ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនួញ​ប្រាប់​ពី​ដំណោះស្រាយ ខណៈ ​Facebook​ កែទម្រង់

6 ឆ្នាំ មុន
  • ប៉ោយប៉ែត

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ក្រុមហ៊ុន Facebook បាន​ធ្វើ​កំណែទម្រង់​ខ្លះ​នោះ ធ្វើ​ឲ្យ​អាជីវកម្ម​ខ្នាត​តូច​មួយ​ចំនួន​ដែល​ទាញ​យក​ប្រយោជន៍​ពី​បណ្ដាញ​នេះ កំពុង​រង​ផល​ប៉ះពាល់​។ ទោះបី​យ៉ាងណា អ្នកជំនួញ​វ័យ​កណ្ដាល​មួយ​រូប​ដែល​កំពុង​លេចធ្លោ និង​ទទួល​បាន​ជោគជ័យ​បាន​បង្ហើប​ប្រាប់​ពី​ដំណោះស្រាយ​ដែល​កំពុង​ជាប់​គាំង​នេះ…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ក្រុមហ៊ុន Facebook បាន​ធ្វើ​កំណែទម្រង់​ខ្លះ​នោះ ធ្វើ​ឲ្យ​អាជីវកម្ម​ខ្នាត​តូច​មួយ​ចំនួន​ដែល​ទាញ​យក​ប្រយោជន៍​ពី​បណ្ដាញ​នេះ កំពុង​រង​ផល​ប៉ះពាល់​។ ទោះបី​យ៉ាងណា អ្នកជំនួញ​វ័យ​កណ្ដាល​មួយ​រូប​ដែល​កំពុង​លេចធ្លោ និង​ទទួល​បាន​ជោគជ័យ​បាន​បង្ហើប​ប្រាប់​ពី​ដំណោះស្រាយ​ដែល​កំពុង​ជាប់​គាំង​នេះ ។

លោក ជី សិលា អគ្គនាយក​ក្រុមហ៊ុន Sabay បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃ​ទី​២២ វិច្ឆិកា ថា មាន​អាជីវកម្ម​មួយ​ចំនួន​បាន​ទទួលផល​ប្រយោជន៍​ពី​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​នេះ ដោយ​ម្ចាស់​អាជីវកម្ម​បាន​បង្កើត​គេហទំព័រ​ជាដើម ។ ដោយសារ​តែ​បច្ចុ​ប្បន្ន ក្រុមហ៊ុន​គ្រប់គ្រង​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​នេះ​បាន​ធ្វើ​កំណែទម្រង់ និង​សាក​ល្បង​នៅ​ប្រទេស​មួយ​ចំនួន វា​ធ្វើ​ឲ្យ​បាត់បង់​ចំនួន​អ្នក​ចូល​មើល ហើយ​បើ​ម្ចាស់​អាជីវ​កម្ម​នោះ​ចង់​ឲ្យ​គេ​ឃើញ​អាជីវកម្ម​របស់​ខ្លួន​ច្រើន ត្រូវ​ធ្វើការ​បង់ប្រាក់​ជាដើម ដូច្នេះ​ហើយ​បានជា​រង​ផល​ប៉ះពាល់​ដោយសារ​ការ​កែទម្រង់​នេះ ។

លោក​បន្ដ​ថា សម្រាប់​រយៈពេល​វែង​មាន​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន ។ ដូច្នេះ អ្នក​ធ្វើ​ជំនួញ​គួរ​រក​មធ្យោបាយ​ផ្សេង​ៗ​ទៀត ព្រោះ​ការ​ធ្វើ​ជំនួញ​មិន​អាច​ប្រើប្រាស់​តែ​មួយ​នោះ​ទេ ។

លោក ជី សិលា ថ្លែង​ថា ៖« អ្នក​គួរតែ​មាន​មធ្យោបាយ​ផ្សេង​ៗ​ទៀត​ដូច​ជា ប្រើប្រាស់ Instagram, Line ឬ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ទីផ្សារ​ផ្សេង​ៗ​ទៀត ។ យើង​ក៏​គួរ​ត្រៀម​ប្រើប្រាស់​មធ្យោបាយ​ដទៃ​ទៀត​ដែរ » ។

អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា មក​ពី​សហរដ្ឋអាមេរិក លោក Toun Rithy Michael សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន LVLs Media បាន​ថ្លែង​ថា ការ​កែទម្រង់​របស់ Facebook ពិតជា​មាន​ផល​ប៉ះពាល់​ច្រើន​ដល់​អាជីវកម្ម​ខ្នាត​តូច ដោយសារ​បច្ចុប្បន្ន ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​បាន​មើលឃើញ​សារសំខាន់​របស់​វា​ខ្លាំង​ពេក ។

ដើម្បី​ធ្វើ​ជំនួញ និង​ពង្រីក​សកម្មភាព​ទីផ្សារ ឲ្យ​ជោគជ័យ​គួរ​ផ្តោត​លើ​គោលដៅ​របស់​ខ្លួន​ជាក់លាក់​វិញ ជា​ជាង​ចំណាយ​ប្រាក់​ច្រើន​លើ​បណ្តាញ​នេះ ។

លោក​បន្ត​ថា ៖« ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​ធ្វើ​អាជីវកម្ម​ដែល​ធ្លាប់តែ​ពឹង​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​នេះ គួរតែ​ផ្តោត​អាជីវកម្ម​របស់​ខ្លួន​តែ​លើ​ប្រជាជន និង​អតិថិជន​គោល​ដៅ ជា​ជាង​ចំណាយ​ប្រាក់​ច្រើន​លើ​បណ្តាញ​នេះ​» ។ លោក​បន្ត​ថា ៖« ខ្ញុំ​មិនដឹង​ថា វា​នឹង​ប៉ះពាល់​រយៈពេល​យូរ​ឬ​ឆាប់​ទេ ប៉ុន្តែ​អ្វី​សំខាន់ យើង​ត្រូវ​កំណត់​ទីផ្សារ​របស់​យើង​ជំនួស​វិញ ដើម្បី​ឲ្យ​អាជីវកម្ម​ជោគជ័យ ដោយ​កុំ​ពឹងផ្អែក​ខ្លាំង​តែ​លើ Facebook តែ​មួយ​មុខ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ