ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ទៀតហើយ មេ​ឈ្មួញ​ឈើ​យាយ​ម៉ា​យ មុខ​ដដែល​ហ្នឹង !

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​ជា​ឈ្មួញ​ឈើ​គ្រញូង​ឈ្មោះ ង្វៀ​ង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ…

ខេត្តឧត្តរមានជ័យ ៖ លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​ជា​ឈ្មួញ​ឈើ​គ្រញូង​ឈ្មោះ ង្វៀ​ង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ តាម​ដីកា​របស់​លោក​ទ្រី សុ​ភ័ត ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធ​នឹង​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​គ្រញូង និង​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​គ្រញូង​របស់​ឈ្មួញ​រូប​នេះ ។ ក្នុង​ប្រតិបត្តិការ​ចុះ​ឃាត់ខ្លួន មេ​ឈ្មួញ​ឈើ​គ្រញូង យាយ​ម៉ា​យ អាយុ​៣៩​ឆ្នាំ ជនជាតិ​វៀតណាម បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៧ ស្ថិត​នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង​។

លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​ខេត្តឧត្តរមានជ័យ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ចាប់ខ្លួន មេ​ឈ្មួញ​ឈើ​ជនជាតិ​វៀតណាម​តាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​តុលាការខេត្ត​មក លោក​ក៏​បាន​បន្ត​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​នឹង​លោក អឹ​ម សា​វរិ​ត នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្តរមានជ័យ​បាន​បន្ត​ចុះ​ទៅ​ឆែកឆេរ​ឃ្លាំង​ស្តុក​ឈើ​គ្រញូង ស្ថិត​នៅ​ភូមិ​១០៥ ឃុំ​ផ្អៅ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។ នៅ​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​ខាងលើ​រឹបអូស​បាន​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា រថយន្ត​ហា​យ​ឡែ​ន​ដឺ​ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ​១​គ្រឿង និង​រថយន្ត​បា​ឡែ​ន​ពណ៌​ទឹកប្រាក់​គ្មាន​ស្លាក​លេខ​០១​គ្រឿង ស្តុក​ឈើ​គ្រញូង​ពេញ​រថយន្ត​កាម​រី​ឆ្លាម ពណ៌​ស ច្នៃ​កាត់​ទ្រុង​០១​គ្រឿង ស្លាក​លេខ ២E-៨៧៧៦ ភព ម៉ាស៊ីន និង​ឧបករណ៍​ច្រៀក​ឈើ​គ្រញូង​ចំនួន​៣​គ្រឿង រួម​ទាំង​ឈើ​គ្រញូង​មួយ​ចំនួន​ទៀត​។

លោក កូយ កាន់​យ៉ា​បាន​បន្ថែម​ថា បច្ចុប្បន្ន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ខាងលើ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដោយឡែក​វត្ថុ​តាង​ឈើ​គ្រញូង​រថយន្ត និង​សម្ភារ​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បន្ត​ទៀត​។ គួរ​បញ្ជាក់​ថា មេ​ឈ្មួញ​គ្រញូង​ឈ្មោះ ង្វៀ​ង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ អាយុ​៣៩​ឆ្នាំ ជា​ជនជាតិ​វៀតណាម ត្រូវ​ចាប់ខ្លួន​ជា​លើក​ទី​២ ដែល​កន្លង​មក​ស្ត្រី​រូប​នេះ​ត្រូវ​បាន​តុលាការខេត្ត​កំពង់ធំ​ចាប់​ដាក់​ពន្ធនាគារ​រួច​ម្តង​មក​ហើយ ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​អនុ​ផល​ព្រៃឈើ​គ្មាន​ច្បាប់​អនុញ្ញាត តែ​ក្រោយ​ពី​រួចខ្លួន ស្ត្រី​រូប​នេះ​នៅ​តែ​បន្តសកម្មភាព​ជួញដូរ​ឈើ​គ្រញូង​ខ្លាំង​លើស​ដើម​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ