ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ដែក​វង្វេង​ធ្លាក់​ចូល​ស្រែ សង្ស័យ​គេចពន្ធ​ហើយ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ជនជាតិ​វៀតណាម​០១​គ្រឿង​ដឹក​ដែក​ពេញ​ទ្រុង​ពី​ទីក្រុង​ហូ​ជី​មិ​ញ​ប្រទេស​វៀតណាម​ចូល​មក​រដ្ឋបាល​ខេត្តស្វាយរៀង ករណី​គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​០០​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៧ លើ​កំណាត់​ផ្លូវជាតិ​៣១០ នៅ​ភូមិ​កណ្តាល​ឃុំ​ធ្លក…

ខេត្តស្វាយរៀង ៖ រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ជនជាតិ​វៀតណាម​០១​គ្រឿង​ដឹក​ដែក​ពេញ​ទ្រុង​ពី​ទីក្រុង​ហូ​ជី​មិ​ញ​ប្រទេស​វៀតណាម​ចូល​មក​រដ្ឋបាល​ខេត្តស្វាយរៀង ករណី​គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​០០​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៧ លើ​កំណាត់​ផ្លូវជាតិ​៣១០ នៅ​ភូមិ​កណ្តាល​ឃុំ​ធ្លក ស្រុក​ស្វាយ​ជ្រំ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​វៀតណាម​ដាច់​រ៉ឺ​ម៉ក​ធ្លាក់​ស្រែ​នោះ​ពាក់​ស្លាក​លេខ​៥១C- ១៩២៥​ស្លាក​លេខ​វៀតណាម​ដឹក​ដែក ផលិត​រួច​ពាក់កណ្តាល​សម្រេច​ពី​ទីក្រុង​ព្រៃនគរ ឬ​ហៅ​ទីក្រុង​ហូ​ជី​មិ​ញ​មក​ខេត្តស្វាយរៀង ក៏​ប៉ុន្តែ​មិនដឹង​ថា​ចូល​តាម​ច្រក​ណា​ទេ សង្ស័យ​ថា គេចពន្ធ ដោយ​រថយន្ត​នេះ​ចូល​មក​ពេល​យប់​ជ្រៅ ហើយ​សំណាងអាក្រក់​ដាច់​រ៉ឺ​ម៉ក​ធ្លាក់​ពីលើ​ថ្នល់​ចូល​ទៅ​ក្នុង​ស្រែ​ជាង​ពាក់កណ្តាល​ទ្រុង​នៅ​លើ​ថ្នល់ ពាក់កណ្តាល​ទ្រុង ។ រ៉ឺ​ម៉ក​រថយន្ត​មាន​ប្រវែង​ប្រមាណ​១០​ម៉ែត្រ រហូត​ដល់​វេលា​ម៉ោង​១១​និង​០០​ព្រឹក​ទើប​ឃើញ​រថយន្ត​ស្ទួ​ចម​ក លើក​ឡើង​ថ្នល់​វិញ ក​កាន់​ក្រុង​ស្វាយ​រៀង ។

លោក​ខៀវ សា​រឿ​ន​ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ដែក​ខា​លើ គឺ​ដឹក​ដែក​ពី​ទីក្រុង​ហូ​ជី​មិ​ញ​ប្រទេស​វៀតណាម ចូល​មក​តាម​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត​ចូល​មក​ខេត្តស្វាយរៀង​មាន​ចំនួន​០៤​គ្រឿង គោលដៅ​ដឹក​ទៅ​ដាក់​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ ។ ដោយឡែក​រថយន្ត​វង្វេងផ្លូវ​បាន​បើក​ឆ្ពោះទៅ​ស្រុក​រមាស​ហែក ហើយ​នៅ​ពេល​បើក​ហួស​ផ្លូវ​កៅស៊ូ ទើប​ដឹង​ថា​វង្វេង ក៏​បត់​ត្រឡប់​ក្រោយ​ក៏​បណ្តាល​ឲ្យ​រអិល​ធ្លាក់​ស្រែ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ