ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តពោធិ៍សាត់​ទទួល​បាន​វា​រី​អគ្គិសនី​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ លោក​បណ្ឌិត ម៉ៅ ធនិន អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់​បាន​អនុញ្ញាត​ឲ្យ​លោក KIM MYUNG IL អគ្គនាយក​ក្រុមហ៊ុន…

ខេត្តពោធិ៍សាត់ ៖ លោក​បណ្ឌិត ម៉ៅ ធនិន អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់​បាន​អនុញ្ញាត​ឲ្យ​លោក KIM MYUNG IL អគ្គនាយក​ក្រុមហ៊ុន KTC របស់​កូរ៉េ​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​លើ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ស្ទឹង​ពោធិ៍សាត់​មួយ ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

លោក KIM MYUNG IL ជម្រាប​ជូន​អំពី​គោលបំណង​នៃ​ការ​វិនិយោគ​ថាមពល​អគ្គិសនី នៅ​ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់​រួច​មក​លោក​បណ្ឌិត ម៉ៅ ធនិន មាន​ប្រសាសន៍​ថា ជា​ការ​ពិត​ណាស់​ថា​ក្រុមហ៊ុន KTC ពិតជា​បាន​ចូលរួម​ចំណែក ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា តាម​រយៈ​ការ​វិនិយោគ​រោងចក្រ​ផ្គត់ផ្គង់​គ្រឿងសំណង់ និង​វិនិយោគ​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​។

លោក​អភិបាលខេត្ត​បាន​កោតសរសើរ​ដល់​ក្រុមហ៊ុន និង​បាន​គាំទ្រ​ដល់​ការ​អនុវត្តន៍​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ក៏​ដូច​ជា​តំបន់​ទេសចរណ៍ ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់ ដែល​ជា​តម្រូវការ​នៃ​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា ។ លោក​នឹង​រៀបចំ​ក្រុមការងារ ចុះ​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​ការ​អនុវត្ត​គម្រោង​នេះ​ឲ្យ​បាន​លឿន និង​ប្រកបដោយ​ផ្លែផ្កា ។

សូម​បញ្ជាក់​ថា គម្រោង​ទំនប់​វារី​អគ្គិសនី ស្ទឹង​ពោធិ៍សាត់​ដែល​នឹង​ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន KTC របស់​កូរ៉េ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​មាន​អនុភាព​៨០MKW មាន​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៥ ទីរួមខេត្ត​ពោធិ៍សាត់​ជាង​៩០​គីឡូម៉ែត្រ ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ មាន​ប្រវែង​ជិត​១​គីឡូម៉ែត្រ កម្ពស់​ប្រមាណ​១០០​ម៉ែត្រ នៅ​ចន្លោះ​ភ្នំ​ពីរ​សងខាង ដែល​មាន​រយៈកម្ពស់​៥០០​ម៉ែត្រ ធៀប​នឹង​នីវ៉ូទឹក​សមុទ្រ ដែល​មាន​ចរន្តទឹក​ហូរ​ទាំង​ប្រាំង និង​វស្សា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ