូវ​ធម្មតា​វិញ គេ​មិន​ទាន់​ដឹង​ថា មានច្បាប់​អនុញ្ញាត​ឲ្យ​បើកបរ​ដែរ​ឬទេ ចំពោះ​រថយន្ត​ប្រភេទ​នេះ ។

ការ​កែប្រែ​ជា​ច្រើន​បាន​ធ្វើ​ឡើង ដើម្បី​ឱ្យ​វា​ដំណើរការ​នៅ​លើ​ផ្លូវទឹក ជា​ជាង​នៅ​វាល​ខ្សាច់​។ អ្វី​សំខាន់​នោះ ប្រសិនបើ​វា​ត្រូវ​រត់​នៅ​លើ​ផ្លូវថ្នល់​ធម្មតា គឺ​តម្រូវ​ឲ្យ​ប្រើប្រាស់​កង់​កៅស៊ូ ប៉ុន្តែ​ការ​បើកបរ​ក្នុង​ល្បឿន​លឿន​ដល់​១.៦០៩​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង កង់​កៅស៊ូ​មិន​អាច​ទ្រាំទ្រ​បាន​ទេ ។

នៅ​លើ​វាល​ខ្សាច់ រថយន្ត​នេះ​នឹង​ដំណើរការ​ដោយ​ប្រើប្រាស់​សម្បក​កង់​អាលុយមីញ៉ូម ព្រោះ​កង់​កៅស៊ូ​នឹង​បែក​នៅ​ល្បឿន​១.៦០៩​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ