ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​១​ក្នុង​១​ពាន់​គ្រោះថ្នាក់ ហេតុការណ៍​ផ្ទុះ​លាន់​ឡើង​កក្រើក​ដី​ចេញពី​ព្រៃ​ជ្រៅ

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ កម្មករ​អារឈើ​៣​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ស្រាល ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់ នៅ​ពេល​ដែល​ពួក​គេ​បាន​ចូល​ទៅ​អារឈើ​ក្នុង​ព្រៃ​ជ្រៅ​មួយ នៅ​ខាងក្រោយ​ឃុំ​ស្វាយ​ជ្រៈ ក្នុងស្រុក​ស្នួល និង​បាន​ជួប​ហេតុការណ៍​ផ្ទុះ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​ទាំង​៣​នាក់…

ខេត្តក្រចេះ ៖ កម្មករ​អារឈើ​៣​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ស្រាល ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់ នៅ​ពេល​ដែល​ពួក​គេ​បាន​ចូល​ទៅ​អារឈើ​ក្នុង​ព្រៃ​ជ្រៅ​មួយ នៅ​ខាងក្រោយ​ឃុំ​ស្វាយ​ជ្រៈ ក្នុងស្រុក​ស្នួល និង​បាន​ជួប​ហេតុការណ៍​ផ្ទុះ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​ទាំង​៣​នាក់ ។

យ៉ាងណា​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​នេះ​មិន​បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​នោះ​ទេ ដោយ​គ្រាន់តែ​បុរស​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​រង​របួសធ្ងន់​ស្រាល​លើ​រាង​កាយ និង​ជើង ហើយ​ភ្លាម​ៗ​ក្រុម​ជន​រង​គ្រោះជា​កម្មករ​ត្រូវ​បាន​សមត្ថកិច្ច​និង ក្រុម​គ្រួសារ​បញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផ្សេង​ៗ​គ្នា ។

ជន​រង​គ្រោះជា​កម្មករ​ទាំង​៣​នាក់​សុ​ទ្ឋ​សឹងតែ​មាន​ទីលំនៅ​ជាមួយ​គ្នា​ក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល និង​មានមុខរ​បរជា​អ្នកស៊ីឈ្នួល​អារឈើ ។

អធិការ​នគរបាល​ស្រុក​ស្នួល លោក​វរសេនីយ៍ឯក ចាន់ សុខ​គី​ម​បាន​បញ្ជាក់​ថា សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​សន្និដ្ឋាន​លើ​ប្រភេទ​គ្រាប់​ផ្ទុះ​មួយ​នេះ​ថា ជា​ប្រភេទ​គ្រាប់​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ ។
សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កម្មករ​ទាំង​បី​នាក់​បាន​ចូល​ទៅ​កាត់​ផ្តួល​ឈើ​ធំ​មួយ​ដើម និង​បាន​ដាក់​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រដែ​ល​កាត់​ផ្តួល​ឈើ​នោះ​ទៅ​លើ​គ្រាប់​មួយ​គ្រាប់ នៅ​ក្នុង​ដី​ដែល​នៅ​ក្បែរ​នោះ បណ្តាល​ឲ្យ​ផ្ទុះ​រញ្ជួយ​ដី​នៅ​ក្នុង​ព្រៃ ។ ភ្លាម​ៗ​ក្រោយ​ការ​លាន់លឺ​សម្លេង​ផ្ទុះ និង​មានការ​រាយការណ៍ សមត្ថកិច្ច​បាន​ចូល​ទៅ​ក្នុង​ព្រៃ​តំបន់​កើតហេតុ​ដើម្បី​ចាត់ចែង​សង្គ្រោះ​ក្រុម​ជន​រង​គ្រោះ​ទាំង​៣​នាក់ ។


គួរ​បញ្ជាក់​ថា កន្លង​មក​ក្នុង​តំបន់​ភូមិសាស្ត្រ​ន៍​នៅ​ស្រុក​ស្នួល តែងតែ​មានការ​ផ្ទុះ​គ្រាប់ ជា​ញឹកញាប់ ដោយសារ​តែ​តំបន់​នោះ​សព្វថ្ងៃ​គ្រាប់​យុ​ទ្ឋ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​សេសសល់​ច្រើន​ក្នុង​ព្រៃ និង​តំបន់​នានា បើ​ទោះបីជា​មានការ​រុករក​ពី​ក្រុម​មន្ត្រី​ជំនាញ​តែ​ការ​មិន​ទាន់​អស់​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ