ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ទីតាំង​លាក់​ចឹ​ង ទើប​មាន​របស់​នេះ​ច្រើន

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ជា​ម្ចាស់ផ្ទះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ធ្វើការ​ចាប់​ឃាត់ខ្លួន នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ភូមិ​អូរ ឃុំ…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ជា​ម្ចាស់ផ្ទះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ធ្វើការ​ចាប់​ឃាត់ខ្លួន នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ភូមិ​អូរ ឃុំ ពន្លៃ ស្រុក​បរិបូរណ៍ ដោយ​ចោទប្រកាន់​ពី​បទ រក្សា​ទុក និង​ចែកចាយ​ថ្នាំ​ញៀន ។

សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូរ​ណ៌​បាន​ឲ្យ​ដឹង​ថា បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ស្តី​ពី​ការ​លួចលាក់​ចែកចាយ​ថ្នាំ​ញៀន​នៅផ្ទះ​របស់​ឈ្មោះ​អ៊ុ​ក ស៊ឺ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​អូរ ឃុំ​ពន្លៃ សមត្ថកិច្ច​នគរបាល​ស្រុក និង​ខេត្ត​បាន​សហការ​គ្នា​ចុះ​ចាប់​ឃាត់ខ្លួន និង​បាន​ធ្វើការ​ឆែកឆេរ​ដោយ​ដកហូត​ថ្នាំ​ញៀន ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់ និង​ឧបករណ៍​ជក់​មួយ​ចំនួន ។ ក្រៅពី​នោះ​នូវ​បាន​ដកហូត​ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​២​ដើម កាំបិត​ស្នៀត​០២ ឧបករណ៍​ឆក់​ត្រី​ចំនួន​០៣​គ្រឿង និង​អាវុធ​កែ​ច្នៃ​ចំនួន​០២​ដើម ។
ក្រោយ​ពី​នាំ​មក​កាន់​ស្នងការដ្ឋាន​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​កសាង​សំណុំរឿង​បញ្ជូន ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ