ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ព្រលឹង​ចុង​សក់​គ្រប់​គ្នា​នៅ​ហ្នឹង​ម៉េច​ទេ (​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក ខណៈ​គ្រឿងចក្រ​ស្ទូច​មួយ​គ្រឿង​ចុះ​ផ្លូវ​ចំណោទ​ជាន់​ហ្វ្រាំង​មិន​ជាប់​បុក​រថយន្តក្រុង​អន្តរជាតិ​កម្ពុជា​-​ថៃ​បាងកក​សៀមរាប ពេញ​ពី​ចំហៀង នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ ប្រភព​ពី​កន្លែង​កើតហេតុ​ប្រាប់​ថា…

បន្ទាយ​មាន​ជ័យ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក ខណៈ​គ្រឿងចក្រ​ស្ទូច​មួយ​គ្រឿង​ចុះ​ផ្លូវ​ចំណោទ​ជាន់​ហ្វ្រាំង​មិន​ជាប់​បុក​រថយន្តក្រុង​អន្តរជាតិ​កម្ពុជា​-​ថៃ​បាងកក​សៀមរាប ពេញ​ពី​ចំហៀង នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

ប្រភព​ពី​កន្លែង​កើតហេតុ​ប្រាប់​ថា ដំបូង​គ្រឿងចក្រ​ស្ទូច​បើក ពី​ទិស​ខាងជើង​លុះដល់​ចំណុច​ឡើង​ផ្លូវ​ចំណោទ​ជា​ផ្លូវ​រថភ្លើង​ជាប់មាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ចុះ​ចំណោទ​វិញ​ជាន់​ហ្វ្រាំង​មិន​ជាប់​ដង​ស្ទូច​គ្រឿងចក្រ​នេះ​ជ្រុល​ទៅ​បុក​រថយន្តក្រុង​ខាងលើ​ពេញ​ពី​ចំហៀង ខណៈ​កំពុង​បើកបរ​មក​ពី​កើត​គ្រោង​ឆ្លង​ព្រំដែន​ទៅ​ទឹកដី​ថៃ ។

ប្រភព​បន្ត​ថា ក្រោយ​ហេតុការណ៍​កើតឡើង​អ្នក​បើក​គ្រឿងចក្រ​បាន​គេចខ្លួន​បាត់ ហើយ​ថែម​មិន​ស្គាល់​អត្តសញ្ញាណ​ទៀត តែ​សំណាង​ហើយ​ដែល​អ្នកដំណើរ​លើ​រថយន្ត​ចុះ​ទៅ​បំពេញ​ទិដ្ឋាការ​អស់ កុំ​អី​ព្រលឹង​ចុង​សក់​គ្រប់​គ្នា​ជា​មិន​ខាន ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ពុំ​បង្ក​ឲ្យ​មាន​រង​គ្រោះ​នោះ​ទេ ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​វាស់វែង ហើយ​ប្រាប់​ថា និង​យក​រថយន្ត​ពាក់ព័ន្ធ​ទាំង​២​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​ធ្វើការ​ដោះស្រាយ ៕

https://www.youtube.com/watch?v=IVyD5ADQ2DM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ