ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​លឿន​ទាំង​ពីរ​ចឹ​ង តើ​ទៅ​ជា​យ៉ាងណា​វិញ ?

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ជាមួយ​ម៉ូតូ​សេ​១២៥ បុក​គ្នា​លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​បុរស​២​នាក់​រង​របួសធ្ងន់​សន្លប់​នៅ​នឹង​កន្លែង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវ​លេខ​២០៨ ចំណុច​បំបែក​ជា​៤ ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង…

ខេត្តស្វាយរៀង ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ជាមួយ​ម៉ូតូ​សេ​១២៥ បុក​គ្នា​លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​បុរស​២​នាក់​រង​របួសធ្ងន់​សន្លប់​នៅ​នឹង​កន្លែង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវ​លេខ​២០៨ ចំណុច​បំបែក​ជា​៤ ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

មន្ត្រី​នគ​បាល​អធិការដ្ឋាន​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​រថយន្ត​ម៉ាក​៥៧០ ពណ៌​ស ស្លាក​លេខ ភ្នំពេញ​២BB-៧០០៧ អ្នក​បើក​ឈ្មោះ​ផល សំបូរ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទី​លំ​ស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ក្របៅ ឃុំ​ស្រែ​អំពិល ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ​រថយន្ត​បើក​យ៉ាង​លឿន​លុះ​មក​ដល់​ផ្លូវបំបែក​ជា​បួន​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង ដា​សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ ស្វាយ​រៀង ១I-៣៧៦១ បើក​ដោយ ប្រាក់ យឿ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​បើកបរ​រថយន្ដ​នៅ​រោងចក្រ រស់នៅ​ភូមិ​រោ​ទិ៍ ឃុំ​ញរ ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង បើក​ពី​ទិស​ខាង​លិចទៅ​កើត​យ៉ាង​លឿន​ដូច​គ្នា​ក៏​បាន​បុក​គ្នា​ជាមួយ​រថយន្ត​៥៧០ ពេញទំហឹង​លាន់​ដូច​រន្ទះ ។ ខណៈនោះ​រថយន្ត​កិន​ជាប់​លើ​ម៉ូតូ​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ដួល​បោក​ក្បាល​ទៅ​លើ​ថ្នល់​រង​របួស​ធ្ងន់ធ្ងរ​បែកក្បាល និង​បាក់​កជើង​ខាងស្ដាំ​សន្លប់​នៅ​នឹង​កន្លែង ។ រីឯ​អ្នក​រួម​ដំណើរ​ឈ្មោះ ន​ង សំបូរ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ព្រៃ​ត្រុំ ឃុំ​ញរ ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ។

មូលហេតុ ម៉ូតូ​មិន​គោរព​សិទ្ធិ​អាទិភាព​ផ្លូវបំបែក​បើកបរ​ល្បឿន​លឿន ហើយ​មិន​ពាក់មួក​សុវត្ថិភាព ។ ក្រោយ​ពី​ធ្វើការ​វាស់វែង​រួច​សមត្ថកិច្ច​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ