ធ្លាក់យានដូចយន្តហោះធំជាងគេលើពិភពលោក
ប្រទេសអង់គ្លេស ៖ យោងតាមកាសែត DAILY MAIL ថា យាន AIRLANDER 10 ជាយាន…
ប្រទេសអង់គ្លេស ៖ យោងតាមកាសែត DAILY MAIL ថា យាន AIRLANDER 10 ជាយាន…
ប្រទេសអង់គ្លេស ៖ យោងតាមកាសែត DAILY MAIL ថា យាន AIRLANDER 10 ជាយាន AERONEF ធំជាងគេបំផុតនៃពិភពលោកផលិតដំបូងសម្រាប់កងទ័ពអាេមរិកបានធ្លាក់បែកកាលពីថ្ងៃទី១៨ វិច្ឆិកា នៅប្រទេសអង់គ្លេស ។
យានចំណុះ២០តោននេះ បានធ្លាក់លើចម្ការមួយនៅតំបន់ BEDFORDSHIRE ។ យោងតាមសាក្សីទាំងឡាយថា AIRLANDER បានប៉ះមែកឈើ ហើយដាច់កង្ហា ។ បន្ទប់បើកបររបស់ AIRLANDER 10 រងការបំផ្លាញទាំងស្រុង ។
យោងតាមកាសែតអង់គ្លេស THE MIRROR ថា នារីម្នាក់រងរបួសដោយសារឧប្បត្តិហេតុនេះ ។ ប៉ូលិសបានបង្កើតរង្វង់ការពារសន្តិសុខក្នុងតំបន់ដែលវាធ្លាក់មកពីមានការធ្លាយចេញសារធាតុ HELIUM ។
កាលពីថ្ងៃទី១៧ វិច្ឆិកា ក្រុមហ៊ុនអង់គ្លេស HYBRID AIR VIHICLES (HAV) បានធ្វើការសាកល្បងការហោះហើររបស់យាននេះដែលការបង្កើតវាត្រូវចំណាយប្រាក់១០០លានផោន ។
AERONEF ពីដំបូងបង្កើតឡើងសម្រាប់កងទ័ពអាេមរិក ក៏ប៉ុន្តែគម្រោងនេះត្រូវបោះបង់ចោលវិញ ព្រោះបញ្ហាថវិកា ។ កាលពី១ឆ្នាំមុនយាននេះធ្លាប់ជួបឧប្បត្តិហេតុមួយទៀត កាលពីថ្ងៃទី២៤ សីហា ឆ្នាំ២០១៦ ពេលហោះហើរលើកទី២នៅអង់គ្លេស ។ វាបានបុកប៉ះបង្គោលមួយស្ថិតនៅពីលើព្រលានយន្តហោះ CARDINGTON AIRFIELD ជិតក្រុង BEDFORD ។
AIRLANDER 10 មានសមត្ថភាពផ្ទុក១០តោនត្រូវចាត់ទុកជាយានមួយ ប៉ុន្តែក៏ចាត់ទុកជាយន្តហោះមួយដែរ ។ វាមានកន្លែងដាក់សារធាតុ JHELIUM បានដល់៣៨.០០០ម៉ែត្រគូប និងមានម៉ាស៊ីន៤ ដែលម៉ាស៊ីននីមួយៗមានកម្លាំងដល់ទៅ៣២៤សេះ ។ មានបណ្តោយ៩២ម៉ែត្រ (យន្តហោះ AIRBUS A-380 មាន បណ្តោយត្រឹម៧២ម៉ែត្រ) ទទឹង៤៤ម៉ែត្រ និងកម្ពស់២៦ម៉ែត្រ យន្តហោះយក្សនេះ គេហៅថា «FLYING BUM» ។ វាបានហោះហើរសាកល្បងដំបូងកាលពីថ្ងៃទី១៧ សីហា ឆ្នាំ២០១៦ ចេញពីក្រុង CARDINGTON ។ វាអាចហោះហើរបានក្នុងល្បឿន១៤៨គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយអាចដឹកអ្នកដំណើរបាន៦០នាក់ ហើយអាចហោះហើររយៈពេល២សប្តាហ៍ និង៥ថ្ងៃជាមួយក្រុមយានិក ៕
ចែករំលែកព័តមាននេះ