ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មុខសញ្ញា​០៣​នាក់​រួម​ជាមួយ​ថ្នាំ​ញៀន​១៣​កញ្ចប់​នៅ​ស្រុក​បាកាន

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ មុខសញ្ញា​ប្រើប្រាស់ និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​០៣​នាក់​រួម​ទាំង​វត្ថុ​តាង​បាន​ត្រូវ​សមត្ថកិច្ច​​ស្រុក​បាកាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​នឹង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ក្បែរ​បង​វត្ត​កោះ​កែវ ស្ថិត​ក្នុងភូមិ​កោះ​កែវ ឃុំ​ត្រពាំង​ជង…

ខេត្តពោធិ៍សាត់ ៖ មុខសញ្ញា​ប្រើប្រាស់ និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​០៣​នាក់​រួម​ទាំង​វត្ថុ​តាង​បាន​ត្រូវ​សមត្ថកិច្ច​​ស្រុក​បាកាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​នឹង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ក្បែរ​បង​វត្ត​កោះ​កែវ ស្ថិត​ក្នុងភូមិ​កោះ​កែវ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុខសញ្ញា​ជនសង្ស័យ​ទាំង​០៣​នាក់​នេះ​មាន ទី​១-​ឈ្មោះ ឆេ​ង ឆឹង ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ព្រះ​អំពិល ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន​, ទី​២-​ឈ្មោះ ហួត ស៊ី​ដែន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​កំ​បុត្រ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន និង​ទី​៣-​ឈ្មោះ ព្រាប ពៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​កោះ​កែវ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។ ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ​នេះ​កម្លាំង​បាន​ដកហូត​នូវ​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ស​ថ្លា​ដែល​ជា​សារធាតុ​ញៀន​ចំនួន​១៣​កញ្ចប់ ម៉ូតូ​១​គ្រឿង និង​ឧបករណ៍​មួយ​ចំនួន​ទៀត ។

មុខសញ្ញា​ជនសង្ស័យ​០២​នាក់​សមត្ថកិច្ច​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ដោយ​មាន​ឪពុក​ម្ដាយ និង​អាណាព្យាបាល​មក​ធានា ។ ដោយឡែក​មុខសញ្ញា​ឈ្មោះ ព្រាប ពៅ រួម​ទាំង​វត្ថុ​តាង​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ