ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​ៗ​រ៉េ​ច​ង្កួ​ត​បុក​គ្នា បែកក្បាល​ហូរ​ឈាម​តែ​ម្តង

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​គោ​យន្ដ និង​ម៉ូតូ​បាន​បណ្ដាល​ឲ្យ​មនុស្ស​០២​នាក់​រង​របួស​បែកក្បាល និង​បាក់ជើង​ម្ខាង​ធ្ងន់ កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​ស្ថិត​ក្នុងភូមិ​ចេក​ចៅ ឃុំ​កំពង់​ពោធិ៍…

ខេត្តពោធិ៍សាត់ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​គោ​យន្ដ និង​ម៉ូតូ​បាន​បណ្ដាល​ឲ្យ​មនុស្ស​០២​នាក់​រង​របួស​បែកក្បាល និង​បាក់ជើង​ម្ខាង​ធ្ងន់ កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​ស្ថិត​ក្នុងភូមិ​ចេក​ចៅ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

ជន​រង​គ្រោះ​ទី​១ – នៅ ខៃ អាយុ ១៩​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​កណ្ដុរស ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ជា​អ្នក​បើក​ម៉ូតូ​របួស​បែកក្បាល​ហូរ​ឈាម ទី​២- បូ សុ​បិ​ន្ត អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​មាត់ព្រៃ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ របួស​បាក់ជើង​ខាងស្តាំ​ជា​អ្នក​រួម​ដំណើរ ។

នគរបាល​ផ្នែក​សណ្ដាប់ធ្នាប់​នៃ​អធិការដ្ឋាន​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បង្ក​ឡើង​ដោយ​ភាគី​បើក​គោ​យន្ត​កន្ត្រៃ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ខាងជើង លុះ​ទៅ​ដល់​ចំណុច​កើតហេតុ​មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ កណ្ដាល​១D-៧៦៧៩ ខណៈ​ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​០២​នាក់ ម្នាក់​បែកក្បាល​ហូរ​ឈាម និង​ម្នាក់​ទៀត​បាក់ជើង​ម្ខាង​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។

ជន​រង​រង​គ្រោះ​ទាំង​ពីរ​នាក់​សមត្ថកិច្ច បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ ។ ចំណែក​វត្ថុ​តាង​ម៉ូតូ និង​គោ​យន្ត​កន្ត្រៃ​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ដើម្បី​ដោះស្រាយ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ