ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ប្រេង​ងើបឡើង​វិញ​ជំរុញ​តម្រូវការ​សកល

6 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ ភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រេង​នឹង​បន្ត​លូតលាស់​ជា​ប្រភព​មួយ​សម្រាប់​អគ្គិសនី​ក្នុង​រយៈពេល​២០​ឆ្នាំ​ទៀត ស្រប​ពេល​សហរដ្ឋអាមេរិក​កំពុង​ក្លាយជា​អ្នកដឹកនាំ​ផលិតកម្ម​ប្រេង​ឆៅ និង​ប្រេងសាំង ។ របាយការណ៍​របស់​ភ្នាក់ងារ​ខាងលើ…

ទីក្រុង​ឡុ​ង​ដ៍ ៖ ភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រេង​នឹង​បន្ត​លូតលាស់​ជា​ប្រភព​មួយ​សម្រាប់​អគ្គិសនី​ក្នុង​រយៈពេល​២០​ឆ្នាំ​ទៀត ស្រប​ពេល​សហរដ្ឋអាមេរិក​កំពុង​ក្លាយជា​អ្នកដឹកនាំ​ផលិតកម្ម​ប្រេង​ឆៅ និង​ប្រេងសាំង ។

របាយការណ៍​របស់​ភ្នាក់ងារ​ខាងលើ គឺជា​ព័ត៌មាន​ដ៏​អាក្រក់​មួយ​សម្រាប់​អ្នកចូលរួម​ពិភាក្សា​​ពី​បរិយាកាស​ពិភពលោក ដើម្បី​ទប់ស្កាត់​ការ​បញ្ចេញ​ឧស្ម័ន​កាបូ​និក នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ។

ក្នុង​ស​ប្តា​ហ៍​នេះ អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ការ​បញ្ចេញ​ឧស្ម័ន​បង្ក​ឲ្យ​កំ​ដៅ​កើនឡើង​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​វា​ស្ថិត​ក្នុង​កម្រិត​ថេរ​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ ។

IEA និយាយ​ថា ឧស្សាហកម្ម​ត្រូវការ​អគ្គិសនី​ខ្ពស់​បន្ត​លូតលាស់ នឹង​ជំរុញ​ដល់​ផលិត​កម្ម​ប្រេង ។ បើ​ទោះជា​ពន្លឺព្រះអាទិត្យ​អាច​ក្លាយជា​ប្រភព​អគ្គិសនី​តម្លៃ​ទាប​ជាងគេ​ក្តី ក៏​ប្រេងសាំង​នឹង​បន្ត​បំពេញតម្រូវការ​សកល​ដែរ ។

គេ​ព្យាករ​ថា តម្រូវការ​ប្រេង​នឹង​បន្ត​កើនឡើង​រហូត​ដល់​ឆ្នាំ​២០៤០ ហើយ​តម្រូវការ​ឧស្ម័ន​ធម្មជាតិ​នឹង​កើន​ប្រមាណ​៤០% ។

លោក Fatih Birol នាយក​ប្រតិបត្តិ IEA និយាយ​ថា ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​កើន​ឡើង ប៉ុន្តែ​វា​នឹង​មិន​គ្រប់គ្រាន់​ដើម្បី​កាត់​បន្ថយ​តម្រូវការ​ប្រេង​ទេ ។ លោក​ថា ៖« វា​លឿន​នៅឡើយ​ដើម្បី​បញ្ឈប់​ការ​ប្រើប្រាស់​ប្រេង ព្រោះ​ការ​លូតលាស់​នៃ​រថយន្ត​ដឹក​ជញ្ជូន ការ​ដឹក​ជញ្ជូន​តាម​នាវា និង​ការ​ហោះហើរ គឺ​បន្ត​ជំរុញ​ឲ្យ​តម្រូវការ​កើនឡើង​កាន់តែ​ខ្ពស់ » ។

តម្រូវការ​អគ្គិសនី​សរុប​លើ​ពិភពលោក អាច​នឹង​កើន​ជាង​៣០%​ក្នុង​ឆ្នាំ​២០៤០ ហើយ​វា​នឹង​កើនឡើង​ទ្វេ​ដង ប្រសិនបើ​គ្មាន​ការ​ប្រឹងប្រែង​បង្កើន​ប្រសិទ្ធភាព​អគ្គិសនី ។

IEA គិត​ថា សហរដ្ឋអាមេរិក​នឹង​មើលឃើញ​វិស័យ​ប្រេង​របស់​ខ្លួន​កើន​ឡើងជា​ថ្មី និង​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​ប្រេង​ធំ​ជាងគេ​នៅ​ចុងឆ្នាំ​២០២០ ។ ចំណែក​ប្រទេស​នៅ​អាស៊ី​វិញ នឹង​នាំ​ចូល​ប្រេងសាំង​ច្រើន​ជាងគេ ដែល​អាច​ស្មើ​៧០% នៃ​ការ​នាំ​ចូល​ទាំងអស់​ក្នុង​ឆ្នាំ​២០៤០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ