ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កោះហៅ​នី មុន្នីនាថ ឱ្យ​ចូលខ្លួន​នាពេលខាងមុខនេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​កោះហៅ​កញ្ញា​នី មុន្នី​នាថ ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​របស់​អតីត​គូ​ដណ្តឹង​ដែល​ជា​អាណិក​ជន​ខ្មែរ​លោក​អ៊ឹ​ង សូ​ឡា​ង នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​កោះហៅ​កញ្ញា​នី មុន្នី​នាថ ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​របស់​អតីត​គូ​ដណ្តឹង​ដែល​ជា​អាណិក​ជន​ខ្មែរ​លោក​អ៊ឹ​ង សូ​ឡា​ង នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

យោង​តាម​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ចាត់ រតនា បាន​បង្ហោះ​លិខិត​កោះហៅ​ជាមួយ​ខ្លឹមសារ​សរសេរ​ថា «​តារា​សម្តែង​ទឹកភ្នែក​នី មុន្នីនាថ ត្រូវ​ចូលខ្លួន​ដោះស្រាយ​តាម​ដីកាកោះ​របស់​ចៅក្រម​អ៊ុ​ក សុ​វ​ណ្ណា​រិ​ទ្ធ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង​២ និង​៣០​រសៀល​ថ្ងៃ​ទី​២២ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧​ខាង​មុខ​នេះ​។ សម្រាប់​កញ្ញា​នី មុន្នីនាថ ធ្លាប់​និយាយ​ថា​មិន​ចាប់អារម្មណ៍​នោះ​ឡើយ ក៏​ប៉ុន្តែ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​មាន​ព័ត៌មាន​លេចឮ​ពី​តុលាការ​ថា​មាន​ឧកញ៉ា​ម្នាក់​រត់ការ​ឱ្យ ហើយ​ឧកញ៉ា​ម្នាក់​នោះ​ចង់​ទាក់ទង​ទៅ​ចៅក្រម​ដើម្បី​បិទ​សំណុំ​រឿង​ហ្នឹង ដោយ​តាម​រយៈ​កញ្ញា​ពឹងពាក់​ឱ្យ​ជួយ ។ តែ​យ៉ាងណា​ចៅក្រម​ក៏​មិន​អាច​បិទ​បាន​ដែរ ព្រោះ​ចៅក្រម គាត់​នឹង​ដោះស្រាយ​រឿង​ក្តី​នេះ​ទៅ​តាម​នីតិវិធី​ច្បាប់ »​។

យោង​តាម​លិខិត​កោះហៅ​នោះ​ឲ្យ​ដឹង​ថា ការ​ចូលខ្លួន​តាម​ដីកា​កោះហៅ​ពី​ចុង​ចម្លើយ នី មុន្នីនាថ នា​ពេល​នេះ​គឺ​ធ្វើ​ទៅ​តាម​នីតិវិធី ដើម្បី​ត្រៀម​ការ​ទាញហេតុផល​តាម​បណ្តឹង​ទាមទារ​ប្រាក់​ពី​ដើម​ចម្លើយ ។ ពាក់ព័ន្ធ​បញ្ហា​នេះ នី មុន្នីនាថ នៅ​មិន​ទាន់​ប្រតិកម្ម ឬ​ឆ្លើយ​តប​យ៉ាងណា​នៅឡើយ​ទេ ប៉ុន្តែ​នាង​ធ្លាប់​អះអាង​កន្លង​មក​ថា នាង​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ ប្រសិនបើ​មាន​ដីកា​កោះហៅ​ពី​តុលាការ​មែន​នោះ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នី មុន្នីនាថ បាន​បង្ហោះ​សារ​គួរ​ឲ្យ​ចាប់អារម្មណ៍​ថា «​ចង់​និយាយ​ច្រើន​ណាស់​តាម​ចិត្ត​ខឹង​តាម​ចិត្ត​ក្ដៅ ប៉ុ​នែ្ត​ពាក្យចាស់​ពោល​ថាបើ​ចង់​ឈ្នះសត្រូវ​ត្រូវធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​» ។

អតីត​គូ​ដណ្តឹង​តារា​សម្តែង​នាង​នី មុន្នីនាថ លោក​អ៊ឹង សូ​ឡា​ង បាន​ដាក់​ពាក្យបណ្តឹង​ដោយ​ទាមទារ​ឱ្យ​នាង​សងជំងឺចិត្ត​ដល់​ខ្លួន​ចំនួន​៥​ម៉ឺន​ដុល្លារ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​កាត់​ផ្តាច់​ការ​ទាក់ទង​គ្នា ។ លោក​អុ​ឹ​ង សូ​ឡា​ង បាន​ចាត់​ទុក​នី មុន្នីនាថ ថា​បោក​យក​ប្រាក់​របស់​ខ្លួន​ក្នុង​ពេល​ទាក់ទង​ជាមួយ​គ្នា ដោយនៅ​ក្នុង​នោះ​លោក​បាន​ទិញ​របស់របរ​មាន​តម្លៃ​មួយ​ចំនួន​ឱ្យ​នាង តែ​ដល់​ពេល​ធ្លាក់​វី​សា​ទៅ​នៅ​អា​មេ​រិ​ក​ជាមួយ​គ្នា​នោះ ត្រូវ​នាង​បដិសេធ​ទៅ​វិញ ។

យោង​តាម​ពាក្យបណ្តឹង​របស់​លោក​អ៊ឹង សូ​ឡា​ង បញ្ជាក់​ថា លោក​បាន​ស្នើ​សុំ​តុលាការ​បង្គាប់​ឱ្យ​នី មុន្នីនាថ សង​ប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ និង​ប្រាក់​សងជំងឺចិត្ត​មក​លោក​ចំនួន​៥​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ។

ពាក្យបណ្តឹង​ដែល​ចុះហត្ថលេខា​ដោយ​មេធាវី​របស់​លោក​អ៊ឹង សូ​ឡា​ង កាលពី​ចុងខែ​កញ្ញា ឲ្យ​ដឹង​ទៀត​ថា «​មូលហេតុ​នៃ​ការ​ទាមទារ​ពី​ដើមចោទ (​អ៊ឹ​ង សូ​ឡា​ង​)​គឺ​ដោយសារ​ការ ដែល​បាន​ស្គាល់គ្នា និង​ស្រឡាញ់​គ្នា​ជាមួយ​ចុង​ចម្លើយ (​នី មុន្នីនាថ​) នៅ​ឆ្នាំ​២០១៤ ដោយ​ព្រមព្រៀង​ដោយ​ច្បាស់លាស់​ថា នឹង​យក​គ្នា​ជា​ប្តី​ប្រពន្ធ​នៅ​ថ្ងៃ​អនាគត ទើប​ដើម​ចោទ​បាន​រៀបចំ​ធ្វើ​ពិធី​ភ្ជាប់ពាក្យ ដោយ​មាន​ឪពុក​ម្តាយ​ទាំង​សងខាង​យ៉ាង​ត្រឹមត្រូវ ។ នៅ​ថ្ងៃ​ភ្ជាប់ពាក្យ​ភាគី​ចុង​ចម្លើយ​បាន​ទាមទារ​បំពាក់​ជូន​ចុង​ចម្លើយ​នូវ​គ្រឿងអលង្ការ​ដូច​ជា​ខ្សែ​.​ក​ពេជ្រ​, ចិញ្ចៀនពេជ្រ និង​ក្រវិល​ពេជ្រ មាន​តម្លៃ​៣​ម៉ឺន​៧​ពាន់​ដុល្លារ ។

ម្យ៉ាងទៀត​ដោយសារ​ដើមចោទ​ជា​អាណិកជន​រស់នៅ​សហរដ្ឋអាមេរិក ដើមចោទ​ខិតខំ​ព្យាយាម​បំពេញបែបបទ​ធានា​យក​ចុង​ចម្លើយ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៧ បន្ទាប់​ពី​ចុង​ចម្លើយ​បាន​ទទួល​វី​សា​ឲ្យ​ទៅ​អា​មេ​រិ​ក បែរជា​មិន​ទៅ​ថែម​ទាំង​លុប​ចោលការ​ភ្ជាប់ពាក្យ​រវាង​ដើមចោទ​ថែម​ទៀត​ផង ដោយ​លើក​ហេតុ​ផល​​ថា ​ដើមចោទ​មិន​ចេះ​ប្រើ​ពាក្យ​ផ្អែម​ជាមួយ​ចុង​ចម្លើយ ដែល​ជា​មូលហេតុ​មិន​ត្រឹមត្រូវ​នោះ​ទេ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ