ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ឈើ​ធ្នង់​៥៤​ដើម ដែល​ពលរដ្ឋ​លក់​ឲ្យ​ឈ្មួញ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រហូត​មក​ដល់​ពេល​នេះ គ្មាន​អ្នក​សារព័ត៌មាន​ណា​ម្នាក់ បាន​ទទួល​ព័ត៌មាន អំពី​ការ​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ ដែល​ដឹក​ពី​ស្រុក​កំពង់លែង របស់​ក្រុម​ឈ្មួញ​នោះ​ទេ ព្រោះ​សម្អាង​ថា…

ខេត្តកំពង់ឆ្នាំង ៖ រហូត​មក​ដល់​ពេល​នេះ គ្មាន​អ្នក​សារព័ត៌មាន​ណា​ម្នាក់ បាន​ទទួល​ព័ត៌មាន អំពី​ការ​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ ដែល​ដឹក​ពី​ស្រុក​កំពង់លែង របស់​ក្រុម​ឈ្មួញ​នោះ​ទេ ព្រោះ​សម្អាង​ថា ការ​កាប់ និង​ដឹក​ជញ្ជូន​ដោយ​ស្របច្បាប់ ដែល​ក្រុម​ឈ្មួញ​បាន​ទិញ​ពី​ប្រជាពលរដ្ឋ ជា​ម្ចាស់​ឈើ មាន​ដុះ​តាម​ព្រំ​ស្រែ និង​ភូមិដ្ឋាន​ជាដើម​។ ជុំវិញ​បញ្ហា​នេះ​សូម​រំ​ឮ​ក​ឡើង​វិញ​ដែរ​ថា នៅ​ក្នុង​អំឡុង​មុន​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ លោក ម៉​ម ឈឿ​ម ប្រធាន​មន្ទីរ ព័ត៌មាន​ខេត្តកំពង់ឆ្នាំង បាន​កោះហៅ​អ្នក​សារព័ត៌មាន​ស្ទើរ​ទាំងអស់​ក្នុង​ខេត្តកំពង់ឆ្នាំង ដោយ​អះអាង​ថា ឯកឧត្តម​អភិបាលខេត្ត​បាន​ស្នើ​អ្នក​សារព័ត៌មាន​ទាំងអស់​មក​ប្រជុំ​ពិភាក្សា​គ្នា​ថា ប្រជាពលរដ្ឋ ក្នុងស្រុក​កំពង់លែង ច្រើន​គ្រួ​សារបាន​ជួប​ការ​ខ្វះខាត ពួក​គាត់​បាន​សុំ​លក់​ដើម​ធ្នង់ ក្នុង​ដី​ភូមិ និង​ដីស្រែ របស់​ពួក​គាត់ សរុប​ចូល​គ្នា​មាន​ចំនួន​៥៤ ដើម គ្រានោះ​អ្នក​សារព័ត៌មាន​គ្មាន​សិទ្ធិ​រារាំង​ទេ ព្រោះ​ជា​តម្រូវការ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ សូម​ឲ្យ​កាប់ និង​ដឹក​ជញ្ជូន​មាន​តម្លាភាព​តែ​ប៉ុណ្ណោះ ។

ក្រោយមក​ក៏​មានការ​ដឹក​ជញ្ជូន​ឈើ​ធ្នង់​ចេញពី​ស្រុក​កំពង់លែង យ៉ាង​សស្រាក់​ស្រ​ស្រាំ ចាប់តាំងពី​ពេល​នេះ​មក ដោយ​ឈ្មួញ​សំអាង​ថា មានច្បាប់​ពី​អភិបាលខេត្ត ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​មិន​បាន​ជូនដំណឹង​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ដូច​ការ​កំណត់​គ្នា នៅ​មន្ទីរ​ព័ត៌មាន​នោះ​ទេ គឺ​ក្រុម​ឈ្មួញ​បាន​កាប់ និង​ដឹក​ជញ្ជូន​ជា​បន្តបន្ទាប់ ប្រៀប​ដូច​អនាធិបតេយ្យ​យ៉ាងនោះ​ដែរ​។ រហូត​ដល់​ពេល​នេះ​ក៏​នៅ​មាន​ដឹក​ជញ្ជូន​ជា​បន្ត​ទៀត ហេតុនេះ​ហើយ ទើប​គេ​ឃើញ​ដើម​ធ្នង់​ធំ​ៗ​រាប់​សិប​ដើម ត្រូវ​បាន​គេ​ដឹក​មក​លាក់​ទុក​នៅ​ក្នុង​ដី​ភូមិ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​គោក​បន្ទាយ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ដែល​ជា​កម្មសិទ្ធិ​របស់​លោក កែ រិ​ទ្ធី អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ដែល​គេ​សង្ស័យ​ថា​ជា​ឈើ​កាប់ មក​ខុសច្បាប់​របស់​ឈ្មួញ​ឈើ​ម្នាក់​ឈ្មោះ ធុ​ល ត្រូវជា​ប្អូនថ្លៃ​ថ្នាក់ដឹកនាំ​ខេត្ត​។ ទាក់ទង​នឹង​រឿង​នេះ លោក កែ រិ​ទ្ធី អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ ជា​ឈើ​របស់​ឈ្មោះ ធុ​ល ជា​ប្អូនថ្លៃ​ចៅហ្វាយខេត្ត ដែល​គេ​មានច្បាប់​កាប់ និង​ដឹក​ចេញពី​ស្រុក​កំពង់លែង​ចំនួន​៥៤​ដើម ចំណែក​លោក​គ្រាន់ តែ​ជួល​ដីចម្ការ​ឲ្យ​គេ​ទុក​ឈើ​តែ​ប៉ុណ្ណោះ លោក​មិន​ពាក់ព័ន្ធ​ឡើយ​។

ពាក់​ព​ន្ធ័​នឹង​រឿង​នេះ លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​និយាយ​ថា​៖ ក្នុង​នាម​យើង​ជា​មន្ត្រី​អនុវត្តន៍​ច្បាប់​បង្ក្រាប​បទល្មើស​ព្រៃឈើ មិន​គួរ​ជួល​ដី​ឲ្យ​គេ​ទុក​ឈើ​ដូច្នេះ​ឡើយ​ទោះបី​ឈើ​មានច្បាប់ ឬ​អត់​ច្បាប់​ក៏​ដោយ​ក៏​មិន​ត្រឹមត្រូវ​ដែរ​។ លោក កែ រិ​ទ្ធី ឆ្លើយ​បែប​នេះ​មិន​ត្រឹមត្រូវ​ឡើយ​ប្រសិនបើ​ឈើ​នោះ​កាប់​មក​ខុសច្បាប់​វិញ​នោះ លោក កែ រិ​ទ្ធី ក៏​ត្រូវ​មានទោស​ដូច​គ្នា​ជាមួយ​ជនល្មើស​ជា​ម្ចាស់​ឈើ​ដែរ​។ លោក​បាន​បញ្ជាក់​ដែរ​ថា ការ​ដឹក​ជញ្ជូន​យក​មក​លាក់​ទុក​បែប​នេះ​គឺ​ខុសច្បាប់​ហើយ ក្នុង​រឿង​នេះ​ដែរ លោក នឹង​ចាត់តាំង​ជំនាញ​ឲ្យ​ចុះ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​។ ដោយឡែក​លោក សៀង រស់ នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​វិញ បាន​និយាយ​ឲ្យ​ដឹង​ដែរ​ថា​៖ ឈើ​ទាំងនោះ​ក្រុម​ឈ្មួញ​ពេល​កាប់​ដឹក​ជញ្ជូន​បាន​រាយការណ៍​ជា​ប្រចាំ​។ ចំណែក​ក្រុម​អ្នកកាសែត កាលពី​ប្រជុំ​នៅ​មន្ទីរ​ព័ត៌មាន ថា​ឲ្យ​ជួយ​មើល​គ្នា តែ​មិន​ដែល​ឃើញ​អ្នកកាសែត​ជួយ​មើល​ទេ​ចាំតែ​ស្រែក​….​។ ទោះ​យ៉ាងនេះ​ក្តី​លោក​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​ឈើ​ដែល​ឈ្មួញ​ដឹក​ចេញ​មាន​ចំនួន​៣៣​ដើម​ហើយ សល់​២៤​ដើម​ទៀត មិន​ទាន់​បាន​កាប់​ព្រោះ​កន្លែង​ខ្លះ​ប៉ះពាល់​ដើម​ស្រូវ​ទុំ​មិន​អាច​កាប់​បាន​។

ជុំវិញ​ប្រសាសន៍​របស់​លោក សៀង រស់ នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ក៏​ត្រូវ​បាន​អ្នក​សារព័ត៌មាន​ប្រតិកម្ម​ដែរ​ថា មិនមែន​អ្នក​សារព័ត៌មាន មាន​ពេល​ទៅ​អង្គុយ​ចាំ​រាប់​ដើម​ធ្នង់​នោះ​ទេ តែ​សុំ​ឲ្យ​តែ​ការ​ដឹក​នោះ​មាន​តម្លាភាព ព្រោះ​តាំងពី​ពេល​នោះ​មក​ដល់​ពេល​នេះ​ឈើ​ដឹក​ចេញ​រាប់​មិន​អស់ ហើយ​បើ​តាម​របាយការណ៍​ថា ដឹក​ទើបបាន​៣៣​ដើម ហាក់ដូចជា​មិន​តុល្យភាព​ក្នុង​ការ​ដឹក​ជញ្ជូន​សោះ​។ ជុំវិញ​បញ្ហា​នេះ​ដែរ បានជា​អ្នក​សារព័ត៌មាន​ចេះ​តែ​បារម្ភ​នោះ ព្រោះ​ទឹកដី​ស្រុក​កំពង់លែង មាន​តំបន់​អភិរក្ស​ការពារ​ដោយ​សហគមន៍ នូវ​ចម្ការ​ដើម​ធ្នង់ រាប់​ពាន់​ដើម ដែល​កន្លង​មក មាន​ឈ្មួញ​លួច​កាប់​ដឹក​ជញ្ជូន​ជា​ញឹកញាប់ រហូត​មានការ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ម្នាក់​ទៀត​ផង ខ្លាចក្រែង​ឈ្មួញ​មិន​កាប់​ដឹក​ជញ្ជូន​ឈើ​ប្រជាពលរដ្ឋ​ទៅ​កាប់​ឈើ ក្នុង​ដី​សហគមន៍​ទៅ​វិញ​ទេ​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ សំណូមពរ​ដល់ លោក​ព្រះរាជអាជ្ញា មេត្តា​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​ចុះ​មក​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ