ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​គល់រាំង​ដ៏​ធំ​១​ក្បាល ត្រូវ​បាន​មន្ត្រី​ជលផល​លែង​ក្នុង​ទន្លេមេគង្គ

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ត្រី​គល់រាំង​ដ៏​ធំ​១​ក្បាល មាន​ទំហំ​ប៉ុន​មនុស្ស​ជំទង់​ត្រូវ​បាន​ធ្វើ ការ​លែង​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ​វិញ ក្រោយ​ពី​ត្រី​មេ​ពូជ​ដ៏​ធំ​មួយ​ក្បាល​នេះ​ត្រូវ​ប្រជា​សហ គម​ន៍​នេសាទ​ចាប់​បាន​ពី​ក្នុង​ទឹក​បឹង​។ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា ត្រី​មេ​ពូជ​១​ក្បាល​នេះ…

ខេត្តក្រចេះ ៖ ត្រី​គល់រាំង​ដ៏​ធំ​១​ក្បាល មាន​ទំហំ​ប៉ុន​មនុស្ស​ជំទង់​ត្រូវ​បាន​ធ្វើ ការ​លែង​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ​វិញ ក្រោយ​ពី​ត្រី​មេ​ពូជ​ដ៏​ធំ​មួយ​ក្បាល​នេះ​ត្រូវ​ប្រជា​សហ គម​ន៍​នេសាទ​ចាប់​បាន​ពី​ក្នុង​ទឹក​បឹង​។ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា ត្រី​មេ​ពូជ​១​ក្បាល​នេះ ជា​ប្រភេទ​ត្រី​គល់រាំង និង​ជា​ត្រី​កម្រ មាន​ទម្ងន់​ជាង​៣៥​គីឡូក្រាម ត្រូវ​បាន​ប្រជា​សហគមន៍​នេសាទ​បាន​នៅ ភូមិ​ទួល​មនោ​រម្យ ក្នុង​សង្កាត់​ក្រចេះ ហើយ​បាន​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ដើម្បី​ធ្វើការ​អភិរក្ស​។

ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល លោក ស៊ៀ​ន គី​ន បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​ជំនាញ ខណ្ឌ​រដ្ឋបាល​ជលផល បាន​ធ្វើការ​លែង​ត្រី​មេ​ពូជ​ធំ​មួយ​ក្បាល​នេះ ចូល​ទៅ​ក្នុង​ទន្លេមេគង្គ ភ្លាម​ៗ​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ក្រោយ​ពី​ទទួល​បាន​ពី​អ្នក​នេស​ទ​។ លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល រូប​នេះ​បាន​បញ្ជាក់​ថា ត្រី​នេះ​ជា​ប្រភេទ​ត្រី​គល់រាំង ដែល​ជា​ត្រី​មេ​ពូជ​ដ៏​កម្រ និង​កំពុង​តែ​ត្រូវ​បាន​មន្ត្រី​ជំនាញ​អភិរក្ស​យ៉ាង​យកចិត្តទុកដាក់​ទៀត​ផង​។

ត្រី​នេះ​បាន​ចូល​ទៅ​រស់នៅ​ក្នុង​បឹង​ដើម្បី​ពង​កូន​កាលពី​ខែ​ទឹក​ដំឡើង​។ បើ​តាម​ការ​បញ្ជាក់​ពី​ប្រជា​នេសាទ​មួយ​ចំនួន​បា​ឲ្យ​ដឹង​ថា គេ​បានឃើញ​ត្រី​គល់​រាំងជា​ច្រើន​ក្បាល​នេះ ត្រូវ​បាន​អ្នកនេសាទ​ចាប់​បាន​ពី​ក្នុង​ទឹក​ព្រែក និង​អូរ​ពី​តំបន់​នានា និង​បាន​យក​ទៅ​លក់​នៅ​ផ្សារ ជា​បន្តបន្ទាប់​ដោយសារ​តែ​ខ្វះ​ការ​អភិរក្ស​។ មួយវិញទៀត​ក៏​ដោយសារ​តែ ប្រជាពលរដ្ឋ​ពួក​គាត់​មិន ទាន់​បាន​យល់​ជ្រួតជ្រាប​ពី​គុណសម្បត្តិ​របស់​ត្រី​មេ​ពូជ​ដ៏​កម្រ​បែប​នេះ​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ