ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ «​កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​ទេ​»

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ក្រោយ​ពី​គណបក្សប្រឆាំង​ធំ​មួយ​នៅ​កម្ពុជា ​ត្រូវ​បាន​សាលដីកា​តុលា​ការ​កំពូល​សម្រេច​រំលាយ​ចោល​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ​កន្លង​ទៅ បណ្តា​ប្រទេស​លោក​ខាង​​លិច​មួយ​ចំនួន​បាន​បង្ហាញ​នូវ​ការ​ព្រួយ​បារ​ម្ភ ​ដោយ​លើក​ឡើង​ថា ​នេះ​ការ​រំលាយ​បក្ស​​សង្គ្រោះ​ជាតិ ​គឺជា​ការ​ដើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ…

​រាជធានី​ភ្នំពេញ​ ៖ ក្រោយ​ពី​គណបក្សប្រឆាំង​ធំ​មួយ​នៅ​កម្ពុជា ​ត្រូវ​បាន​សាលដីកា​តុលា​ការ​កំពូល​សម្រេច​រំលាយ​ចោល​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ​កន្លង​ទៅ បណ្តា​ប្រទេស​លោក​ខាង​​លិច​មួយ​ចំនួន​បាន​បង្ហាញ​នូវ​ការ​ព្រួយ​បារ​ម្ភ ​ដោយ​លើក​ឡើង​ថា ​នេះ​ការ​រំលាយ​បក្ស​​សង្គ្រោះ​ជាតិ ​គឺជា​ការ​ដើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​។

​យ៉ាងណាមិញ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើក​ឡើង​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ថា កម្ពុជា​កំពុង​តែ​មាន​សុខ​សន្តិ​ភាព​ល្អ​ និង​គ្មាន​ទេ​ វិបត្តិ​នយោបាយ​នោះ​។​

​សម្តេច​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​សូម​បញ្ជាក់​ថា កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​ទេ គឺ​មាន​តែ​អ្នក​នយោបាយ​ដែល​មាន​វិបត្តិ​ដោយ​ខ្លួនឯង​ផ្ទាល់​។ ហើយ​ប្រទេស​យើង​ក៏​គ្មាន​អ្នក​ទោស​​នយោបាយ​ដែរ មាន​តែ​អ្នកនយោបាយ​ដែល​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ដោយ​ខ្លួនឯង​»​។ ប្រទេស​ជាតិ​យើង​សព្វថ្ងៃ កំពុង​មាន​ស្ថិរភាព​នយោបាយ ហើយ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ក៏​កំពុង​រស់នៅ និង​ប្រកបការងារ​យ៉ាង​សុខសាន្ត​ក្រោម​ម្លប់​សន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ