ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​សប្បុរសជន​រួម​គ្នា ជួយ​កសាង​សាលា​បឋម​សិក្សា​ស្ទឹង ផង​!

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ សាលា​បឋម​សិក្សា ស្ទឹង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្ទឹង ឃុំ​កោង​កាង ស្រុក​ពញាក្រែក មាន​អគារសិក្សា​ចំនួន​០៤​ខ្នង ស្មើនឹង​១៩​បន្ទប់ ក្នុង​នោះ​មានអគារសិក្សា​០១​ខ្នង…

ខេត្ត​ត្បូងឃ្មុំ ៖ សាលា​បឋម​សិក្សា ស្ទឹង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្ទឹង ឃុំ​កោង​កាង ស្រុក​ពញាក្រែក មាន​អគារសិក្សា​ចំនួន​០៤​ខ្នង ស្មើនឹង​១៩​បន្ទប់ ក្នុង​នោះ​មានអគារសិក្សា​០១​ខ្នង ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ទាមទារ​ឲ្យ​មានការ​ជួសជុល​។ ប៉ុន្តែ​មាន​កង្វះខាត​ថវិកា​ច្រើន​សម្រាប់​សាងសង់ និង​ចាក់​បេតុង​ទីធ្លា​ឲ្យ​ពេញទី​ធ្លា ងាយស្រួល​សិស្សានុសិស្ស​ដើរ​ផង​ដែរ​។ លោក សុច ណា​រិ​ទ្ធ នាយក​សាលា​បឋម​សិក្សា ស្ទឹង ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៧​ថា សាលា​រៀ​នេះ​កាលពីមុន​សាងសង់​នៅ​លើ​ដី​ទីទួល​មួយ​កន្លែង ដែល​ដី​លំនៅ​ឋាន​របស់​ពលរដ្ឋ​ទាប​ជាង​សាលា ប៉ុន្តែ​ក្រោយមក​ទៀត​ពលរដ្ឋ​បាន​នាំ​គ្នា​ចាក់​ដី​ធ្វើ​ផ្ទះ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ទឹក​លិច​នោះ ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​សាលា​បែរជា​ទាប​ជាង​ទៅ​វិញ ក្នុង​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ចុះ​មក​ម្តង​ៗ គឺ​ទឹក​ហូរ​ចូល​មក​ក្នុង​បរិវេណ​សាលា​លិច ហើយ​សិស្ស ត្រូវ​តែ​ដើរ​ក្នុង​ទឹក​ដើម្បី​ចូល​ទៅ​កាន់​បន្ទប់​ថ្នាក់រៀន​។

លោក សុច ណា​រិ​ទ្ធ នាយក​សាលា​បឋម​សិក្សា ស្ទឹង ប្រាប់​បន្ត​ថា ដោយសារ​តែ​មើលឃើញ​ពី​ការ​លំបាក​នេះ ទើប​រូប​លោក​បាន​ប្រជុំ​ជាមួយនឹង​លោកគ្រូ​អ្នកគ្រូ ព្រមទាំង​សហគមន៍​ចលនា​សប្បុរសជន​នៅ​ទី​ជិត​ទី​ឆ្ងាយ​ដោយ​បាន​ថវិកា​មួយ​ចំនួន ក្រាល​ការ៉ូឡា​នៅ​សងខាង​ច្រកចូល​សាលារៀន​។ ចំនែក​ថវិកា​ដែល​នៅ​សល់​នោះ​បាន​ចាក់​បេតុង​ច្រកចូល​សាលា គឺ​គ្រូ​ៗ​បាន​ចំណាយ​កម្លាំង​ពលកម្ម​ខ្លួនឯង ដោយ​មិន​បាន​ជួល​ជាង​មក​នោះ​ទេ​។ ដោយ​ឃើញ​ពី​ការ​លំបាក​បែប​នេះ ទើប​មាតាបិតា​សិស្ស​បាន​បរិច្ចាគ​ថវិកា​ជួប​បន្ថែម​ទៀត​គឺ​ចាក់​បេតុង បាន​ប្រហែលជា​២០​ភាគរយ ក្នុង​ទីធ្លា​សាលារៀន ក្នុង​ចំណោម​០៤​អគារសិក្សា​នោះ​គឺ​មាន​០២​អគារ ដែល​ជា​អំណោយ​របស់​សម្តេច​តេ​ជោ​សាងសង់​ក្នុង​ឆ្នាំ​១៩៩៣​។ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​សិស្ស​មាន​កំណើន​កើន​ឡើងជា​លំដាប់ ហើយ​ក៏​មាន​អគារសិក្សា​មួយ​ខ្នង​ដែល​សាងសង់​ដោយ​សហគមន៍​ក្នុង​អំឡុង​ឆ្នាំ​១៩៩២ មាន​សភាព​ចាស់​ទ្រុឌទ្រោម​បន្តិច ហើយដោយ​បង្អួច​ឈើ និង​ទ្វារ​ត្រូវ​បាន​បាក់បែក​ថែម​ទៀត ដំបូល​ក៏​លិច​ដែរ​ទាមទារ​ឲ្យ​មានការ​ជួសជុល​។

លោកនាយក​សាលា​បឋម​សិក្សា ស្ទឹង​បាន​រំលឹក​ថា រូប​លោក​ធ្លាប់​បាន​រៀនសូត្រ​នៅ​សាលារៀននេះ​ក្នុង​ពេល​ដែល​បាន​កើតឡើង​ឡើង​វិញ​នៅ​ឆ្នាំ​១៩៧៩ ដែល​កាល​ណោះ​មាន​តែ​០១​អគារ​ទេ ក្រោយៗ​មក​ទៀត​ទើប​មានការ​កសាង​បន្ថែម​បាន​កើន​ដល់​ទៅ​០៤​អគារ ស្មើ​១៩​បន្ទប់ រាល់ថ្ងៃ​មាន​សិស្ស​សរុបចំនួន​៤៧៥​នាក់ ហើយ​គ្រូ​មាន​ចំនួន​១៩​នាក់ ក្នុង​នោះ​ស្រី​០៦​នាក់​។ ដោយសារ​តែ​មានការ​ខ្វះខាត​ថវិកាសម្រាប់​សាងសង់​សមិទ្ធផល​បន្ថែម រូប​លោក​សូម​ប្រកាស​ដល់​អ​តី​សិស្ស​រួម​ជំនាន់ ដែល​ធ្លាប់​បាន​រៀន
នៅ​សាលា​បឋម​សិក្សា ស្ទឹង គ្រោង​នឹង​រៀបចំ​ពិធី​រំលឹក​គុណគ្រូ និង​ប្រកាស ដើម្បី​កៀងគរ​ថវិកា​សម្រាប់ចាក់​បេតុង​ក្នុង​បរិវេណ​សាលារៀន​ឲ្យ​បាន​ពេញ និង​មាន​សោភ័ណ​ភាព​ផង​ដែរ​៕

https://youtu.be/mcyuhGcWr2Y

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ