អំណោយ​របស់​ហាង សេង គី លក់​ទា​ខ្វៃ​បាន​បញ្ជូន​ទៅ​ដល់​គោលដៅ


ខេត្តកំពង់ស្ពឺ ៖ ស​ប្តា​ហ៍​មុន​នេះ សប្បុរសជន​មួយ​រូប​ដែល​តែង​ផ្តល់​អំណោយ​ចំនុស្ស​ធម៌​ជូន​ទុរគត​ជនតា​មរយៈ​កោះសន្តិភាព គឺ​ហាង សេង គី លក់​ទា​ខ្វៃ នៅ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​ច្បារ​អំពៅ បាន​ឧបត្ថម្ភ​ប្រាក់​១០​ម៉ឺន​រៀល សម្រាប់​ជូន​ជន​ក្រីក្រ​ខ្វះ​ទីពឹង ។

កោះសន្តិភាព​ក៏​បាន​ចាត់ចែង​បញ្ជូន​អំណោយ​ដ៏​ថ្លៃ​ថ្ល​នេះ​ឱ្យ​ចំ​គោលដៅ​របស់​ម្ចាស់​អំណោយ​ដែល​ចង់បាន គឺ​ចាស់ជរា​អត់​ទីពឹង​ចិញ្ចឹម​កូន និង​ចៅ​នៅ​តូច​ៗ​យ៉ាង​រខេក​រខាក​​ដែល​សម​នឹង​ត្រូវ​ទទួល ដោយ​បញ្ជូន​ទៅ​២​គ្រួសារ​នៅ​ខេត្តកំពង់ស្ពឺ នា​ថ្ងៃ​ទី​១៨ វិច្ឆិកា ។ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក​មិន​អាច​ធ្វើ​ដំណើរ​បាន ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ វិច្ឆិកា សហការី​កោះសន្តិភាព​ប្រចាំ​ខេត្តកំពង់ស្ពឺ បាន​នាំ​យក​អំណោយ​នោះ​ទៅ​ជូន​ដោយ​​ផ្ទាល់​ដៃដល់​លំនៅ​ឋាន​ជន​ក្រីក្រ​ទាំង​២​គ្រួសារ​ដែល​សម​នឹង​ទទួល ។

ភ្នាក់​ងារ​កោះ​សន្តិ​ភាព​ជូន​អំណោយ​តា​យាយ​លក់​អំបោស​ដែល​ចិញ្ចឹម​ចៅ​កំព្រា​៣​នាក់

១- ជូន​លោកតា តន់ យឺន អាយុ​៧៨​ឆ្នាំ និង​ភរិយា​ឈ្មោះ អួ​ង រិ​ន អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​អំពែ​ភ្នំ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ចំនួន​៥​ម៉ឺន​រៀល ។ គ្រួសារ​ចាស់​ជរា​នេះ​ចិញ្ចឹម​ចៅ​កំព្រា​៣​នាក់​ដែល​ម្តាយ​របស់​ក្មេង​ជា​មនុស្ស​វិកលចរិត រស់​ដោយសារ​តា​យាយ​ចិញ្ចឹម ។ ចំណែក​លោកតា​បាន​ធ្វើ​អំបោស​ទំពាំង​បា​យស លក់​តាម​ទី​សាធា​រណៈ​យក​ប្រាក់​មក​ទិញ​អង្ករ​ផ្គត់ផ្គង់​ប្រចាំ​ថ្ងៃ​យ៉ាង​លំបាក​វេទនា​ដែលរ​កមួយ​ថ្ងៃ​បាន​មួយ​ថ្ងៃ ។

ភ្នាក់​ងារ​កោះ​សន្តិ​ភាព​ជូន​អំណោយ​តា​យាយ​លក់​អំបោស​ដែល​ចិញ្ចឹម​ចៅ​កំព្រា​៣​នាក់

ស្ថិត​នៅ​មុខ​ផ្ទះ​ដ៏​រខេករខាក លោកតា និង​លោកយាយ​ប្រ​កូក​ហៅ​ចៅ​ៗ​មក​ជុំ​គ្នា​ទទួល​យក​អំណោយ ដោយ​ទឹកមុខ​រីករាយ​ក្រៃ​លែង​ចំ​ពេល​ដែល​គាត់​កំពុង​អត់​អង្ករ​ច្រក​ឆ្នាំង​ផង និង​ភ្លៀង​ធ្លាក់​ខ្លាំង​ផង មិន​អាច​ចេញដំណើរ​ទៅ​លក់​អំបោស​បាន ។ ពួក​គាត់​សប្បាយ​​ណាស់ សប្បាយ​ហូរ​ទឹកភ្នែក​ដែល​បាន​អំណោយ​ចំ​ពេល​ដែល​កំពុង​តែ​អត់ ព្រមទាំង​ផ្តាំផ្ញើ​ជូនពរ​ម្ចាស់​អំណោយ​ជួប​តែ​ពុទ្ធ​ពរ​ទាំង​៥​ប្រការ ។

២- ក្នុង​ថ្ងៃ​ដដែល ភ្នាក់ងារ​កោះសន្តិភាព​បាន​ឆ្ពោះទៅ​ភូមិ​ដូន​អាត់ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជូន​ចាស់ជរា​២​នាក់​យាយ​តា រស់នៅ​ផ្ទះ​តៀម​ផ្ទាល់​ដី​ធ្លុះ​មុខ​ធ្លុះ​ក្រោយ។

លោក​យាយ​ទុរគត​ជន​ដែល​ប្តី​គាត់​នៅ​តែ​លើ​គ្រែ

គ្រួសារ​ចាស់ជរា​អត់​ទីពឹង​នេះ លោកយាយ​ឈ្មោះ​អ៊ុ​ង ស៊ី អាយុ​៧៣​ឆ្នាំ ។ ឯ​ប្តី​គាត់​លោក​តា ងិ​ន ឃុន អាយុ​៨៣​ឆ្នាំ មាន​ជំងឺ​នៅ​ដេក​ស្តូកស្តឹង​លើ​រនាប​គ្រៃ ។ គ្រួសារ​នេះ​រស់​សព្វ​ថ្ងៃ​ដោយសារ​លោកយាយ​ដែល​អាយុ​៧៣​ឆ្នាំ ចូល​ព្រៃ​កាប់​អុស​យក​មក​ទូល​ដើរ​លក់​បាន​ប្រាក់​ទិញ​អង្ករ​ប្រចាំ​ថ្ងៃ ។

ដោយ​មើលឃើញ​នូវ​ភាព​ក្រីក្រ​អត់​ទីពឹង​បែប​នេះ តាម​រយៈ​ប្រធាន​ភូមិ ទើប​ភ្នាក់ងារ​កោះសន្តិភាព​ឧបត្ថម្ភ​ដោយ​ផ្ទាល់​ដៃ​៥​ម៉ឺន​រៀល ដែល​ជា​អំណោយ​របស់​សប្បុរសជន​ហាង សេង គី លក់​ទ្វា​ខ្វៃ ។

ភ្នាក់​ងារ​កោះ​សន្តិ​ភាព​ជូន​អំណោយ​លោក​យាយ អ៊ុង ស៊ី

ពេល​ទទួល​អំណោយ​លោកយាយ​បាន​ត្រេកអរ​ណាស់​ប្រាប់​ថា ប្រាក់​នេះ​បាន​ជួយ​ឧបត្ថម្ភ​​ចំ​ពេល​ដែល​គាត់​កំពុង​បបរ​រាវ​ជាមួយ​អំបិល ។ ពេល​នេះ​គាត់ និង​តា​ដែល​នៅ​តែ​លើ​រនាប ប្រាកដជា​បាន​ឆ្ងាញ់​បន្ត​អាយុ​ទៀត​ហើយ និង​សូម​បារមី​វត្ថុ​ស័ក្តិ​សិទ្ធ​ជូនពរ​ម្ចាស់​អំណោយ​ជួប​តែ​សេចក្តី​ចំរុងចំរើន​គ្រប់ពេលវេលា​។

សូម​បញ្ជាក់​ថា រាល់​អំណោយ​របស់​សប្បុរសជន​ដែល​បញ្ជូន​មក​តាម​រយៈ​កោះសន្តិភាព​សម្រាប់​ឧបត្ថម្ភ​ជន​ក្រីក្រ តែងតែបាន​បញ្ជូន​ទៅ​ដល់​គោលដៅ​តាម​សំណូមពរ​របស់​ម្ចាស់​​អំណោយ ដោយ​មិន​ចេះ​ធុញទ្រាន់ គឺ​រីករាយ​បំរើ​តាម​សំណូមពរ មិន​ឱ្យ​ខុស​បំណង​​ឡើយ ព្រមទាំង​ជួយ​ចេញថ្លៃ​សោហ៊ុយ ថ្លៃ​វេរ ដោយ​មិន​ឱ្យ​មានការ​ខាតបង់​លើ​ចំនួន​អំណោយ​របស់​សប្បុរសជន​ណាមួយ​ឡើយ​៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ