ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Black Shelton ជា​បុរស​សិច​ស៊ី​បំផុត​ប្រចាំឆ្នាំ​

6 ឆ្នាំ មុន

លោក Black Shelton តារាចម្រៀង​ជនជាតិ​អា​មេ​រិ​ក គឺជា​បុរស​ដែល​មាន​រូបរាង និង​មុខមាត់​សិច​ស៊ី​បំផុត​នៅ​លើ​ពិភពលោក ក្នុង​ឆ្នាំ​២០១៧ តាម​រយៈ​ការ​ប្រកាស​ពី​ទស្សនា​វដី្ត «People» និង​ជា​តារាចម្រៀង​លើក​ដំបូង​ដែល​កាន់​តំណែង​នេះ​កាលពី​ថ្ងៃ​ទី​១៥…

លោក Black Shelton តារាចម្រៀង​ជនជាតិ​អា​មេ​រិ​ក គឺជា​បុរស​ដែល​មាន​រូបរាង និង​មុខមាត់​សិច​ស៊ី​បំផុត​នៅ​លើ​ពិភពលោក ក្នុង​ឆ្នាំ​២០១៧ តាម​រយៈ​ការ​ប្រកាស​ពី​ទស្សនា​វដី្ត «People» និង​ជា​តារាចម្រៀង​លើក​ដំបូង​ដែល​កាន់​តំណែង​នេះ​កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៧​។

លោក​Shelton មានស្រុក​កំណើត​នៅ​ក្រុង​អេ​ដា រដ្ឋ​អូ​ក្លា​ហូ​ម៉ា ចំណាយពេល​ប្រហែល ១​ទស​វត្ស​នៅ​ក្នុង​ក្រុម​តន្ត្រី ។ លោក​មានកេរ្តិ៍ឈ្មោះ​ល្បី​នៅ​ក្នុង​ឆ្នាំ​២០១១ តាម​រយៈ​ការ​សម្រេច​របស់​គណៈកម្មការ​ក្នុង​កម្មវិធី​ប្រកួត​ចម្រៀង «The Voice» របស់​ស្ថានីយ​ទូរទស្សន៍ «NBC» ចំណែក​អាល់​ប៊ុ​ម​ថ្មី​គឺ Texoman Shore ទើប​ចេញផ្សាយ​កាលពី​ដើមខែ​កន្លង​ទៅ ។

លោក​Shelton ធ្លាប់​រៀប​ការ​ជាមួយ​អ្នកចម្រៀង Miranda Lambert ហើយ​បាន​ងាក​ទៅ​សេពគប់​ជាមួយ​នាង Gwen Stefani ជា​តារាចម្រៀង​ប៉ុប​រយៈពេល​២​ឆ្នាំ​មក​ហើយ ។

សម្រាប់​អ្នកគ្រប់គ្រង​តំណែង​បុរស​សិច​ស៊ី​បំផុត​នៅ​លើ​ពិភពលោក រួម​មាន​លោក​ដា​វ៉េ​ន ច​ន​សុ​ន​, លោក​ប្រេ​ដ ភី​ត​, លោក​ច​ច គ្លូ​នី , លោក​ច​ន​នី ដេ​ប​, លោក​ហែ​រី​សុ​ន ហ្វ៊​ក​, លោក រ៉ៃ​អាន់ រ៉េ​ណុ​ល និង​លោក​ដេ​វី​ដ បេ​ក​ខាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ