ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​វៀ​តណាម​ដឹកនាំ​គណៈ​ប្រតិភូ​មក​ដល់​កម្ពុជា​ហើយ​តាម​ការ​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ​កម្ពុជា

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​ង្វៀន មិញ​ត្រៀត ប្រធានាធិបតី​ប្រទេស​វៀត​ណាម និង​លោក​​ជំទាវ​​ជា​ភរិយា ព្រមទាំង​ប្រតិភូ​អម​ដំណើរ​ជា​ច្រើន​រូប​ទៀត​បាន​ធ្វើ​ដំណើរ​មកដល់​អាកាស​ យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ប្រទេស​​កម្ពុជា​ហើយ កាលពី​វេលាម៉ោង​២​និង​៤៥​នាទី​ថ្ងៃ​ទី​២៦ សីហា ២០១០ នៅ​ក្នុង​​ដំណើរទស្ស​នកិច្ច​ផ្លូវ​រដ្ឋ​ ដើម្បី​រឹត​ចំណង​មិត្ត​ភាព​ បង្កើន​​កិច្ច​សហ​​ប្រតិបត្តិ​ការ​រវាង​ប្រទេស​កម្ពុជា​-វៀត​ណាម ។ អញ្ជើញ ​ទទួលស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅ​ព្រលាន​យន្តហោះ​នោះ គេ​សង្កេត​ឃើញ​សម្តេច​ចៅ​ហ្វាវាំង​គង់ សំអុល ឧបនាយករដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ព្រះ​បរម​រាជវាំង

រាជធានីភ្នំពេញ ៖ លោក​ង្វៀន មិញ​ត្រៀត ប្រធានាធិបតី​ប្រទេស​វៀត​ណាម និង​លោក​​ជំទាវ​​ជា​ភរិយា ព្រមទាំង​ប្រតិភូ​អម​ដំណើរ​ជា​ច្រើន​រូប​ទៀត​បាន​ធ្វើ​ដំណើរ​មកដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ប្រទេស​​កម្ពុជា​ហើយ កាលពី​វេលាម៉ោង​២​និង​៤៥​នាទី​ថ្ងៃ​ទី​២៦ សីហា ២០១០ នៅ​ក្នុង​​ដំណើរទស្ស​នកិច្ច​ផ្លូវ​រដ្ឋ​ ដើម្បី​រឹត​ចំណង​មិត្ត​ភាព​ បង្កើន​​កិច្ច​សហ​​ប្រតិបត្តិ​ការ​រវាង​ប្រទេស​កម្ពុជា​-វៀត​ណាម ។

អញ្ជើញ​ទទួលស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅ​ព្រលាន​យន្តហោះ​នោះ គេ​សង្កេត​ឃើញ​សម្តេច​ចៅ​ហ្វាវាំង​គង់ សំអុល ឧបនាយករដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ព្រះ​បរម​រាជវាំង និង​ជា​ព្រះរាជ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​នរោត្តម សីហមុនី ព្រមទាំង​មន្ត្រីរាជវាំង​ជា​ច្រើន​រូបទៀត ។

លោកប្រធានាធិបតី​វៀ​តណាម​ និង​គណៈ​ប្រតិភូ​​នឹង​បំពេញទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​រយៈ​ពេល​៣ថ្ងៃ​ចាប់​ផ្តើម​ពីថ្ងៃទី​២៦ ដល់២៨ សីហា ឆ្នាំ​២០១០ តប​តាម​ការអញ្ជើញ​របស់​សម្តេច​ព្រះ​បរម​នាថ នរោត្តម​ សីហមុនី ព្រះ​មហាក្សត្រ​កម្ពុជា ។ ដំណើរ​ទស្ស​ន​កិច្ច​នេះ គឺបង្ហាញ​ពី​ការ​រឹត​ចំណង​មិត្ត​ភាព​ កិច្ច​​ប្រតិ​បត្តិ​ការ​​ឆ្លើយតប​ទៅនឹង​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​របស់​ព្រះ​មហាក្សត្រ​​ខ្មែរ នរោត្តម សីហមុនី រួមទាំង​សម្តេច​​ឪ សម្តេចម៉ែ ដែល​បានយាង​ជា​ផ្លូវរដ្ឋ​ទៅ​កាន់​ប្រទេស​វៀតណាម កាលពីខែ​ឧសភា កន្លង​ទៅ ។

ជាការ​រឹត​ចំណង​មិត្ត​ភាព​ឱ្យ​កាន់តែ​លេច​ធ្លោ រវាងប្រទេស​ទាំង​ពីរ​កម្ពុជា-​វៀតណាម លើ​គ្រប់​វិស័យ​នេះ​លោក​ប្រធានាធិបតី​វៀត​ណាម ង្វៀន មិញ​ត្រៀត នឹង​ចូល​គាល់​ពិភាក្សា​ជាមួយ​ព្រះ​មហាក្សត្រ​ខ្មែរ, ចូលក្រាប​ថ្វាយ​បង្គំ​ព្រះ​សង្ឃ​ទាំង​ពីរ​គណៈ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា, ជួប​សម្តែង​ការគួរសម និងពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ីម ប្រធាន​ព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញាចក្រី​​ហេង សំរិន ប្រធាន​រដ្ឋ​សភា និងសម្តេច​អគ្គ​មហា​សេនាបតីតេជោ​ហ៊ុន សែន នាយករដ្ឋ​មន្ត្រី ។