ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មេខ្យល់​ពីរ​នាក់ នាំ​នារី​ខ្មែរ​ឲ្យ​យកប្តី​នៅ​ប្រទេស​ចិន

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ស្ត្រី​ជា​មេខ្យល់​២​នាក់​ដែល​មានមុខ​របរ​ជួញដូរ​នារី​ខ្មែរ​ឲ្យ​ទៅ​យកប្តី​នៅ ប្រទេស​ចិន​ដោយ​ខុសច្បាប់​នោះ ត្រូវ​បាន​តុលារ​សម្រេច​ឃុំខ្លួន នៅ​ពន្ធនាគារ​ខេត្ត​កាលពី សៀ​ល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ពី​បទ​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លង​ដែន…

ខេត្តក្រចេះ ៖ ស្ត្រី​ជា​មេខ្យល់​២​នាក់​ដែល​មានមុខ​របរ​ជួញដូរ​នារី​ខ្មែរ​ឲ្យ​ទៅ​យកប្តី​នៅ ប្រទេស​ចិន​ដោយ​ខុសច្បាប់​នោះ ត្រូវ​បាន​តុលារ​សម្រេច​ឃុំខ្លួន នៅ​ពន្ធនាគារ​ខេត្ត​កាលពី សៀ​ល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ពី​បទ​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លង​ដែន ។

ការ​ឃុំខ្លួន​ស្ត្រី​មេខ្យល់​ធ្វើ​ឡើង​ក្រោយ​រយៈពេល​៣​ថ្ងៃ​បន្ទាប់​ពី​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​បាន​ចុះ​ទៅ​ចាប់ខ្លួន​ស្ត្រី​សង្ស័យ​ទាំង​២​នាក់​បាន នៅ​នឹង​លំនៅ​ឋាន​រៀង​ៗ​ខ្លួន នៅ​ក្នុងស្រុក​ឆ្លូង ខេត្តក្រចេះ​។
នាយ​រង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​លោក ឌុ​ច អ៊ុ​ច បាន ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​ជាម​ខ្យល់​ទាំង​ពីរ​នាក់​មួយ – ភី​ម ខេ​ម៉ា អាយុ​៤៥​ឆ្នាំ និង​ម្នាក់​ទៀត ដូ ស៊ី​ណាត អាយុ​៤៣​ឆ្នាំ ទាំង​ពីរ​នាក់​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​បាន​ក្នុង​ថ្ងៃ​តែ​មួយ​ទី​១៦ វិច្ឆិកា ។

លោកនាយ​រង​ការិយាល័យ​បាន​បញ្ជាក់​ទៀត​ថា ស្ត្រី​ទាំង​២​នាក់​នេះ​បាន​ប្រព្រឹត្ត​សកម្ម ភាព​នាំ​នារី​ខ្មែរ​ចំនួន​២​នាក់​ឲ្យ​ទៅ​យកប្តី​នៅ​ប្រទេស​ចិន​ដោយ​ខុសច្បាប់ តែ ត្រូវ​បា​នគរបាល​ហាមឃាត់​ទាន់​ពេល​នៅ​ពេល​ដែល​នារី​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន ក្រុម​ស្ត្រី​មេខ្យល់ បញ្ជូន​តាម​យន្តហោះ​ទៅ​ដល់​ប្រទេស​វៀតណាម ។
ក្រោយ​ការ​ចាប់ខ្លួន​ស្ត្រី​ជា​មេខ្យល់​ទាំង​ពីរ​នាក់​បាន​នគរបាល​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង និង​ចាត់​បញ្ជូន​ទៅ​តុលាការខេត្ត និង​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ ពន្ធនាគារ​ខេត្ត ក្រោម​ដីការ​បង្គាប់​លោក ឌិន ស៊ី​វុ​ទ្ឋី ប្រធាន​សាលាដំបូង​ខេត្ត និង​ជា​ចៅក្រម​ស៊ើបសួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ