ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​ធំ​២​គ្រឿង​ពន្លះ​គ្នា​លាន់​ដូច​រន្ទះបា.ញ់

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ធុន​ធំ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្ដាល​ឲ្យ​មនុស្ស​ជិះ​លើ​រូប​រថយន្ត​ទាំង​សងខាង​បាន​រង​របួសធ្ងន់ និង​ស្រាល​ចំនួន​៣​នាក់ ។ ហេតុ​ការ​ណ៌​នេះ​បាន​ឡើង​នៅ​វេលា​ម៉ោង​០៥​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧…

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ធុន​ធំ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្ដាល​ឲ្យ​មនុស្ស​ជិះ​លើ​រូប​រថយន្ត​ទាំង​សងខាង​បាន​រង​របួសធ្ងន់ និង​ស្រាល​ចំនួន​៣​នាក់ ។ ហេតុ​ការ​ណ៌​នេះ​បាន​ឡើង​នៅ​វេលា​ម៉ោង​០៥​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ព្រៃ​ពួច​ខ្សាច់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

នគរបាល​ចរាចរណ៍​ស្រុក​រលាប្អៀរ ដែល​កំពុង​សម្រួល​ចរាចរ​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា រថយន្ត​ទាំង​២​គ្រឿង​បុក​គ្នា​នេះ មួយ​គ្រឿង​ពាក់​ស្លាក​លេខ ពោធិសាត់ ៣A-០៧៥៥ ជា​រថយន្ត​ដឹក​បន្លែ និង​ផ្លែ​ឈើ ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តពោធិ៍សាត់ មួយ​គ្រឿង​ទៀត​ជា​រថយន្ត​ភ្លៅ​៥ ពាក់​ស្លាក​លេខ ក្រចេះ ៣A-០២១៩ ដឹក​គ្រឿងសំណង់​ពី​ប៉ោយ​ប៉ែ​តទៅ​រាជធានី​ភ្នំពេញ ច្រាសទិស​គ្នា ។ លុះ​បើកបរ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បុក​គ្នា​ពេញទំហឹង​តែ​ម្តង បណ្ដាល​ឲ្យ​រថយន្ត​ដឹក​ផ្លែ​ឈើ​ដាច់​ជញ្ជាំង​ជាប់​ជាមួយ​រថយន្ត​ភ្លៅ​៥ និង​ក្រឡា​បើ​ផ្ងារជើង ចំណែក​រថយន្ត​ភ្លៅ​៥ ដាច់​កង់​មុខ​ខាងឆ្វេង ខូ​ត​ខាត​រថយន្ត​ធ្ងន់ធ្ងរ​ដូច​គ្នា ។

នៅ​ក្នុង​ករណី​នេះ បណ្ដាល​ឲ្យ​អ្នកបើកប​រថយន្ត​២​នាក់​របួសធ្ងន់​មួយ​បាក់ជើង​២​កំណាត់ និង​ម្នាក់​របួសស្រាល (​អ្នក​របួស​សន្លប់​មិន​ស្គាល់ឈ្មោះ​ឡើយ​) ។ ក្រោយ​ពេល​កើតហេតុ អ្នក​របួស​ទាំង​៣​នាក់​បាន​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​នាំ​គ្នា​គាស់​ទ្វារ​រថយន្ត​ជាង​កន្លះ​ម៉ោង​ទើប​យក​ចេញ​រួច ក្រោយមក​ទើប​រថយន្ត​ពេទ្យ​មក​ដឹក​អ្នក​របួស​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក ខេត្តកំពង់ឆ្នាំង ។ នៅ​ក្នុង​ករណី​នេះ ក៏​ធ្វើ​ឲ្យ​ស្ទះ​ចរាចរ​ផង​ដែរ ព្រោះតែ​រថយន្ត​ទាំង​២​គ្រឿង​បុក​គ្នា​នៅ​ចំ​កណ្ដាល​ទ្រូង​ផ្លូវជាតិ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​ជួល​រថយន្ត​ធំ​អូស​ដាក់​កៀន​ផ្លូវ​ដើម្បី​ស្រួល​ចរាចរ និង​បាន​វាស់វែង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ