ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ព្រះ​ពុទ្ធរូប​ចំណាស់​បំផុត​លើ​លោក

6 ឆ្នាំ មុន

«Dawn News »​របស់​ប៉ា​គី​ស្ថាន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាយកដ្ឋាន​បុរាណ​វិទ្យា និង​សារមន្ទីរ​នៅ​ភាគ​ខាងកើត​ឆៀង​ខាងជើង ប្រទេស​ប៉ា​គី​ស្ថាន ប្រទះ​ឃើញ​ព្រះ​ពុទ្ធរូប​នៅ​ក្នុងស្រុក​ហារី​ពូ ខេត្ត​ឃី​ប៊័រ ផាក​ទុន​វ៉ា​(Khyber…

«Dawn News »​របស់​ប៉ា​គី​ស្ថាន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាយកដ្ឋាន​បុរាណ​វិទ្យា និង​សារមន្ទីរ​នៅ​ភាគ​ខាងកើត​ឆៀង​ខាងជើង ប្រទេស​ប៉ា​គី​ស្ថាន ប្រទះ​ឃើញ​ព្រះ​ពុទ្ធរូប​នៅ​ក្នុងស្រុក​ហារី​ពូ ខេត្ត​ឃី​ប៊័រ ផាក​ទុន​វ៉ា​(Khyber Pakhtunkhwa)​បណ្តោយ​ប្រវែង​​១៤​ម៉ែ​ត្រ ។ ព្រះ​ពុទ្ធរូប​នោះ​ទំនង​សាង​ឡើង​កាលពី​ជាង​១៧០០​ឆ្នាំ​មុន ។ ចាត់​ទុក​ថា​ ជា​ព្រះ​ពុទ្ធរូប​ដ៏​ចំណាស់​នៅ​លើ​ពិភពលោក ។

លោក Abdul Samad ជានា​យក​ផ្នែក​បុរាណវិទ្យា និង​សារមន្ទីរ​នៅ​ក្នុង​ខេត្ត Bhamala បញ្ជាក់​ប្រាប់​រ៉​យ​ទ័​រថា ព្រះ​ពុទ្ធរូប​នោះ​មាន​អាយុ​នៅ​ក្នុង​សតវត្ស​ទី​៣ ។ ក្រៅពី​នេះ​ប្រទះ​ឃើញ​វត្ថុ​បុរាណ​ទាក់ទិន​នឹង​ព្រះពុទ្ធ​ជាង​៥០០​ប្រភេទ​ទៀត ។

របកគំហើញ​នេះ​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​យ៉ាងច្រើន​របស់​ប្រទេស​ក្រោយ​ពី​ប្រទះ​ឃ​ឃើញ​បុរាណ​ស្ថាន​របស់​ព្រះពុទ្ធ​សាសនា ក្នុង​ខេត្ត Bhamala លើក​ដំបូង​នៅ​ឆ្នាំ​១៩២៩ ក្រោយមក​៨៨​ឆ្នាំ​ទើប​ប្រទះ​ឃើញ​ព្រះ​ពុទ្ធរូប​នោះ ។

កាលពីមុន​នេះ​មានការ​រិះគន់​លើ​សារមន្ទីរ​ជាតិ​នៅ​ក្រុង​កា​រ៉ា​ជី ខេត្ត​ស៊ី​ន ប្រទេស​ប៉ា​គី​ស្ថាន ក្រោយ​ពី​ទទួល​ការ​បកអាក្រាត​ថា ព្រះ​ពុទ្ធរូប​ដែល​ឆ្លាក់​ពី​ថ្ម​ពណ៌​ខ្មៅ​ចំនួន​៣​អង្គ​រំពឹង​ថា មាន​អាយុ​ចំណាស់​ជាង​១៥០០​ឆ្នាំ បាន​យក​ទៅ​ទម្លាក់​ចោល​ក្នុង​គំនរ​សំរាម​នៅ​ក្បែរ​អគារ​គួរតែ​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​សារមន្ទីរ ។

លោក​ម៉ូ​ហា​ម៉េ​ដ សា នាយក​សារមន្ទីរ​និយាយ​ថា​ការ​យក​ព្រះ​ពុទ្ធរូប​ទៅ​រក្សា​ទុក​នៅ​ខាង​ក្រៅ គឺ​គ្មាន​ភស្តុ​តាង​គ្រប់គ្រាន់ ម្យ៉ាងទៀត​វា​ធ្វើ​ពី​ថ្ម​ធុន​នឹង​ការ​ខូចខាត ។ ភូមិភាគ​របស់​ប៉ា​គី​ស្ថាន​នេះ​ធ្លាប់​ជា​មជ្ឈមណ្ឌល​អារ្យធម៌​របស់​ពុទ្ធ​សាសសា​នៅ​ក្នុង​រាជវង្ស​ម៉ៅ​រ៉ា​យ៉ា កាលពី​២៣០០​ឆ្នាំ​មុន ប៉ុន្តែ​ការ​អភិរក្ស​បុរាណ​ស្ថាន​និង​វត្ថុ​បុរាណ​របស់​ប៉ា​គី​ស្ថាន​គឺជា​ការ​ប្រឆាំង​នឹង​និន្នាការ​របស់​មូ​ស្ល៊ី​ម ធ្វើ​ឱ្យ​រដ្ឋាភិបាល​មិន​ហ៊ាន​គាំទ្រ​លើ​ការ​អភិរក្ស​បេតិកភណ្ឌ​នៃ​វប្បធម៌​ដទៃ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ