ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្សសង្គ្រោះជាតិនៅខេត្តពោធិ៍សាត់ចូលមកបក្សប្រជាជន ត្រឹមថ្ងៃទី១៥វិច្ឆិការមាន៥១នាក់

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ សមាជិក​សមាជិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្តពោធិ៍សាត់ ដែល​បាន​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ចំនូ​ន ៥១​នាក់ ដែល​ក្នុង​នោះ​មាន​ស្រី​០៧​នាក់ ។…

ខេត្តពោធិ៍សាត់ ៖ សមាជិក​សមាជិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្តពោធិ៍សាត់ ដែល​បាន​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ចំនូ​ន ៥១​នាក់ ដែល​ក្នុង​នោះ​មាន​ស្រី​០៧​នាក់ ។

ថ្នាក់ដឹកនាំ​មូលដ្ឋាន​របស់​គណបក្សប្រឆាំង​ចាប់ផ្តើម​មក​រួមរស់​នឹង​បក្ស​កាន់​អំណាច​លើក​ទី​មួយ​កាលពីដើម​ខែវិច្ឆិកា​មាន​១១​នាក់​ស្រី​០១​នាក់ និង​លើក​ទី​ពីរ​នេះ​មាន​ចំនួន​៤០​នាក់​ស្រី​០៦​នាក់ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ជំទប់ ប្រធាន​ប្រតិបត្តិ​គ​ណះ​ចលនាយុវ​ជន ​និង​ស្ត្រី ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស ។ ពិធី​បញ្ចូល​សមាជិក​ថ្មី​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រារព្ធ​ធ្វើ​នា​រសៀល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្រោម​វត្តមាន​លោក​ម៉ៅ ធនិន ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តពោធិ៍សាត់ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត ។ សមាជិក​សមាជិការ​ដែល​ចុះចូល​មក​នោះ​បាន​លើក​ឡើង​ដូច​ៗ​គ្នា​ថា ពួក​គាត់​អស់ជំនឿ​លើ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក​កឹ​ម សុខា​និង​លោក​សម រង្សី​ដែល​តែងតែ​ឈ្លោះ​ដណ្ដើម​អំណាច​គ្នា បក្សពួក​និយម ញុះញង់​ឲ្យ​ខ្មែរ​បង្ហូរឈាម​ដាក់​គ្នា​បង្ក​អសន្តិសុខ​ដល់​សង្គម ហើយ​ចុង​ក្រោយ​នេះ​ដឹង​ច្បាស់​ពួក​គេ​គឺជា​(​ជន​ក្បត់ជាតិ​) ។

លោក ម៉ៅ ធនិន បាន​ទទួល​ស្វាគមន៍​ដោយ​រីករាយ​ចំពោះ​ការ​ចូល​មក​រួមរស់​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​បងប្អូន​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ។ ការ​មក​រួមរស់​ក្រោម​ដំបូល​បក្ស​ប្រជាជន គឺជា​ការ​គិត​ត្រូវ និង​ទាន់​ពេលវេលា​តាម​ការ​អំពាវនាវ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។ លោក ម៉ៅ ធនិន មាន​ប្រសាសន៍​ថា​៖ «​គណបក្ស​ប្រជាជន​កម្ពុជា​បើកទ្វា​រង់ចាំ​ទទួល​បងប្អូន​គ្រប់ពេលវេលា ប៉ុន្តែ​មិន​បង្ខិតបង្ខំ​នោះ​ទេ​។​ចាប់ពី​ពេល​នេះ​ទៅ​យើង​ជា​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ ដូច្នេះ​យើង​ត្រូវ​ស្រលាញ់​រាប់អាន​គ្នា រួម​គ្នា​ការពារ​និង​កសាង​ប្រទេស​ជាតិ​ឲ្យ​រីក​ចំរើន ។ ជន​ណា​ក្បត់ជាតិ​យើង​ត្រូវ​តែ​កំចាត់​ឲ្យ​អស់​ព្រោះ​យើង​ត្រូវការ​សន្តិភាព​មិន​ត្រូវការ​សង្គ្រាម​វិល​ត្រឡប់​មក​វិញ​នោះ​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ