ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀប​ការ​កូនស្រី​ប្រធានាធិបតី​ គ្រាន់តែ​អ្នក​ការពារ​ជាង​5​ពាន់​នាក់

6 ឆ្នាំ មុន

សារព័ត៌មាន «​ដឹ​ស្ត្រេ​ត​ថែម​» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្រុង​សូ​ឡូ​ក្នុង​ខេត្ត​ជ្វា​កណ្តាល និង​តំបន់​ជា​ច្រើន​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​មាន​ភាព​ស្ងប់ស្ងៀម​រយៈពេល​ជាង​១​ម៉ោង​កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៧ ដើម្បី​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​កញ្ញា Kahiyang…

សារព័ត៌មាន «​ដឹ​ស្ត្រេ​ត​ថែម​» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្រុង​សូ​ឡូ​ក្នុង​ខេត្ត​ជ្វា​កណ្តាល និង​តំបន់​ជា​ច្រើន​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​មាន​ភាព​ស្ងប់ស្ងៀម​រយៈពេល​ជាង​១​ម៉ោង​កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៧ ដើម្បី​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​កញ្ញា Kahiyang Ayu កូនស្រី​របស់​លោក​ប្រធានាធិបតី​ចូ​ហ្គោ វី​ដូ​ដូ ជាមួយ​លោក Bobby Nasution ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ ។

អ្នក​ដែល​ចូលរួម​ក្នុង​ពិធី​នោះ​ច្រើន​ជាង​៧.០០០​នាក់​ក្នុង​នោះ​មាន​មនុស្ស ល្បី​ៗ​ក្នុង​ប្រទេស​ច្រើន​កុះករ​ចូលរួម ។ ទស្សនិកជន​ច្រើន​លាន​នាក់​បាន​ទស្សនា​ពិធី​រៀប​អាពាហ៍ពិពាហ៍​នោះ​តាម​ទូរទស្សន៍​។

មនុស្ស ល្បី​ៗ​ដែល​ចូលរួម​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​មាន​ដូច​ជា​លោក​អា​នី​ល គូ​ម៉ា ណា​យ៉ា ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ប្រចាំ​ប្រទេស​ឥណ្ឌូ​ណេ​ស​ស៊ី លោក​ស៊ូ​ស៊ី​ឡូ យុ​ត​ធោ​យ៉ូ​ណូ និង​លោកស្រី​មេ​ហ្គា​វ៉ា​ទី ស៊ូ​កា​ណូ​ពូ​ទ្រី អតីត​ប្រធានាធិបតី​ឥណ្ឌូ​ណេ​សុ​ី ជាដើម ។
កញ្ញា Kahiyang និង​លោក Bobby អាយុ​២៦​ឆ្នាំ បាន​រៀប​ការ​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ខណៈ​ពេល​របាយការណ៍​បញ្ជាក់​ថា​មាន​ប៉ូលិស​និង​ទាហាន​ប្រហែល​៥.៥០០​នាក់ ការ​ពារ​សុវត្ថិភាព​នៅ​បរិវេណ​រៀប​ពិធី​នោះ​ក្នុង​ក្រុង​សូ​ឡូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ