ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​គ្រប់​ខេត្ត​-​រាជធានី សម្រុក​រុះរើ​ស្លាក​គណបក្សប្រឆាំង ក្រោយ​ពី​បក្ស​នេះ​ត្រូវ​បាន​​រំលាយ​ (មាន​វីដេអូ)

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​កោះកុង, ស្ទឹងត្រែង, បន្ទាយ​មាន​ជ័យ ​៖ ស្លាក ​និង​បដា​ដែល​មាន​ឡូ​ហ្គោ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ដោយ​សាលដីកា​របស់​តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី ១៦ វិច្ឆិកា​នេះ ត្រូវ​បាន​អាជ្ញាធរ​គ្រប់…

ខេត្ត​កោះកុង, ស្ទឹងត្រែង, បន្ទាយ​មាន​ជ័យ ​៖ ស្លាក ​និង​បដា​ដែល​មាន​ឡូ​ហ្គោ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ដោយ​សាលដីកា​របស់​តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី ១៦ វិច្ឆិកា​នេះ ត្រូវ​បាន​អាជ្ញាធរ​គ្រប់ ២៥ ខេត្ត​-​រាជធានី រុះរើ ទម្លាក់​ចោល​ជា​បន្ត​បន្ទាប់ ។

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី ១៨ វិច្ឆិកា​នេះ អាជ្ញាធរ​ក្រុង​ស្ទឹង​ត្រែង ​និង​សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ បាន​ប្រតិបត្តិការ​រុះរើ​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧​អា តាម​សេចក្តី​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ស្តី​ពី​ការ​លុបឈ្មោះ​គណ​បក្ស​​សង្គ្រោះ​ជាតិ​ចេញពី​បញ្ជី​នយោបាយ លេខ​៥៤០៥ ​ប្រក្រតី និង​តាម​សាលដីកា​តុលា​ការ​កំពូល​។

​លោក សាយ កុសល អភិបាលក្រុង​ស្ទឹង​ត្រែង បាន​មាន​ប្រសា​ស់​ថា​៖ «​ការ​រុះរើ​ស្លាក​គណ​បក្ស​សង្គ្រោះ​ជាតិ​ចោល​នេះ ធ្វើ​ឡើង​តាម​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​សេចក្តី​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ហើយ​ការ​រុះរើ​ចោល​នេះ​ត្រូវធ្វើ​ឱ្យ​អស់​នៅ​គ្រប់​ទីកន្លែង​ក្នុង​​ក្រុង​ស្ទឹង​ត្រែង​»​។​

​ចំណែកឯ​ស្លាក​គណៈបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិត​នៅ​តាម​ដងផ្លូវ​នានា​ក្នុង​ក្រុង​ខេម​រៈភូមិន្ទ ខេត្តកោះកុង កំពុង​ត្រូវ​បាន​ចាប់ផ្តើម​រុះរើ​ និង​ផ្តួលរំលំ​អស់ ហើយ​ចាបពី់​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា នេះ​ផង​ដែរ​។ ហើយ​ក្រៅពី​ក្រុង​ខេមរៈភូមិន្ទ​ នៅ​តាម​បណ្តា​ស្រុក​នានា​ទូ​ទាំង​ខេត្ត​ក៏​កំពុង​ត្រូវ​បាន​រុះរើ​ទំលាក់​ស្លាក​គណ​បក្ស​សង្គ្រោះ​ជាតិ​នេះ​ចេញពី​តាម​ដងផ្លូវ​ និង​ទី​​សាធារណៈ​ដូច​គ្នា ។​

​នៅ​ឯ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​វិញ អាជ្ញាធរ​ក៏​កំពុង​តែ​ដុតដៃដុតជើង​រុះរើ​ស្លាក​​គណៈបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​បាន​និង​កំពុង​ផ្តួលរំលំ​ជា​បន្តបន្ទាប់ តាំងពី​ថ្ងៃ​ទី ១៧ និង​ព្រឹក​ថ្ងៃ​ទី ១៨ វិច្ឆិកា​នេះ​ផង​ដែរ ។ អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​អះ​អាង​ថា កន្លែង​ខ្លះ​ស្លាក​សញ្ញា​ គឺ​ត្រូវ​បាន​ក្រុម​សង្គ្រោះ​ជាតិ​បក​ចេញ​ដោយ​ខ្លួនឯង​នៅ​សល់​​តែ​គ្រោងឆ្អឹង​ដែក​តែ​ប៉ុណ្ណោះ​៕

 

 

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ