ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ថា​៖ លក់​តែ​ស្រែ​ទេ មិនមែនលក់ទាំង​ភ្លឺស្រែ​ទេ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ជិត​២០​គ្រួសារ នៅ​ភូមិ​ស្វាយ​តឿ និង​ភូមិ​ឃោ​សាង សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង បាន​អំពាវនាវ​សុំ​ក្តី​មេត្តា ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ជិត​២០​គ្រួសារ នៅ​ភូមិ​ស្វាយ​តឿ និង​ភូមិ​ឃោ​សាង សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង បាន​អំពាវនាវ​សុំ​ក្តី​មេត្តា ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ បើកផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ចេញចូល​ផ្ទះ​ដោយ​ក្តី​អនុគ្រោះ​។ ដោយ​ក្រុមហ៊ុន ឈី​លូ បាន​ធ្វើ​របង​បិទផ្លូវ​ពួក​គាត់​មិន​អាច​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ទៅ​រក​ផ្លូវជាតិ​លេខ​១ និង​គ្មាន​ផ្លូវ​ចូល​ទៅ​ផ្ទះ​ទេ សូម​ឲ្យ​ក្រុមហ៊ុន​ឈី​លូ រក្សា​ទុក​ប្រឡោះ​របង​ចំនួន​០១​កន្លែង​ប្រវែង​០៤​ម៉ែត្រ ដើម្បី​ទុក​ឲ្យ​ប្រជាពលរដ្ឋ​សម្រាប់​ប្រើប្រាស់​ធ្វើ​ជា​ផ្លូវ​ចេញចូល​ផ្ទះ​។ ប្រជាពលរដ្ឋ​ធ្វើការ​អំពាវនាវ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៧ នៅ​ចំណុច​កើតហេតុ​ជាប់​របង​តំបន់​សេដ្ឋកិច្ច​ឈី​លូ ស្ថិត​នៅ​ភូមិ​ស្វាយ​តឿ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង​។

បើ​តាម​ប្រជាពលរដ្ឋ​ឈ្មោះ សុខ កេ​ត ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​តឿ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង និង​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​ជាប់​តំបន់​សេដ្ឋកិច្ច​ឈី​លូ នេះ​មាន​១០​ខ្នង​ផ្ទះ មាន​២០​គ្រួសារ រស់នៅ​ចេញចូល​ផ្ទះ និង​ចេញចូល​ទៅ​ធ្វើស្រែ ជិត​៣០​ឆ្នាំ​មក​ហើយ ទើបតែ​នៅ​ឆ្នាំ​២០១៧​នេះ ក្រុមហ៊ុន​ឈី​លូ បាន​ធ្វើ​របង តាម​បណ្តោយ​ផ្លូវ​ចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​ឈី​លូ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវ បិទផ្លូវ​ប្រជាពលរដ្ឋ​ជិត​២០​គ្រួសារ មិន​អាច​ចេញចូល​ផ្ទះ​បាន​។ បើ​តាម​ប្រភព​ពីរ​មន្ត្រី​សាលាក្រុង​ម្នាក់​បាន​បញ្ជាក់​ថា ចុងខែ​កក្កដា ឆ្នាំ​២០១៣ មាន​ក្រុម​គួ​ជេ​ដី ដើរ​ប្រមូល​ទិញ​ដី​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុងភូមិ​ស្វាយ​តឿ​លក់​ឲ្យ​ក្រុមហ៊ុន​តាំង​ម៉េ​ង​លាង ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ធ្វើស្រែ ទៅ​ឃ្វាលគោ​ក្របី​ដោយ​ក្រុមហ៊ុន ជីក​ប្រឡាយ​បិទផ្លូវ​ប្រជាពលរដ្ឋ​។

ហើយ​ក្នុង​ប្លង់​បង្ហាញ​លើ​ផែនទី​ដែល​លោក តាំង ម៉េ​ង​លាង បាន​ទិញ​នោះ​គឺ​មាន​ភ្ជាប់ អូរ​ធម្មជាតិ​មួយ​ខ្សែ នៅ​ចំ​បណ្តាល​ដី​នេះ​មាន​ទទឹង​៥០​ម៉ែត្រ​បណ្តោយ​១,០០០​ម៉ែត្រ​( ស្មើ​០៥​ហិ​កតា​) និង​ដី​ប្រឡាយ ទទឹង​១០​ម៉ែត្រ​បណ្តោយ​១.០០០​ម៉ែត្រ (​ស្មើ​០១​ហិ​កតា​) ផ្អែក​តាម​ការ​វាស់វែង​របស់​លោក​មេ​ភូមិ​ស្វាយ​តឿ​។ និង​ប៉ះពាល់​ដើម​ត្នោត​របស់​ប្រជាពលរដ្ឋ​ជាង​២០០​ដើម​។ ហើយ​នៅ​ខែមករា​ឆ្នាំ​២០១៤ ក៏​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​១៣៥​គ្រួសារ រស់នៅ​ភូមិ​ស្វាយ​តឿ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង ទី​១ -​ក្រុមហ៊ុន ជីក​ប្រឡាយ​ក​អាច​ម៌​ដី បិទផ្លូវ​ប្រជាពលរដ្ឋ ទី​២- ក្រុមហ៊ុន​រំលោភ​យក​ដី អូរ​ធម្មជាតិ ជា​ដី​សាធារណៈ​របស់​ធ្វើ​ជា​កម្មសិទ្ធិ និង​ចាក់​ដី​លុប​អូរ​ធម្មជាតិ​របស់​រដ្ឋ​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​អាស្រ័យ​ផល​តាំងពី​ដូនតា​រៀង​មក​។ ក្រោយមក​អាជ្ញាធរ​ខេត្ត​បាន​ដោះស្រាយ​ឲ្យ​ក្រុមហ៊ុន តាំង ម៉េ​ង​លាង ជីក​ប្រឡាយ​ថ្មី បង្វែរ​ទឹក​ឲ្យ​ហូ​ទៅ​កន្លែង​ផ្សេង​។

ចំណែក​អូរ​ធម្មជាតិ ៥​ហិ​កតា ក្រុមហ៊ុន​បាន​ដាក់​សំណើ​ទៅ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត សុំ​លុប​អូរ​ធម្មជាតិ​នេះ​ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​ជំទាស់ ក៏​ប៉ុន្តែ​ក្រោយមក​មិនដឹង​ថា លទ្ធផល​យ៉ាងណា​នោះ​ទេ​ក្រុមហ៊ុន​លួច​ចាក់​ដី​លុប​អូរ​ធម្មជាតិ​បន្តិច​ម្តង​ៗ រហូត​លុប​ជិត ដល់​បច្ចុប្បន្ន​។ ហើយ​ចំពោះ​ដី​មួយ​ចំនួន​ចាប់ពី​ផ្លូវជាតិ​លេខ​១ ទៅ​ដល់​របង​តំបន់​សេដ្ឋកិច្ច​ឈី​លូ គឺ​មាន​ប្រជាពលរដ្ឋ​បាន​លក់​ឲ្យ​ក្រុមហ៊ុន តាំង ម៉េ​ង​លាង មែន តែ​លក់​ដីស្រែ​ត្រឹម​ភ្លឺ មិន​បាន​លក់​ភ្លឺ​ទេ​គឺ​ទុក​ធ្វើ​ជា​ផ្លូវ​សម្រាប់​ប្រជាពលរដ្ឋ​២០​គ្រួសារ​ធ្វើ​ដំណើរ​ចេញចូល​ផ្ទះ​។ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​ចាក់​ដី​លើ​ភ្លឺស្រែ​ទើប​អស់​ផ្លូវ​ប្រជាពលរដ្ឋ​។ ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ លោក ពេជ្រ សាវ៉ា​ន់ អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​គេ​អាង​ប្លង់​អាង​ប​ណ្ណ័​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​អចលនទ្រព្យ​ដែល​សុរិយោដី​ចេញ​ឲ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ