ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាច​មាន​ពី​ឆ្នាំ​នេះ​ទៅ ​កូរ៉េ​ខាងជើង​​ផលិត​មី​ស៊ី​ល​រំលង​ទ្វីប​បា.ញ់​ដល់​អា​មេ​រិ​ក

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ បណ្តា​ភ្នាក់ងារ​សម្ងាត់​កូរ៉េ​ខាងត្បូង​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ថា វា​អាច​ដែល​កូរ៉េ​ខាងជើង​ផលិត​បាន​ចាប់ពី​ឆ្នាំ​នេះ​ទៅ មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប ICBM ដែល​វាយប្រហារ​រហូត​ដល់​កណ្តាល​ដែនដី​អាមេ​រិ​ក​តែ​ម្តង ។…

ប្រទេស​កូរ៉េ​ខាងជើង ៖ បណ្តា​ភ្នាក់ងារ​សម្ងាត់​កូរ៉េ​ខាងត្បូង​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ថា វា​អាច​ដែល​កូរ៉េ​ខាងជើង​ផលិត​បាន​ចាប់ពី​ឆ្នាំ​នេះ​ទៅ មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប ICBM ដែល​វាយប្រហារ​រហូត​ដល់​កណ្តាល​ដែនដី​អាមេ​រិ​ក​តែ​ម្តង ។

ក្នុង​កិច្ចប្រជុំ​រាយការណ៍​សម្ងាត់​មួយ​ដល់​សភា​ភ្នាក់ងារ​សម្ងាត់​កូរ៉េ​ខាងត្បូង​ថ្លែង​ថា ពុំ​មាន​​សញ្ញា​ណាមួយ​នៃ​ការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី​នា​ពេល​ឆាប់​ៗ​របស់​កូរ៉េ​ខាងជើង​ត្រូវ​បាន​កត់សម្គាល់​ឃើញ​ឡើយ ទោះបី​ប្លុក​ជាទី​តាំង​សាកល្បង PUNGGYE-RI ហាក់ដូច​ជា​​ត្រៀម​សម្រាប់​ការ​សាកល្បង​ប្រភេទ​នេះ​មួយទៀត​ដែល​អាច​ធ្វើ​គ្រប់ពេល​ក្តី ។

កូរ៉េ​ខាងជើង​បាន​អនុវត្ត​កម្មវិធី​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក យោធា​ទោះបី​មានការ​ថ្កោល​ទោស និង​ទណ្ឌកម្ម​ខ្លាំងក្លា​នានា​របស់​សហគមន៍​អន្តរជាតិ​ក្តី ។ ការ​សាកល្បង​នុយ​ក្លេ​អ៊ែរ​ក្រោម​ដី​ចុង​ក្រោយ​ដែល​ខ្លាំង​បំផុត ពុំ​ធ្លាប់​ធ្វើ​កើត​មាន​កាលពី​ថ្ងៃ​ទី​៣ កញ្ញា កន្លង​ទៅ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ